《 ចង្រៃយ៍អើុយ!!!អាបូ អាប្ដីអត់បានការអើយ!! 》បន្ទាប់ពីព្យាយាមគោះផងហៅផងចាន់មិនព្រមបើកទ្វារឲ្យ អីុបូដែលបែរផ្អែកខ្នងនឹងទ្វារធ្លោយពាក្យជេខ្លួនឯង ហើយលូកយកទូរសព្ទពីហោប៉ៅ មកលុបរូបទាំងអស់នោះចេញពីទូរសព្ទ
《 អឺ!ហេតុអីយូរហើយ យើងនឹកមិនឃើញ? 》អីុបូក៏ស្រាប់តែនឹកឃើញគំនិតល្អមួយ ទើបរហ័សចុចចូលក្នុងកម្មវិធីGoogleនិងSearchប្រយោគមួយឃ្លាថា
" គំរូប្ដីល្អ ៖ របៀបលួងចិត្តប្រពន្ធពេលខឹង "
《 តែប៉ុណ្ណឹងប្រពន្ធយើងឈប់ខឹងហើយ 》អីុបូញញឹមឡើងទាំងក្ដីសង្ឃឹមជឿជាក់ក្នុងចិត្តថានាយនឹងអាចធ្វើចាន់ឈប់ខឹងនឹងខ្លួនបាន ស្របពេលដៃក៏ចេះតែអូសចុះអូសឡើងលើអេក្រង់ទូរសព្ទជ្រើសរើសថាគួរធ្វើតាមវិធីណាខ្លះ
- ពេលល្ងាច.....
《 អាប្ដីចង្រៃយ៍អើុយ!!! ចំជាអត់បានការមែន!! 》ចាន់បោះកន្សែងពោះគោចូលទៅក្នុងកន្រ្តកមួយទំហឹងដៃស្របពេលមាត់ក៏ចេះតែជេ ដើរចេញពីបន្ទប់ទឹកបន្ទាប់ពីងូតទឹកសម្អាតខ្លួនឲ្យត្រជាក់ហើយ តែហេតុអីក៏ក្នុងចិត្តគេមិនបានត្រជាក់អញ្ចឹង? នេះឬថា ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន ហើយអាប្ដីព្រាន ក៏នៅតែព្រាន?
《 វាមិនដែល ឯងមិនឲ្យមានស្រីក្រៅ វាទៅមានក្នុងទូរសព្ទ! 》រាងតូចក៏នៅតែបន្តពោលម្នាក់ឯងទាំងឃ្នើសចិត្តជាខ្លាំង ដាក់ខ្លួនអង្គុយចុះចុងគ្រែទាញកន្សែងមកជូតសក់ដែលសើម។ គេខំណាស់ ខំពុតចរឹតព្រានរបស់ប្ដីម្នាក់នេះ គេស្មានថាតាំងពីរឿងថ្ងៃមុននោះមក នាយចេះកែខ្លួន តែមានឯណា វាដដែលហ្នឹង!!
"គ្រូក គ្រូក!"
សំឡេងកូរពោះបន្លឺឡើង ចាន់លើកដៃស្ទាបពោះថើរៗ នឹកគិតទៅដល់បំណងដែលខ្លួនខំដាក់ម្ហូបក្នុងចានស្រាក់យកទៅឲ្យប្ដីនៅក្រុមហ៊ុន ថាបានញាំុជាមួយគ្នា តែក៏មានរឿងកើតឡើងមុនទើបមិនបានញាំុ ដូច្នេះគេមិនបានញាំុអាហារថ្ងៃត្រង់ទេ ក្រពះរករឿងបែបនេះ ក៏មិនចម្លែកដែរ។
ចាន់ស្ទុះក្រោកឈរហើយដើរទៅបើកទ្វារនឹងចុះទៅខាងក្រោមដើម្បីទៅធ្វើអីញាំុ។ ស្របពេលកំពុងតែចុះពីកាំជណ្ដើរ ភ្នែកក៏រំពៃរកមើលលោកប្ដី តែក៏មិនបានឃើញ ទើបដកដង្ហើមធំគិតថារាងក្រាស់ត្រឡប់ទៅក្រុមហ៊ុនវិញតាំងពីគេបិទទ្វារមិនឲ្យចូលក្នុងបន្ទប់។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១ : គំរូប្ដីល្អ
Start from the beginning
