ភាគទី១ : គំរូប្ដីល្អ

Comenzar desde el principio
                                        

《 លែង! 》ចាន់រលាស់ដៃចេញពីអីុបូមួយទំហឹងហើយក៏ដើរវាងទៅរកឡាន ឯអីុបូក៏រហ័សដើរទៅតាមហើយនិងចូលទៅអង្គុយក្នុងឡានដែរ

《 អូនទៅណា បងទៅដែរ 》អីុបូនិយាយហើយក៏ងាកទៅទាញខ្សែក្រវ៉ាត់សុវត្ថិភាពមកកិប ព្រោះចាន់ជាអ្នកបើកហើយក៏កំពុងខឹងខឹងខ្លួនទៀត បើមិនការពារជាមុន នាយពិបាកបរិយាយប្រាប់ពេលក្រោយណាស់

"វឺត!!"

        ចាន់ងាកមុខខ្វាច់ពីអីុបូទាំងធុញទ្រាន់បែរមកជាន់ហ្គែឡានមួយទំហឹង ធ្វើឲ្យអីុបូស្រវេស្រវារកកន្លែងទប់ស្ទើរមិនទាន់។ ចាន់ខ្ញាំដៃនឹងចង្កូតឡាន រក្សាទឹកមុខក្រញូវចងចញ្ចើម ភ្នែកសំឡឹងមើលទៅផ្លូវខាងមុខទាំងមិនចង់យកចិត្តខ្វល់ពីអ្នកដែលអង្គុយនៅខាងឆ្វេងដៃ។

     អីុបូក៏មិនបានហ៊ានមាត់កអ្វីក្រៅពីអង្គុយងាកមើលមុខចាន់បន្តិចម្ដងៗ ព្រោះខ្លាចថាបើនសយនិយាយនៅពេលនេះ កំហឹងក្នុងខ្លួនចាន់នឹងកើនឡើងពិបាកគ្រប់គ្រង ម្យ៉ាងពួកគេកំពុងធ្វើដំណើរនៅលើផ្លូវផង ចាំពេលទៅដល់ផ្ទះចាំលួងចាន់តាមក្រោយក៏បាន។

"ងឺត!"

     ឡានបរចូលមកដល់មុខផ្ទះភ្លាម ចាន់ក៏ជាន់ហ្រ្វាំងភ្លេតហើយបើកទ្វារឡានដើរចូលទៅក្នុងផ្ទះបាត់ រកតែអីុបូចុះរត់តាមសឹងតែមិនទាន់.....

《 ចាន់!អូនស្ដាប់បងសិនមិនទេហេស? 》អីុបូក៏តែពោលអង្វរទៅកាន់ចាន់ទោះបីជាគ្មានសំឡេងឆ្លើយតបមកវិញ ស្របពេលខ្លួនក៏កំពុងឡើងកាំជណ្ដើរតាមចាន់ដែលគិតតែទៅមុខមិនបែរមកនិយាយរកគេ

《 ចាន់! បង... 》

《 ខ្ញុំមិនចង់ស្ដាប់សំដីអ្វីចេញពីមាត់បងទេ ក្រឹប**! 》ចាន់និយាយកាត់អីុបូស្របពេលខ្លួនដើរចូលមកក្នុងបន្ទប់ បញ្ចប់ប្រយោគដែលខ្លួនចង់និយាយភ្លាម រាងតូចក៏ទាញទ្វារបន្ទប់បិទក្រឹប ធ្វើឲ្យអីុបូដែលឈរនៅក្រៅបន្ទប់នេះធ្វើមុខលីលើ

《 ចាន់!បើកទ្វារឲ្យបងសិនមក យើងនិយាយគ្នាសិនណា៎! បងសុំទោស បងអ្នកខុស... 》អីុបូផ្អោបខ្លួននឹងសន្លឹកទ្វារព្យាយាមនិយាយអង្វរឲ្យចាន់ដើរមកបើកទ្វារឲ្យ ប៉ុន្ដែមើលទៅវាពិបាកបន្តិចហើយ ព្រោះអ្នកដែលនៅក្នុងបន្ទប់មិនបានយកចិត្តយកត្រចៀកមកខ្វល់ជាមួយពាក្យសំដីរបស់នាយឡើយ

✨ប្រពន្ធឆ្នាស់💕(Completed)Donde viven las historias. Descúbrelo ahora