ភាគទី១ : គំរូប្ដីល្អ

Start from the beginning
                                        

《 អូយយូយ.....!! 》អីុបូលើកដៃខ្ទប់ច្រមុះងើយមុខឡើងលើ ចាប់ផ្ដើមមានអារម្មណ៍ថាសើមៗច្រមុះ ពេលផ្ដិតនឹងដៃកមើលក៏ឃើញថាវាជាឈាម...

《 បាយហ្នឹងសីុឲ្យឆ្ងាញ់ជាមួយរូបស្រីក្នុងទូរសព្ទទៅ!!! 》ចាន់លើកដៃគ្រវាសចានស្រាក់ទៅជិតទូរសព្ទឡើងដាំដូងឡើងលើ ហើយក៏រហ័សដើរបំបុកស្មាអីុបូចេញពីបន្ទប់ ទាំងក្នុងចិត្តពោរពេញទៅភ្លើងកំហឹងនិងភ្លើងប្រច័ណ្ឌ

《 អាបូ!អាអត់កំណើតអើុយ!!!....ចាន់!ចាំបងផង!! 》អីុបូឈោងដៃទាញទូរសព្ទមកដាក់ហោប៉ៅ ហើយឆ្លៀតកញ្ឆក់ក្រដាសជូតមាត់ពីរបីមកជូតឈាមច្រមុះ ស្របពេលនាយបែរខ្លួនយ៉ាងរហ័សរត់ទៅតាមលួងប្រពន្ធដែលកំពុងតែខឹងប្រច័ណ្ឌដាច់ក្បាលកន្ទុយ

《 ចាន់!ឈប់សិន...! 》

《 ចៅហ្វាយ!ល្ងាចនេះមានប្រជុំជាមួយអ្នក....នាង...ចាង!! 》តាវសុងដែលបម្រុងនឹងចូលទៅប្រាប់អីុបូអំពីការវិភាគការងារក៏បានវ៉ាក់អឺនឹងរាងក្រាស់ដែលបើកទ្វារចេញមកល្មម ទើបគេហារមាត់ប្រាប់តែម្ដង តែមិនទាន់និយាយបញ្ចប់ប្រយោគស្រួលបួលផង រាងក្រាស់ក៏រត់ចេញទៅបាត់ទាំងមិនយកភ្នែកមើលមកគេសូម្បីបន្តិច

《 ឈ្លោះគ្នាស្អីទៀតហើយហា៎ស? 》តាវសុងលើកដៃញីសៀតផ្កាខាងក្រោយទាំងទឹកមុខឆ្ងល់ៗហើយក៏ហួសចិត្តពីចំណងប្ដីប្រពន្ធរបស់ចៅហ្វាយនាយទាំងពីរ បន្តិចឈ្លោះ បន្តិចក៏ត្រូវគ្នាវិញហើយមកផ្អែមល្ហែម ដូចគ្មានរឿងអីកើតឡើង គ្រាន់តែគេយកមកគិតក៏ឈឺក្បាល។ តាវសុងលេបទឹកមាត់ក្អឹកហើយរហ័សរត់ថយក្រោយគេចឡើងលឿន ពេលបែរទៅក្រឡេកឃើញអីុជូកំពុងតែដើរមកកន្លែងដែលនាយឈរ បើអាចគេចង់តែបំបាំងខ្លួនទេនៅពេលដែលបានជួបអ្នកនាងតូចអីុជូម្ដងៗ ជួបពេលណាក៏តែងតែធ្វើបាបដាក់សម្ពាធឲ្យគេរហូត ដូចពេលទៅញាំុបាយមុននេះអញ្ចឹង គេញាំុមិនបានត្រង់មាត់ឡើយ ព្រោះនាងបន្តិចប្រើគេទៅទិញនេះ បន្តិចប្រើគេឲ្យទៅយកនោះថែម

........

《 ចាន់! ស្ដាប់បងសិនបានទេ? 》អីុបូក៏រត់មកតាមទាន់ចាន់នៅកន្លែងចតឡាន ទើបនាយរហ័សរត់ទៅឈរពាំងមុខចាន់ហើយលូកដៃក្រសោបដៃចាន់ទាំងដៃម្ខាងទៀតនៅខ្ទប់ច្រមុះនៅឡើយ

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now