ភាគទី១ : គំរូប្ដីល្អ

Bắt đầu từ đầu
                                        

《 មិនអីទេៗ ខ្ញុំញាំុរួចហើយ បងចូលទៅចាំបងបូក្នុងបន្ទប់ធ្វើការគាត់សិនទៅ គាត់នៅជាប់ប្រជុំ ប៉ុន្មាននាទីទៀតបញ្ចប់ហើយ 》អីុជូញញឹមបដិសេធទៅចាន់ មុននេះនាងបានទៅញាំុអីខាងក្រៅជាមួយតាវសុងរួចហើយ ហើយក៏ហល់ពោះដែរ ដាក់ទៀតមិនកើតទេ

《 អូខេ ចឹងបងទៅហើយ នេះនែ៎ 》ចាន់លើកដៃខ្ដិចថ្ពាល់អីុជូបន្តិច ទើបបោះជំហានទៅបន្ទប់ធ្វើការចាំប្ដីសម្លាញ់ ដូចដែលអីុជូបានប្រាប់

"ក្រាក"

         ចាន់លើកដៃទាញទ្វារបន្ទប់ធ្វើការបើក ហើយដើរចូលមកខាងក្នុងដោយមិនភ្លេចទាញទ្វារបិទវិញ។ រាងតូចដាក់ចានស្រាក់នៅលើតុធ្វើការ ហើយងាកខ្លួនឆ្វេងស្ដាំសំឡឹងមើលជុំវិញបន្ទប់ ហើយក៏ប្រទះភ្នែកនឹងទូរឯកសារដែលរៀបចំដាក់ឯកសាររប៉ាត់រប៉ាយ ទើបរាងតូចរហ័សដើរចូលទៅតម្រៀបដាក់ឲ្យមានរបៀបរៀបរយ ហើយក៏បន្ដដើរមើលចន្លោះប្រហោងនៃការរៀបចំបន្ទប់ ហើយចុងក្រោយក៏ឈប់ត្រង់តុធ្វើការនេះឯង។

《 មិនយកទូរសព្ទទៅទេហេស? 》ចាន់ដាក់ខ្លួនអង្គុយលើកៅអីវិលស្បែក ហើយក៏ប្រទះនឹងទូរសព្ទអីុបូដែលដាក់ទុកចោលនៅលើតុធ្វើការ។ រាងតូចរហ័សលើកទូរសព្ទមកកាន់នឹងដៃ ហើយចុចមើល តែជាប់លេខកូដ តែរាងតូចក៏ដឹងហើយថាលេខកូដគឺជាថ្ងៃកំណើតរបស់ខ្លួនផ្ទាល់ទើបមិនពិបាកដោះវានោះ

《 អា...អា...អាប្ដីចង្រៃយ៍...អាប្ដីចម្កួត....អាកាជ្រូកសម្អុយ...!! 》ចាន់ក្ដាប់ទូរសព្ទស្ទើរតែផ្ទុះបែកជាពីរ ពាក្យជេក៏បន្លឺចេញពីបបូរមាត់ក្រពុំតូច ក្នុងចិត្តក្ដៅឆេវពេលឆែកឃើញក្នុងទូរសព្ទ ប្ដីរបស់ខ្លួនបានសេវរូបស្រីៗស្អាតៗជាច្រើននាក់ អ្វីដែលសំខាន់សុទ្ធតែជារូបស្លៀកប៊ីគីនីទៀត!!

ភឹប!
      ចាន់បោះទូរសព្ទអីុបូទៅលើតុវិញដោយប្រឹងថ្នមដៃអស់កម្រិត ព្រោះមិនចង់បញ្ចេញកំហឹងដាក់របស់របរ ចាំពេលមនុស្សម៉ោចាំបញ្ចេញវិញ ទើបមិនខូចខាតរបស់😌។

《 ចូលមកស្លាប់មិនខានទេ អាតាបិុអីុបូ!! 》ចាន់សម្លក់ទៅរូបថតដែលដាក់តាំង ប្រឹងព្យាយាមសម្រួលចិត្តខន្តីៗ រងចាំលោកប្ដីកំហូចបញ្ចប់ការប្រជុំហើយអាលមកដោះស្រាយគ្នា

✨ប្រពន្ធឆ្នាស់💕(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ