ភាគទី១២ : អូនជាសង្សារបង

Start from the beginning
                                        

អាហារជាច្រើនមុខបានលើកដង្ហែលចូលមកម្ដងមួយៗប្រៀបដូចមានបុណ្យទានអ្វីអីចឹង ចូលចេញៗសឹងតែវិលមុខទៅហើយ តែបើក្រឡេកមើលតុវិញ ដូចសម្រាប់មនុស្សដប់នាក់ ហេតុតែកូនម្ចាស់ហាងទោះបីធ្វើអ្វីក៏សម

« ឆាប់ញ៉ាំទៅ នេះជាអាហារឆ្ងាញ់ៗនៅហាងម៉ាក់បងហើយ » ថេយ៉ុង ចាប់ផ្ដើមញ៉ាំមួយមុខបន្តិចៗ តាមត្រូវគេមិនញ៉ាំទេ តែពេលនេះឃ្លានហើយអាហារនៅនិងមុខហើយ មិនញ៉ាំហាក់មិនសមគួរ

ហ្សេនដេល ច្រត់ចង្ការអង្គុយមើលថេយ៉ុងញ៉ាំទាំងស្នាមញញឹមពព្រាយ ពិភពលោកហាក់មានពណ៍ស៊ីជំពូរ គ្រប់ជ្រុងជ្រោយ គ្រប់ទីកន្លែងឃើញតែមុខស្រស់ស្អាតរបស់ថេយ៉ុង ដៃព្រហើនក៏លើកទៅអង្អែលក្បាលដែលមានសក់រលើបរលោងតិចៗ ភ្នែកមិនដកពីរង្វង់មុខរបស់គេបន្តិចសោះ

« ដកដៃ » ដៃដែលអង្អែលក៏ដកចេញយ៉ាងលឿន ហើយទៅទាញក្រដាសមកជូតមាត់ឲ្យថេយ៉ុងតិចៗវិញ មិនខ្វល់ពីភ្នែកដែលសម្លក់គេអីបន្តិចណាសោះ

« ខ្ញុំធ្វើខ្លួនឯងបាន »

« តែបងចង់ធ្វើឲ្យ » មុខក្រាស់សម្បើមណាស់ កើតជាតិណាៗសុំកុំឲ្យជួបមនុស្សមុខក្រាស់បែបនេះទៀត សម្ដីផ្អែមរលួយ រឹកពារដូចគេទាំងពីរជាសង្សារគ្នា មិនដឹងអ្នកដែលបានឃើញជ្រេញប៉ុណ្ណានោះទេ

ថេយ៉ុងបន្តញ៉ាំទាំងមានអ្នករំខានរហូតទាល់តែឆ្អែត អង្គុយពិតនិងកៅអីសម្លឹងមើលហ្សេនដេលកំពុងកាន់កែវទឹកហុចមកឲ្យគេ កុំគិតថាយកចិត្តយកថ្លើមហើយ ថេយ៉ុងទន់ចិត្ត ធ្លាក់ក្នុងអន្លង់ស្នេហ៍នោះ វាមិនអាចទៅរួច ហើយរឹតតែមិនអាចជាមួយនិងអាប្រុសមុខក្រាស់ម្នាក់នេះ

បន្ទាប់ពីញ៉ាំឆ្អែតហើយ ហ្សេនដេល ក៏ចាប់អូសដៃថេយ៉ុងចេញមកវិញ រុញគេចូលឡានដូចពេលដែលមកអីចឹង ពាក់ខ្សែក្រវាត់ឲ្យត្រឹមត្រូវហើយទើបចេញឡានទៅមុខជារឿយៗ

« ទៅកន្លែងនោះបានទេ? » ថេយ៉ុងចង្អុលទៅកន្លែងអូរអមួយកន្លែងហើយងាកមកសួរ ហ្សេនដេលដែលកំពុងចង្កូតឡាន គេក៏ងាកទៅមើលតាមក៏ដឹងថាជាកន្លែងសួនកម្សាន្តសម្រាប់ក្មេងលេង

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now