« ឆាប់ចុះមកអូនសម្លាញ់ » ឡានត្រូវបានឈប់ ហ្សេនដេលក៏រត់ទៅបើកទ្វារឲ្យថេយ៉ុង លើកដៃចាំទទួលថេយ៉ុង តែថេយ៉ុងដើរចុះព្រងើយមិនខ្វល់ពីហ្សេនដេលសូម្បីបន្តិច
« ល្មមឈប់ហៅអូន បងស្អីនិងទៅ » ថេយ៉ុងងាកមកប្រាប់កម្លោះស្រស់សង្ហារទាំងមុខម៉ូវ អូន បង ស្ដាប់ហើយវាស្រគាលត្រចៀក គឺមិនទម្លាប់ហៅបែបនេះ ហើយជាមួយនិងប្រុសម្នាក់នេះ
« តោះ » ហ្សេនដេល មិនខ្វល់ មានតែញញឹមហើយចាប់ដៃស្រឡូនរបស់ថេយ៉ុងទាញគេដើរចូលទៅខាងក្នុងហាង មិនខ្វល់ពីភ្នែកជាច្រើនគូកំពុងបាញ់តម្រង់មករកគេយ៉ាងមុតស្រួចសូម្បីតែបន្តិច
« លែងដៃទៅ គេមើលច្រើនណាស់ » ថេយ៉ុងចាប់ប្រលេះដៃរបស់ ហ្សេនដេល ចេញ តែបេះមិនរបេះ ដូចដាក់កាវយ៉ាងអីចឹង បេះមិនចេញ ស្អិតនោះស្អិត
« អ្នកប្រុសតូច » មកដល់មុខបន្ទប់មួយក៏មាននារីម្នាក់ឱនគោរពហើយហៅហ្សេនដេលតិចៗ ហ្សេនដេលឈប់បន្តិចទើបបន្តទាញដៃថេយ៉ុងដលរចូលទៅខាងក្នុងបន្ទប់យ៉ាងធំ បន្ទប់នេះប្រណិតស្អាត ថែមទាំងធំទូលាយទៀតផង ជាបន្ទប់សម្រាប់ទទួលនូវអ្នកមានលំដាប់ប្រទេស
« ដូចរាល់ដង » អ្នករត់តុមិនទាន់បានហុចមីនុយមុខម្ហូបឲ្យផង ហ្សេនដេលក៏ប្រាប់មុនទៅហើយ មិនចម្លែកទេដែលនិយាយពាក្យថារាល់ដង ព្រោះគេចូលជាប្រចាំ ជាកូនប្រុសម្ចាស់ហាងទៅខ្វល់អី ចង់ចូលគឺចូល ចង់អត់គឺអត់
« អូនសម្លាញ់ អូនអាចញ៉ាំតាមចិត្តចង់ មិនបាច់អស់លុយទេ នេះជាហាងម៉ាក់បង បងប្រាប់ថាអូនជាសង្សារបង អូនអាចធ្វើអីតាមសេរីណា » ស្ដាប់ចប់ ថេយ៉ុងសម្លក់មុខរបស់ហ្សេនដេលថ្មែ មិនដែលឃើញទេក្នុងជាតិនេះប្រុសបែបនេះនោះ សង្សារអីបើទើបជួបគ្នាមិនប៉ុន្មានម៉ោងផង
« ប្រាប់ថាកុំហៅបែបនេះ មិនចេះស្ដាប់ទេហ្ហេស? » ថេយ៉ុងបញ្ចេញ ទឹកមុខធុញទ្រាន់ និយាយមិនចូលគ្នា ប្រាប់មិនស្ដាប់ ក្រឡេមក្រឡឺម ព្រាននារី មុខក្រាស់ ថាឲ្យមិនចេះឈឺ ឆ្គួតទៀត ចង់តែស្ទះទ្រូងទេ ឃើញមុខពេលណាចង់ច្របាច់កខ្លួនឲ្យស្លាប់ផុតៗទេ
KAMU SEDANG MEMBACA
🔒💓ចង្វាក់បេះដូង💓🗝️
Fiksi Penggemarទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...
ភាគទី១២ : អូនជាសង្សារបង
Mulai dari awal
