លោកប៉ាចិញ្ចឹម

Da TeannieLove

16.7K 615 82

Iili Altro

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦១/៦២
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

១២៥/១២៦

124 8 0
Da TeannieLove

#លោកប៉ាចិញ្ចឹម

ភាគ:១២៥/១២៦

~សន្សំរឿងឈ្លោះកាន់តែវែងឆ្ងាយដែរទេពេលនាងនិយាយប្រាប់លោកដង្ខៅបែបនេះ។
រាងចំណាសវាចាដោយទឹកមុខប្រាកដប្រជា ការពិតគាត់ការពារមនុស្សស្រីដែរខ្លួនស្រលាញ់ មិនថានាងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ប៉ុន្តែមានមូលហេតុមួយដែរនាងដេញនាយឲ្យចាកចេញ គ្រប់យ៉ាងគឺមកពីនាក់ដទៃទាំងអស់។

«បានហើយ ខ្ញុំគិតថាលោកដង្ខៅគួរតែត្រឡប់ទៅវិញ»
ឱបរិទ្ធរួតខ្លួនរបស់នាយឆ្អែត នាងប្រលែងនាយឲ្យដកដង្ហើមបានស្រួលវិញទើបនាងនិយាយដេញឲ្យនាយទៅ។
«ឯងចង់ឲ្យខ្ញុំទៅណា បើកូនខ្ញុំនៅទីនេះហើយឯងក៏នៅទីនេះដែរ»
«លោកគួរ តែត្រឡប់ទៅវិញ»
«ហេតុអី ពួកយើងមិនរៀបការជាមួយគ្នា?»

បបូរមាត់តូចពណ៌សីុជម្ពូ របស់បុរសមាឌមាំស្មាបើក ដៃលើកមកចាប់ផ្ដុំដៃទាំងគូររបស់នាងចូលគ្នា នាយពោលពាក្យមួយឃ្លានេះឡើងមកធ្វើឲ្យ ស្រីសស់លួចញញឹមក្នុងចិត្ត បេះដូងដែរស្ងប់ស្ងាត់ត្រូវបានរីករាយលោតញាប់ ស្ទើរចេញមកខាងក្រៅទៅហើយ តែអារម្មណ៍មួយបានបដិសេធចំពោះ រឿងនេះអារម្មណ៍ដែរមានហេតុផលរាប់ពាន់កំពុងតែ ពុះជ្រែកបេះដូងធ្វើឲ្យនាងឈប់រំភើបក្នុងមួយពព្រិចភ្នែក។

«រៀបការ?»
នាងសួរបញ្ជាក់រួច រលាស់ដៃចេញ សំណួរសួរបញ្ជាក់ទៅកាន់នាយ រាងចំណាស់ងួកក្បាលជាចម្លើយឈើរី
សម្លឹងមើលមុខនាយដោយត្រជាក់ ប្រៀបដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួន។មួយសន្ទុះក្រោយទើបនាងលើកហេតុផលឡើងមកនិយាយ..

«ការរៀបការ ទាមទារឲ្យមានការចាប់ផ្តើមក្ដីស្រលាញ់
ការរៀបការ ទាមទារឲ្យមានការចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់ការរៀបការទាមទារ ឲ្យចាស់ទុំដឹងឮ មិនមែននិយាយរៀបការគឺការនោះទេ ឯណាក្ដីស្រលាញ់ឯណាការចាប់ផ្ដើម?»

ប្រយោគនេះ បានធ្វើឲ្យរាងចំណាស់បានគិតគូររាងជ្រៅជាងមុន ថានាយពិតជាបានធ្វើរំលងនៅប្រពៃនៃ ទំម្លៀមទម្លាប់ទាំងនោះមែន។
«ខ្ញុំមានក្ដីស្រលាញ់ចំពោះឯង»

«មិនពិត លោកមិនដែរចាប់ផ្ដើមក្ដីស្រលាញ់ជាមួយខ្ញុំម្ដងណាឡើយ លោក..»

និយាយត្រឹមនេះនាងបែរជាស្ងាត់មាត់អួលដើមក ច្រាលទឹកភ្នែកហូរកាត់ផែនថ្ពាល់រលោង លោកដង្ខៅឃើញហើយទ្រាំមិនបាន ទើបចូលមកជិតដើម្បីផ្ដិតយកទឹកភ្នែករាប់លានដំណក់ ដែរស្រក់បន្តបន្ទាប់គ្នាឥតដាច់ តែត្រូវម្ចាស់់ខ្លួនគេបដិសេធ ដោយងាកមុខចេញទៅម្ខាង។

«តើខ្ញុំយ៉ាងមិច?»
«លោកមានតែការចាប់បង្ខំ លោកមានតែកំហឹងតែប៉ុណ្ណោះ ដំណក់ឈាមដែរលោកបន្សល់ទុកឲ្យខ្ញុំ វាជាការចាប់បង្ខំ ខ្ញុំមិនដែរយល់ព្រមម្ដងណាឡើយ លោកសាកស្រម៉ៃមើលទៅ ឬភ្លេចទង្វើអាក្រក់ដែរខ្លួនធ្លាប់ធ្វើអស់ហើយ?»

មែនហើយបើនាងមិនរំលឹក នាយប្រហែលជាភ្លេចមែន ស្ដាប់សម្ដីនាងចប់ដង្ខៅត្រឡប់ទៅបើកទំព័រជីវិតស្រម៉ៃមើលរឿងរ៉ាវកន្លង តែអាចទេបើឈើរី..
«អាចទេ បើទុកវាជាអតីតកាល អាចទេយើងផ្ដើមនៅ បច្ចុប្បន្ននេះរហូតទៅដល់អនាគត»
«អាចទេ បើយើងបញ្ចប់រឿងរវាងយើងទាំងពីរនៅ ត្រង់នេះពេលនេះឥឡូវនេះ?»

លោកដង្ខៅនៅស្ងៀមធ្មឹងដោយត្រជាក់ចិត្តបំផុត ដូចបានប្រាប់ហើយថា លើកទី២គ្មានថ្ងៃដែរគាត់ចាកចេញចោលនាងម្ដងទៀតឡើយទោះនាង ប្រកែកប្រឆាំងដាច់ អហង្ការក៏ដោយ។

«នណាជាអ្នកបង្កើតរឿងនេះឡើង តើនរណាជាអ្នករៀបចំឆាកជីវិតឲ្យពួកយើងព្រហ្មលិខិតមែនទេ បើជាព្រហ្មលិខិត សូមអ្នកកែប្រែឲ្យពួកយើងមានសេចក្តីសុខបានទេ? កំចងក្រងខ្សែជីវិតឲ្យពួកយើងបែកបាក់គ្នា តើបានទេ?»

«មិនមាននណា តាក់តែងរឿងរវាងយើងទាំងពីរឡើយ បើសិនជាពួកយើងមិនស្រលាញ់គ្នា»
រាងតូចនៅបន្តនិយាយរឿង នេះមិនទាន់ដាច់ស្រេចនៅឡើយ។
«ជំនាន់បុរាណគេមិនស្រលាញ់គ្នាតែគេអាចការបាន»
«តែនេះមិនមែនជំនាន់បុរាណ នេះសម័យ២០២២ជិត២៣ហើយលោក»

ដង្ខៅមិនបង្កើរចិត្តចំពោះ ពាក្យនេះទេគាត់មិនខ្វល់និងសម័យនេះ បើសិនជានៅកូរ៉េវិញប្រហែលជាគាត់ចាប់រាងតូច ចូលរោងការបាត់ទៅហើយ។

«ខ្ញុំស្រលាញ់ឯងខ្ញុំចង់រៀបការជាមួយឯង»
«តែខ្ញុំមិនបានស្រលាញ់លោក ហើយក៏មិនចង់រៀបការជាមួយលោកដែរ»

ដង្ខៅស្ងាត់ម្ដងទៀត តែគាត់មិនបានតូចចិត្តនិងពាក្យ ដែរនាងមិនចង់រៀបការជាមួយខ្លួននេះឡើយ ដោយគោលជំហរដែរគាត់ប្រកាន់ខ្ជាប់នោះគឺ សម័យបុរាណគេការដោយមិនបាច់ស្រលាញ់ ។

«ខ្ញុំមានការនៅស្ថានទូច ដូចនេះល្ងាចទើបខ្ញុំមក ហើយស្អែកនៅថ្ងៃចុងសប្តាហ៍ខ្ញុំនាំកូនទៅដើរលេង នៅសួនកម្សាន្ត »
ស្ដីចប់ ដង្ខៅទាញកំព្យូទ័រ ច្រកចូលកាតាបរួចស្ពាយចេញទៅ តែមុននិងទៅគាត់ស្ទុះមកចាប់ថើបនាងមួយខ្សឺតសិន។

«ទៅមិនបាច់មកវិញទេ លោកមិនព្រមចាកចេញពីជីវិតខ្ញុំតែលើកនេះខ្ញុំនិងចាកចេញពី លោកវិញម្ដង»

~~~
~ម៉ោងបួនរសៀល~
ឡានសាលា ស្គូលអេដអាល់ស្តុនដែរជាសាលាល្បីនៅសានស្រាននេះ ចូលចតនៅមុខផ្ទះកម្លោះតូចត្រូវបានលោកពូមើលថែក្មេងក្នុងឡាន លើកគេចុះគេលាលោកពូហើយក៏រត់ចូលមកក្នុងផ្ទះ។

«ហេឡូម៉ាមី ដេឌីអូនមកវិញហើយ»
មកដល់ផ្ទះគេទម្លាក់កាតាបចុះ រួចរត់មករកលោកប៉ាអ្នកម៉ាក់។
«កូនតោះពួកយើងត្រូវទៅហើយ»
វ៉ាលីតូចមួយធំមួយអូសចេញមក ពីក្នុងមើលដំណើរឆ្លេឆ្លារបស់នាងដូចជាប្រញាប់ប្រញាល់ខ្លាំងណាស់ ជុងលីគេមានកាងឿងឆ្ងល់និងម្ដាយជាខ្លាំង។

«ម៉ាមីយើងទៅណា? ហើយដេឌីនៅឯណា?»
«យើងទៅដើរលេង ដេឌីនៅចាំទីនោះ»
«ពិតឬម៉ាមី ហើយបានជិះយន្តហោះដែរទេ?»
«គឺបានៗ ពួកយើងជិះយន្តហោះ»

ជុងលីគេសប្បាយចិត្ត លើកនេះគេបានជិះយន្តហោះដើរលេងហើយ មិនបង្អង់គេប្រញាប់ទៅជួយអូសកូនវ៉ាលីតូចដែរដាក់របស់រប របស់គេចេញមកខាងក្រៅជាមួយម៉ាមី តែគេមិនដឹងឡើយថាម្ដាយគេកំពុងតែនាំរត់ចោលឪពុក។

រងចាំភាគបន្ត

Continua a leggere

Ti piacerà anche

19.2K 3.5K 25
එන්න මාත් එක්ක මගේ ආදරය හොයාගෙන යන්න.......... මම වන්ග් ඊබෝ........ මගේ mateව මට හොයා ගන්න ඕනෙ මගේ pack එකේ අනාගත lunaව මං ඉක්මනට ගේන්න ඕං මගේ pack...
300K 21.6K 26
သခင်Jeon ~~~~~ အိုမီဂါKim
16.3K 1.8K 11
من باسی هیچ شتێک ناکەم ئەمەوێت خۆت خوێنەری بیت و ڕای خۆت بڵیت