10-11

388 10 1
                                    

#លោកប៉ាចិញ្ចឹម🌿

Episode:10/11

        លីសាចុះមកបន្ទប់ហើយក៏រហ័សងូតទឹកស្លៀកពាក់រៀបចំចេញទៅដាក់ពាក្យធ្វើការ ព្រោះថានាងរៀនពេទ្យ នាងក៏ត្រូវចូល សម្ភាសន៍។

ក្រាក!

«អឹ!លោកប៉ានេះលោកមកឈរអីនៅទីនេះ?»
លីសាចេញមកក៏ជួបនិងលោកប៉ាព្រោះថាគាត់ មកឈរធ្មឹងនៅមុខបន្ទប់របស់កូនស្រី។
«ឯងចង់ទៅណា៎?»
«ខ្ញុំទៅដាក់ពាក្យធ្វើការ»
«នេះទៅរៀននៅបទេសខ្ពង់ខ្ពស់បែរជាដើរទៅដាក់ពាក្យតត្រុកដូចកូនក្មេងថ្នាក់ទី៥អញ្ចឹងហ្ហេ៎?»
«មិនអីទេខ្ញុំមិនប្រកាន់ ឲ្យតែខ្ញុំបានជួយមនុស្សទៅគឺបានហើយ!»
«តែយើងប្រកាន់ណាស់ដឹងទេ ឋានៈយើងមិនដល់ថ្នាក់ឲ្យឯងដើរដាក់ពាក្យត្រុកៗនោះទេ»
«ធ្វើដូចម្ដេចទៅអញ្ចឹងនោះ?»

នាងតូចចងចិញ្ចើមទន្ទ្រុាំជើងធ្វើឲ្យលោកប៉ាច្រត់ចង្កេះឡើងសម្លឹងមុខនាងភ្លឹសៗ។
«យី!ហើយឯងមិនដឹងទេឬថាយើងជានណាយើងជាម្ចាស់សាលារៀន ម្ចាស់មន្ទីពេទ្យ ក្រុមហ៊ុនយើងក៏ច្រើនសន្ធឹកសន្ធាប់ម្ដេចចាំបាច់ឲ្យកូនតែមួយគ្រាប់ដូចឯងដើរដាក់ពាក្យតាមមន្ទីពេទ្យដដៃនោះ តោះបើចង់ទៅៗជាមួយយើង»

ចុះមកក្រោមញាំុំអាហារពេលព្រឹករៀបរយហើយនាងតូចនិងលោកប៉ាក៏ចេញទៅ។ តាមផ្លូវធ្វើដំណើរទៅកាន់មន្ទីពេទ្យរបស់លោកដង្ខៅ លីសាចេះតែសម្លឹងមើលមុខលោកប៉ា លោកប៉ាក៏ដឹងហើយថាកូនស្រីមើលមុខតែលោកធ្វើមិនខ្វល់។

«ហើយវាកើតអីឯងឈើរី?»
«លោកប៉ាឆ្ងាយម្ល៉េះ?»
«ឯងសួរអ្នកបើកឡានទៅកុំសួរយើង»

«ប្របាទទាន!លោកដង្ខៅគឺឡានស្ទះ»
ពូឆនដែរកំពុងបើកបរនោះក៏ប្រញាប់ស្រដីតបមកទាំងភិតភ័យពូឆនភ័យខ្លាចលោកដង្ខៅស្ដីឲ្យ។
«តាមនិងទៅមិនបាច់បង្ខំទេអាឆនក្រែងលគ្រោះថ្នាក់»
«ប្របាទ!លោកម្ចាស់»

   នាយឆនបើកឡានមកដល់ហើយលីសាក៏ឈរភ្លឹកនិងអាគាមន្ទីពេទ្យដែរលាតសន្ធឹងកណ្ដាលដីរាប់រយ ហិកតានោះទាំងជំហមាត់ធ្លុងកងើយផុតបេះដូងលោតញាប់ៗព្រោះតែនឹកមិនដល់ ថាលោកប៉ាគឺជាម្ចាស់មន្ទីពេទ្យល្បីឈ្មោះនេះសោះ តែគាត់បែរជាមានគំនិតបុរាណសូម្បីតែថ្នាំ ព្យាបាលរបួសរបស់គាត់ក៏បុរាណដែរ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now