៩៧/៩៨

162 8 2
                                    

#លោកប៉ាចិញ្ចឹម
ភាគ:៩៧/៩៨

   ~រាងតូចនិយាយយ៉ាងដាច់ខានទៅកាន់ បុរសដែរឈរសម្លឹងមើលមុខនាងទាំងកែវភ្នែកត្រជាក់ល្ហឹម
ខណ:ដែរអ្នកដែរកំពុងតែ គេងក៏សម្លឹងមើលកែវភ្នែកចម្លែករបស់នាយ តើនាយកំពុងតែរលីលោងទឹកភ្នែកចំពោះមុខនាងឬ។

«តើខ្ញុំគួរធ្វើដូចម្ដេចទើប អាចបញ្ឈប់គំនិតរបស់ឯងបាន?»
ឈរមួយស្របក់ដង្ខៅក៏ពោលសួរបន្ត ទាំងគ្មានវិញ្ញាណគ្មានអារម្មណ៍ចិត្តកាយ ពេលនេះទន់ជ្រាយអស់ហើយ គាត់មិនដឹងថាគួររកវិធី រកមធ្យោបាយអ្វីដើម្បីនិយាយសុំឲ្យនាងទុកបេប៊ីនៅក្នុងផ្ទៃនោះទេ។
«សម្រាក!សិនទៅ ចាំឯងមានអារម្មណ៍ល្អ ចាំមកនិយាយគ្នាទៀត ល្ងាចនេះចាំខ្ញុំមកម្ដងទៀត ព្រោះម៉ោងពីររសៀលនេះខ្ញុំមានប្រជុំ»

ស្ដីចប់ដង្ខៅក៏ដើរចេញ តែមុននិងទៅគាត់បានដាក់ផ្លែឈើរីមួយប្រអប់តូចនៅក្បែរគ្រែដើម្បីទុកឲ្យនាង។
នាយចេញទៅផុតហើយរាងតូចងាកមុខ ទៅមើលទ្វារដែរបិតជិតដៃលូកទៅយកប្រអប់ផ្លែឈើរនោះមកឱបជាប់ សម្លេងដង្ហក់បុកទ្រូងធ្វើឲ្យទឹកភ្នែកកាន់តែច្រាលហូរធ្លាក់ចុះមក។

«លោកប៉ាមករកខ្ញុំ ព្រោះតែមានក្មេងម្នាក់នេះតើមែនទេ លោកប៉ាមិនបានបារម្ភពីខ្ញុំទេ លោកប៉ាមិនបានស្រលាញ់ខ្ញុំដូចខ្ញុំស្រលាញ់លោកប៉ានោះទេ លោកប៉ានៅមកទាមទារយកកូន ទៅទៀតហឺុកៗ!»

អារម្មណ៍ស្រ្ដីដែរកំពុងតែពរពោះ គឺទាមទារឲ្យមានការលួងលោមយល់ចិត្ត ពេលខ្លះនាងឆេវឆាវពេលខ្លះនាងអន់ចិត្តនាងទន់ជ្រាយ នាងត្រូវការបុរសរឹងមាំមកការពារមកនៅក្បែរថែទាំនាងជាមួយកូន អារម្មណ៍ពិតនាងមិនចង់ឲ្យលោកដង្ខៅទៅនោះទេ។

~ល្ងាចឡើង~

ចេញពីប្រជុំភ្លាមលោកដង្ខៅប្រញាប់ប្រញាល់ ទិញរបស់របរអាហារហូបចុកជាច្រើន មានទាំងផ្លែឈើទឹកដោះគោយកមកផ្ញើររាងតូចនៅឯមន្ទីរពឹទ្យ។

  តុតុតុ!!
មកដល់មុខបន្ទប់ហើយ គាត់លើកដៃគោះទ្វារជាច្រើនដងដើម្បីឲ្យអ្នកខាងក្នុងដឹងថាមានមនុស្សចង់ចូលមកក្នុងបន្ទប់នេះ ដោយឈរចាំមួយស្របក់មិនមានសម្លេងឆ្លើយតប លោកដង្ខៅក៏រុញទ្វារចូលមក។

លោកប៉ាចិញ្ចឹមWhere stories live. Discover now