១៣៤

168 10 0
                                    

#លោកប៉ាចិញ្ចឹម
ភាគ;១៣៤
   
     ~សួរចំសំណួរដែរមិនអាចឆ្លើយចេញទៅបាន រាងតូចងាកមុខចេញសម្ងំបិតភ្នែក ដកដង្ហើមថប់ទ្រូងយ៉ាងចម្លែកលោកដង្ខៅឃើញនាងបែបនេះគាត់ បណ្ដោយទៅ មើលទៅនាងដូចជាហត់នឿយពិតមែន។

«ដេឌីអូនឃ្លាន»
ជុងលីឈីជើងល្អ គេឃើញម្ដាយបិតភ្នែកទើបមិនហ៊ានរំខាន គេរត់មកខ្សឹបប្រាប់ឪពុកដែរបន្តការងារយ៉ាងខ្នះខ្នែង ឥតទំនេរ។
«បាទ!បន្តិចទៀតនេះអាហារ និងមកដល់ហើយកូន»
គាត់តបដោយកែវភ្នែក សម្លឹងមើលកញ្ចក់កុំព្យូទ័រដៃចុចប៉ុកៗលើ យូនីកូដមិនទំនេរមើលទៅការងារ គាត់រវល់ជាងអាយធីទៅទៀត។
«ដេឌីតើអូនមករំខានការងារដេឌីដែរទេ?»

ជុងលីឱនមុខចុះ គេមានអារម្មណ៍ថាខ្លួនដូចជាមេរំខានរាល់ពេលដែរសួរទៅកាន់ឪពុកម្ដងណា គាត់មិនដែរតបដោយសម្លឹងមើលក្រសែភ្នែករបស់គេទេ លោកដង្ខៅបានឮប្រយោគចុងក្រោយនេះ គាត់ទម្លាក់ដៃចុះ ពីឃីប៊ត រួចចាប់លើកកូនឲ្យមក អង្គុយលើភ្លៅ
ដៃអង្អែលលើកច្រោងសក់ខាងមុខរបស់គេ មុននិងវាចាឡើងដោយ សម្លេងពិរោះ។

«កូនមិនបានមករំខានតែកូនមកផ្ដល់កម្លាំងចិត្ត ឲ្យដេឌី»
«ចុះម៉ាមីមករំខានដេឌីទេ?»
លោកដង្ខៅក្រលែកទៅ មើលមុខរាងតូចឈើរីដែរកំពុងតែបិតភ្នែកគេងដោយភាពស្ងប់ស្ងាត់ហាក់មិនខ្វល់ពីពិភពលោកមួយនេះ ហើយក៏មិនខ្វល់ពីបុរសច្រឡើមទាំងពីរដែរកំពុងតែនិយាយដើមនាងឡើយ។

«ម៉ាមី!របស់កូនគឺជាមេទ័ពដ៏ពូកែ បានឃើញមុខម៉ាមីហើយដេឌី រិទ្ធិតែមានថាមពលនិងកម្លាំងកើនឡើងទ្វេរដង»

ក្រាក!
«ស៊ូត...»
សនន្ទាបានត្រឹមនេះ សម្លេងរុញទ្វារលាន់ឡើង ដោយមិនទាន់បានឃើញមុខមនុស្សផងទាំងពីរនាក់ឪពុកកូន នាំគ្នាធ្វើដៃដើម្បីកុំឲ្យ ម្នាក់នោះនិយាយខ្លាចភ្ញាក់ដំដេករបស់ ម៉ាមី។
មែនហើយនាងជាអាសីុស្ទេន បានយកអាហារនិងសម្លៀកបំពាក់មកឲ្យប្រុសតូច។

  ដង្ខៅចង្អុលឲ្យកញ្ញាម្នាក់នេះ ទុករទះរុញរបស់នៅត្រង់និង រួចដៃសីុញ៉ូឲ្យនាងចេញទៅវិញ។
រាងស្ដើងដែរជាកូនចៅថ្នាក់ក្រោម ធ្វើការឱនគោរពលា លោកដង្ខៅមុនចេញ ជុងលីគេឃើញអ្នកមីង ឱនគេក៏ឱនតាម។
«ឆ្លាតណាស់កូន អឹុមអង្គុយត្រង់នេះសិនចាំដេឌីចាត់ការ អាហារនេះឲ្យកូនញាំុំ»
ប្រាវ!!

លោកប៉ាចិញ្ចឹមWhere stories live. Discover now