១៣២/១៣៣

180 9 0
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១៣២/១៣៣

    ~ពោលពាក្យចប់ហើយ ដង្ខៅទាញដៃឈើរីបំណងដើរចូលមកខាងក្នុងវិញ តែត្រូវបានមីងខ្វាន់និយាយកាត់។

«លោកបង មិនគិតសួរនាំអីបន្តិចទេឬ?»
«យើងគ្មានអីត្រូវនិយាយជាមួយនាង រួមទាំងលោកពុកអ្នកម៉ែផងដែរ ចាកចេញពីមុខក្រុមហ៊ុនរបស់ខ្ញុំទៅ មុននិងរឿងរ៉ាវវែងឆ្ងាយជាងនេះ»

ឈើរីដើរតាមដង្ខៅពីក្រោយ នាងចង់លើកដៃសំពះសួរសុខទុក្ខលោកតាលោកយាយ តែត្រូវបានលោកដង្ខៅចាប់ដៃរបស់នាងជាប់ គាត់មិនឲ្យធ្វើការគោរពចំពោះ រាងចំណាស់ទាំងពីរឡើយ លោកដង្ខៅយើងបើគិតឲ្យដល់គាត់ អាក្រក់មិនធម្មតាដែរពិព្រោះរាងចំណាស់ទាំងពីរគឺជាឪពុកម្ដាយ។

«ម្ដេចក៏ឯងនៅទីនេះ បួនឆ្នាំមកនេះពួកឯង ទៅរស់នៅជាមួយគ្នាមែនទេ?»
លោកចន មានប្រសាសន៍ឡើង ទាំងមួម៉ៅគាត់មិននឹកស្មានឡើយថាបានជួបឈើរីម្ដងទៀត។
«មែនហើយ ខ្ញុំរស់នៅជាមួយគ្នា»
ដង្ខៅប្រញាប់តបសម្ដីទៅកាន់ឪពុកវិញ ដោយមិនបាច់ឲ្យរងចាំស្ដាប់យូរឡើយ។

«ម្ដេចកូនធ្វើបែបនេះ ក្រែងកូនបែកពីវាហើយមិនថាអញ្ចឹងអ្ហេ?»
លោកយាយចន សួរកាត់ឡើងព្រោះតែដង្ខៅបានប្រាប់ហើយថាឈើរីគ្មានថ្ងៃវិលមករកគាត់វិញទេម្ដេចពេលនេះអ្នកទាំងពីរ នៅជាមួយគ្នា។
«ខ្ញុំជាអ្នកស្វែងរកឈើរី ខ្ញុំស្រលាញ់ឈើរីខ្លាំងណាស់លោកពុកអ្នកម៉ែឈប់ទុកដាក់ ផ្សំផ្គុំខ្ញុំជាមួយនាងខ្វាន់ទៀតទៅ»

«ដេឌីហា៎!ម៉ាមីបាត់ខឹងអូនហើយនៅ?»
ដោយបាត់ម៉ាមីដេឌីយូរ ជុងលីក៏រត់ចេញមកតាម គេរត់ចេញមកកាន់តែធ្វើឲ្យអង្គជម្លោះមួយនេះកាន់តែ វ៉ល់ហើយ។
«ក្មេងនេះជាអ្នកណា?»

លោកតាលោកយាយសួរតំណាលគ្នា ស្រពពេលឃើញជុងលីរត់ចេញមក ឯមីងខ្វាន់ក៏បើកភ្នែកធំៗសម្លក់ទៅកាន់ប្រុសតូច។
«នេះជាកូនរបស់ខ្ញុំជាមួយនិង ឈើរី ជុងលីឈី»
លោកដង្ខៅ និយាយមួយៗឲ្យម្ដាយឪពុកបានដឹង ឯជុងលីក៏លើកដៃសំពះ តាមរបៀបដូចម្ដាយគេធ្លាប់បង្រៀន។

«ជម្រាបសួរបាទ!អូនឈ្មោះជុងលីជាកូន របស់Momឈូរី និងដេឌី ដេឌីឈ្មោះអី?»
បានប្រាប់តែឈ្មោះម្ដាយ តែគេមិនទាន់ស្គាល់ឈ្មោះពុកទើបគេមកសួរឈ្មោះ តិចៗល្មមស្ដាប់ឮតែពីរនាក់ឪកូន។
«ដេឌី ជុងគុក»
«បាទ!ជាកូនរបស់ដេឌីជុងៗគុក»

លោកប៉ាចិញ្ចឹមWhere stories live. Discover now