៩១/៩២

157 9 1
                                    

#លោកប៉ាចិញ្ចឹម
ភាគ:៩១/៩២

     ~រាងតូចបានកក់ក្ដៅចិត្តបន្តិចហើយព្រោះមកដល់ផ្ទះលោកពុក មានតែអ្នកគោរពស្រលាញ់ តែក៏មិនដឹងថានៅក្នុងនោះមាន Snakeឬមួយក៏អត់នោះទេ។

«ពួកឯងនាំកូនយើងឡើងទៅកាន់បន្ទប់ទៅ ហើយរៀបចំអាហារសម្រាប់យើងញាំុំជុំគ្រួសារ»
«លោកបងអាហារ ខ្ញុំបានរៀបចំរួចហើយឲ្យកូនទៅងូតទឹករៀបចំខ្លួនទៅញាំុំចុះមកហូបបាយជុំគ្នាណាកូន»
លោកស្រីនូ ពោលពាក្យសម្តីយ៉ាងស្រទន់ដៃលើកបង្ហាញទៅកាន់តុអាហារដែរធំល្វឹងល្វើយ ប្រហែលនិងតុប្រជុំ គណៈប្រតិភូទៅហើយ។

«ខ្ញុំជូនបង ស្រីទៅបន្ទប់ណាបាទ!»
ជនយ៉ូចូលខ្លួនមកលើដៃសុំនាំបងស្រីទៅបន្ទប់តែត្រូវលោកពុកស្ដីបន្ទោស នៅនិងមុខគ្រប់គ្នា។
«អាល្អិតឯង ឆាប់អង្គុយចាំនៅតុអាហារទៅថ្ងៃនេះពុកឲ្យឯងជាអ្នកដួសបាយ បងជាស្រីឯងមិនគួរទៅរញ៉េរញ៉ៃទេ»

នូជនញញឹមលែងសមគេធ្វើមាត់ពេបដាក់ម្ដាយតែម្ដាយរបស់គេលើកដៃចង្អុលឲ្យគេទៅចាំនៅតុ ជនយ៉ូគេចង់ទៅជជែកជាមួយបងស្រីដើម្បីឲ្យមានភាពស្និទ្ធស្នាលជាងនេះតែមានឯណាលោកពុកអ្នកម៉ែរបស់គេមិន អនុញ្ញាតឡើយ។

«មិនអីទេប្អូនប្រុសយើងរស់នៅជាមួយគ្នាឃើញមុខគ្នារាល់ថ្ងៃហើយ បែបនេះចុះណាចាំញាំុំបាយហើយយើងជជែកគ្នាបន្ត»

កុមារាវ័យ១៧ឆ្នាំឮហើយគេ ទះដៃអរលោតកញ្ឆក់កញ្ឆេង ទីបំផុតពាក្យដែរគេបានស្ដាប់ចេញពីបបូរមាត់ឈូកខ្ចីរបស់ បងស្រីគឺនាងបានហៅគេថាប្អូនប្រុស។

«ប្របាទ!បងស្រី»
បានបិុននេះហើយជនយ៉ូញញឹម រត់មកទាញវែកបាយដើម្បីត្រៀមធ្វើជាអ្នកដួសបាយ ជំនួសមីង សាយដែរជាមេផ្ទះនិងអ្នកគ្រប់គ្រងអ្នកបម្រើនៅក្នុងវិមានមួយនេះ។
 
បន្ទាប់ពីងូតទឹកស្អាតបាត ជាងក៏វាស់វែងខ្លួនប្រាណឲ្យនាងដើម្បីកាត់ឈុតស្លៀកពាក់ ជាងវាស់ខ្លួនឲ្យនាងក៏ឃើញស្នាមជាំស្នាមមុតដុំៗកន្លឹងក តែពួកគេមិនហ៊ានសួរឡើយបានត្រឹមតែសម្លឹងមុខគ្នាដោយមានការអាណិត ក្នុងចិត្តពួកគេប្រហែលគិតថាពេលនៅជាមួយ ដង្ខៅសង្ស័យគាត់វាយដុំជ្រុំធាក់រាល់ថ្ងៃហើយទើបរាងកាយរបស់នាងមានសភាពបែបនេះ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now