១១៧/១១៨

131 11 2
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១១៧/១១៨

   ~នាយបានឆ្លើយប្រាប់នាង គ្រប់យ៉ាងគឺពិតនាយនឹកនាយចង់ជួបមុខនាង តែសំខាន់សំបុត្រដែលផ្ញើរទៅនោះ ឈើរីមិនបានទទួលបានសូម្បីតែមួយច្បាប់។

«ខ្ញុំមិនដឹងថា នណាជាអ្នកទទួលសំបុត្រនោះឡើយ»
«បានហើយទៅគេង ខ្ញុំក៏ងងុយក្នុងទូរក្នុងបន្ទប់របស់កូនមានភួយខ្នើយអាចយកប្រើបាន បន្ទប់ទឹកជាប់ផ្ទះបាយមានសាប៊ូកន្សែងប្រើប្រាស់គ្រប់យ៉ាងហើយ លែងខ្ញុំៗងងុយណាស់»

នាងបេះដៃនាយឲ្យពន្លែង តែនាយបានឱបហើយនៅតែបន្ថែមកម្លាំងដៃរិទ្ធិបន្តឹងខ្លួនរបស់នាងថែមទៀត។
«ឲ្យខ្ញុំគេងលើសាឡុងពិតមែនឬ?»

នាយលើកចង្កាមកច្រត់លើស្មារបស់នាង ពោលពាក្យយ៉ាងពិរោះរណ្ដំតាមរយៈ រលកសម្លេងដ៏ជិតមួយនេះវាបានហើរប៉ះ ត្រចៀកធ្វើឲ្យនាងប៉ះរោមជ្រោងតិចៗ ។
«រៀនគេងខ្លះទៅតើបានទេ? កុំរើសច្រើនពេក»
«ចុះបើមនុស្សកើត មកមានជម្រើសឲ្យជ្រើសទៅហើយ ឲ្យធ្វើដូចម្ដេច?»
«ទៅគេងនៅបន្ទប់របស់ខ្ញុំក៏បាន»

ឮហើយដង្ខៅ ញញឹមបិតមាត់មិនជិត នាយនេះពូកែមែនធ្វើកំសត់រហូតនាងយល់ព្រមឲ្យទៅគេងនៅក្នុងបន្ទប់ ផ្ទាល់ខ្លួន ដង្ខៅពន្លែងខ្លួននាងហើយ រួចទាញដៃនាងដើម្បីឡើងទៅគេងនៅបន្ទប់ខាងលើ។

«ធ្វើអីលែងដៃរបស់ខ្ញុំ»
«គឺទៅគេង»
«អត់ទេ ខ្ញុំឲ្យតាដង្ខៅទៅគេងខាងលើ តែខ្ញុំមិនបានថាទៅគេងជាមួយនោះឡើយ ខ្ញុំគេងលើសាឡុងខាងក្រោម»
ដង្ខៅលែងដៃនាងវិញ រាងតូចក៏ដើរចេញ ចូលទៅងូតទឹកក្នុងបន្ទប់ទឹកដែរជាប់ ចង្រ្កាន ។

  មួយសន្ទុះក្រោយនាងចេញមកវិញ ជាមួយរ៉ូបពណ៌ស ដៃតូចហើយមានអាវឃ្លុំមួយជាន់ទៀតពាក់ពីលើ ដៃកាន់កន្សែងជូតសក់ តែចេញមកបែរជាឃើញលោកដង្ខៅអង្គុយគងអន្ទាក់លើសាឡុង សម្លឹងមើលនាងពីលើដល់ក្រោម រាងតូច ខំទាញអាវមករុំខ្លួនចងខ្សែឲ្យជាប់ រួចបែរមកសម្លក់បុរសដែរអង្គុយលើសាឡុង។

«ដូរចិត្តចងគេងទីនេះ វិញហើយមែនទេ?»
«អត់ទេខ្ញុំរងចាំឯងដើម្បី ឲ្យជូនខ្ញុំឡើងទៅខាងលើ»
ស្ដីហើយដង្ខៅក្រោកដើរមកទាញដៃរបស់នាង តែរាងតូចរលាស់ដៃចេញ ព្រោះមិនចង់ទៅជាមួយនាយឡើយ។
«ន៎ែ!ប្រយ័ត្នខ្ញុំវាយណាស់ កុំប៉ះខ្ញុំ»
«ឲ្យខ្ញុំឡើង ទៅម្នាក់ឯងយ៉ាងមិច?»

លោកប៉ាចិញ្ចឹមWhere stories live. Discover now