១២៣/១២៤

131 8 1
                                    

#លោកប៉ាចិញ្ចឹម

ភាគ:១២៣/១២៤

    ~បុរសជឿជាក់ បន្ទាប់ពីលើកសសើរខ្លួនឯងហើយគាត់ប្រញាប់ រត់ទៅចាក់ទឹកញាំុំព្រោះជាតិប្រៃវាយលុកពេញក្នុងមាត់ហើយ។
«ឈើរី ខ្ញុំមិនដឹងថាកូនរបស់យើងញាំុំបបរនេះបានដោយរបៀបណាទេវាប្រៃពិតមែន»

គាត់ព្រមទទួលស្គាល់ថាអាហារនេះប្រៃ ហើយបបរនេះមានតែជុងលីទេដែរញាំុំកើត សូម្បីតែគាត់ខ្លួនឯងក៏ញាំុំមិនកើតដែរ។
«តើកូនញាំុំច្រើនទេ?»
«មួយចានកូនញាំុំអស់រលីង»

ឈើរីលើកដៃឈ្លីចិញ្ចើមខ្លួនឯង ហួសចិត្តនិងឪកូនពីរនាក់នេះណាស់ ជាពិសេសគឺលោកកូនគេពិតជាប្ដូរផ្ដាច់មែនសូម្បីតែ អាហារដែរមានរស់ជាតិប្រៃខិះក៏គេថាឆ្ងាញ់ដែរ។

«ប្រហែលជាកូន គេមិនធ្លាប់ញាំុំអាហារនេះទើបគេមិនដឹងថាវាមានរស់ជាតិបែបណា»
រាងតូចយកបបរនោះទៅចាក់ចោល ក្នុងធុងសម្រាមទោះទុកក៏ញាំុំមិនកើតដែរ។

(ទុកចែកអ្នកអានញាំុំ ទៅក្រែងបានកើតទឹកនោមប្រៃទាំងអស់គ្នា)
រាងតូចបានឆុងកាហ្វេ ពីរកែវមួយកែវសម្រាប់នាងមួយកែវទៀតសម្រាប់លោកដង្ខៅ ខណ:ពេលនេះដែរអ្នកទាំងពីរកំពុងតែអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវ អង្គុយទល់មុខគ្នា ក្នុងដៃមានកាន់កុំព្យូទ័រ ម្នាក់មួយកំពុងបំពេញការងារ រៀងខ្លួន។

«ឈើរីខ្ញុំមានរឿងខ្លះ ចង់សួរឯង?»
គាត់លើកការហ្វេមកក្រេបបន្តិច មុនបោះប្រយោគសួរ
រាងតូចសេវឯកសារទុករៀបរយ ទើបដកភ្នែកពីកុំព្យូទ័រ សម្លឹងមើលមុខរបស់រាងចំណាស់។
«មានរឿអីចង់សួរខ្ញុំ?»
«រយ:ពេលបួនឆ្នាំ មកនេះឯងមាននណាហើយឬនៅ?»

សំណួរមួយនេះស្ដាប់ហើយ ឈើរីបែរជាសើច ដាក់នាយ តែស្នាមញញឹមលាយលំភាពចំអកឡកលើយឲ្យខ្លួនឯង រយ:ពេលបួនឆ្នាំមកនេះ ប្រហែលជានាងមិនអាចបំភ្លេចនាយបានទេ។

«ខ្ញុំរវល់តែជាមួយកូន រវល់ការងារខ្ញុំមិនបានបើកចិត្តទទួលបុរសណានោះទេ»
«កាលពីបួនឆ្នាំមុន ម្ដេចកុហកថាយកកូនចេញឯងដឹងទេថាពេលនោះ ខ្ញុំឈឺចាប់ប៉ុណ្ណាពេលដែលត្រូវធ្វើចិត្តពេលបាត់បង់គេ?»

លោកប៉ាចិញ្ចឹមWhere stories live. Discover now