២២/២៣

326 8 6
                                    

#លោកប៉ាចិញ្ចឹម🍃

២២/២៣

     រាងតូចច្រឡឹង ប្រឹងរត់ញាប់ជើងដើម្បីចុះមកបន្ទប់ខ្លួននៅជាន់ទីពីរវិញ នាងរត់ផងងាកក្រោយផងព្រោះតែខ្លាចដង្ខៅមកតាម ឲ្យនាយតាមបានយ៉ាងម៉េចបើនាយស្រវឹងយប់មិញធ្ងន់ក្បាលងើបមិនរួចពីខ្នើយផង។

«ក្មេងរមើលគុណ យើងចិញ្ចឹមឯងតាំងពីបាតជើងក្រហមរងា ដល់ធំដុះស្លាបចេះហើរបែរមកចង់ពិឃាដយើងទៅវិញពិតជាកំពូលក្មេងមែន»

  ក្រឹប!ក្រឹ!

នាងរត់ចូលមកដល់បន្ទប់ហើយ ក៏ប្រញាប់បិតទ្វាចាក់គន្លឹះទ្វារបន្ទប់ រួចក៏រត់មកលើគ្រែទាញភួយគ្របជិតឆឹង។ ព្រោះតែខ្លាចលោកដង្ខៅមកតាម ដង្ខៅតាមមិនរួចទេព្រោះនាយនៅមិនទាន់ស្វាងស្រាផង។

«និយាយអីមិនចេះគិតមុខក្រោយទេឯងនេះ ឥឡូវឃើញទេនាំរឿងដាក់ខ្លួនទៀតហើយអ្ហើយៗ!»
នាងគ្របបើកចុះបើកឡើង តែមួយសន្ទុះក្រោយមកនាងក៏បើកភួយរួចចុះពីលើគ្រែដើរតម្រង់មកទ្វារយកត្រចៀកអឹបនិងទ្វារនាងចង់ដឹងថា លោកដង្ខៅនិងមករកដែរទេ តែវាស្ងាត់ល្អណាស់ទើបនាងបន្ធូដង្ហើមខ្សាក ទាំងញញឹមព្រោះថ្ងៃនេះនាងរួចខ្លួនហើយ។

មួយម៉ោងក្រោយមក នាងងូតទឹកស្លៀកពាក់រៀបរយរួចហើយក៏ចុះទៅស្រោចផ្កានៅសួនខាងក្រោយផ្ទះ។

«អូ៎!ស្រស់ស្រាយណាស់ »
នាងលើកដៃត្រដាងឡើងទាំងស្រូបយកខ្យល់អាកាសនិងក្លិនផ្កាក្រអូបសាយភាយ ដែរបុើងរសាត់រវិចតាមជំនោរ នៃខ្យល់។

«'វូ!'អុ៎សំុំទោសៗ!»
ស្រោចៗផ្កាស្រាប់តែនាងបង្វែទុយោទឹកមកបាច់សាចលើបុរសសង្ហាដែរកំពុងតែកាត់ស្មៅនៅជ្រុងម្ខាងនាយក្រោកមករលាស់សក់ឆ្វាច់ៗ!ធ្វើឲ្យរាងតូចច្រឡឹងប្រញាប់បិតទឹករួច និយាយសំទោសទៅកាន់កម្លោះនោះ។

«ឲ្យខ្ញុំសំុំទោសពិតមែនណា នេះខ្ញុំមិនបានដឹងទេថាមានមនុស្សនៅទីនេះ»
«បាទ!មិនអីទេអ្នកនាង សើមតែបន្តិចប៉ុណ្ណោះ»
«មានរឿងអីកូន?»

អ៊ុំប្រុសសុងដែរជាអ្នកថែសួននៅទីនេះ គាត់ដើរមកទាំងប្រញាប់ព្រោះគាត់បានក្រលែកឃើញកូនប្រុសកំពុងតែឈរទល់មុខនិងរាងតូចច្រឡឹងលីសា។

លោកប៉ាចិញ្ចឹមWhere stories live. Discover now