៩៣/៩៤

154 8 1
                                    

#លោកប៉ាចិញ្ចឹម
ភាគ:៩៣/៩៤
  
     ~ស្បៃរាត្រីបានឈានចូលមក មនុស្សម្នាបានចូលនិន្រ្ទា លង់លក់ស្ងប់ស្ងាត់នៅក្នុងដំដេកដ៏សែនមនោរម្យអស់ទៅហើយ។ប្លែកតែរាងតូចរបស់យើងដែរនៅគេងបង្ហូរទឹកភ្នែករយលានដំណក់ស្រក់មកលើខ្នើយកើយដៃខ្ញាំភួយដែរដណ្ដប់ផ្ដល់កម្ដៅឲ្យនាង អាចថានាងប្លែកកន្លែងគេងមិនលក់ ឬក៏នឹកនណាម្នាក់ដល់ថ្នាក់គេងមិនលក់ក៏អាចថាបានដែរ។

«ថ្មើរននេះហើយ លោកប៉ាប្រហែលជា កំពុងតែគេងឱបកាយស្រ្ដីម្នាក់នោះហើយ លោកប៉ាភ្លេចខ្ញុំបាត់ហើយ ផ្ទុយពីខ្ញុំដែរយំនឹកលោកប៉ា»

បន្ទប់ងងឹតឆឹង មានតែពន្លឺទូរស័ព្ទបញ្ចាំងមកផ្ទៃមុខ ដែរបង្ហាញឲ្យឃើញច្បាស់នៅស្នាមទឹកភ្នែករយលានដំណក់ ស្រក់ដាមជាប់ខ្នើយ នាងយំបណ្ដើរអូសមើលរូបថតលោកដង្ខៅបណ្ដើរម្រាមដៃអង្អែលផ្ទៃអេក្រង់ នឹកដល់រឿងរ៉ាវកន្លងដែរធ្លាប់បានសាងឡើងមកជាមួយគ្នា។

«ខ្ញុំនឹកៗ នឹកណាស់ដឹងទេ??»
នាងនៅទន្ទេញពាក្យនឹក ជាប់គ្នាជារើយៗ រហូតបិតភ្នែកគេងទាំងទូរស័ព្ទនៅជាប់ដៃ។

~~
ហើយយើងបែរមកមើល ដង្ខៅរបស់យើងឯនេះវិញ គាត់ក៏មិនខុសពីរាងតូចប៉ុន្មានដែរ តាំងពីឡើងមកដល់គាត់ អូសមើលរូបថតប៉ុន្មានសន្លឹកដែរមានក្នុងទូរស័ព្ទអូសមើលទៅមកដដែលៗជិតមួយលានដងទៅហើយ ចង់ចុចខលចង់វិឆាតទៅរកនាងតែ នាយមានអារម្មណ៍ថាខ្មាស់អាម៉ាស់ខ្លាំងណាស់។

«ថ្មើរនេះ ឯងកំពុងតែធ្វើអីកន្លែងថ្មីឯងគេងលក់ដែរទេ ភួយថ្មីដណ្ដប់កក់ក្ដៅដែរទេ ពូកដែរគេងតើទន់ដែរទេ ឯងកំពុងតែសប្បាយជាមួយគ្រួសារថ្មីរបស់ឯងតើមែនទេ?»

រយលានសំណួរសួរទៅកាន់ រូបថតក្នុងទូរស័ព្ទដៃ ដង្ខៅក៏នឹកនា នាងដូចគ្នានេះបែកគ្នាមិនទាន់បានមួយថ្ងៃម្នាក់ៗសោកសម្រែងយ៉ាងនេះទៅហើយ តែក៏នឹកសង្ឃឹមថា តទៅថ្ងៃមុខអ្នកទាំងពីរ និងមិនមានអារម្មណ៍ថា នឹកគ្នាអាចបំភ្លេចគ្នាបានផងចុះ។

~ស្អែកឡើង~
  ព្រះទិនករកំពុងធ្វើដំណើរទៅកាន់ ភពផែនដី តាមកម្លាំងជ្រែករាជ្យតាមជើងមេឃ បានបង្ហាញឲ្យយើងឃើញច្បាស់នៅពន្លឺថ្ងៃ។
ខ្យល់បក់ល្វើយៗ នៅខាង បានធ្វើឲ្យដើមឈើរតូចធំគគឹក រសាត់ស្លឹកបើុងរសាត់ឆ្ងាយពីដើមខ្លះក៏ធ្លាក់ចុះមកក្រោមដើម។

លោកប៉ាចិញ្ចឹមWhere stories live. Discover now