១០៧/១០៨

131 7 1
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១០៧/១០៨

   ~បន្ទាប់ពីយំយែកធូរទ្រូងហើយ នាងក៏កាន់ប្រអប់ឈើរីនោះដើរចេញមកខាងក្រៅ តែអាកាសធាតុត្រជាក់ណាស់ នៅកន្លែងនេះគ្មានតាក់សីុ គ្មានសូម្បីចំណតឡានក្រុង។

ទីតៗ!!
  នាងដើរថ្មើរជើង ចាកចេញពីផ្ទះមួយនេះ តែមនុស្សល្អមិនងាយនិងលំបាកទេ។
ដំណើរទោទន់របស់នាងត្រូវឈប់ ខណ:ពេលដែរមានឡានពណ៌សមួយគ្រឿងបរកាត់

«ពូឆនមែនទេ?»
នាងស្គាល់ទាំងឡានស្គាល់ទាំងអ្នកបើក ទើបឧទានហៅឈ្មោះនាយនោះ កែវភ្នែកសម្លឹងមកក្នុងឡានក្រែងបានឃើញលោកដង្ខៅ តែនាងត្រូវខកបំណងព្រោះវាគ្មានសូម្បីស្រមោល។

«អ្នកនាងអញ្ចើញឡើងឡានសិនទៅ ខាងក្រៅត្រជាក់ណាស់»
«ពូឆនតើលោកប៉ាទៅណាបាត់ហើយ?»

ឡើងមកដល់ឡាន នាងប្រញាប់សួររកលោកដង្ខៅដែរបាត់ខ្លួនឆឹង ចេញពីផ្ទះមួយនេះ។
«សូមទោសអ្នកនាងខ្ញុំមិនអាចជម្រាបបានទេ!!»

ពូឆនតបដោយមានសុជីវធម៌ ទៅកាន់ក្មេងស្រីដែរសួររកឪពុកចិញ្ចឹមរបស់នាង តែនាងនៅតែមិនអស់ចិត្តនៅបន្តសួរនាយឆនទៀត។

«ពូ សូមបង្ហើបតែបន្តិចក៏បាន»
«ពូមិនដឹងពិតមែន តែព្រឹកមិញគាត់បានខលប្រាប់ឲ្យពូមកទទួលអ្នកនាង ពូបានសួរគាត់ថាគាត់នៅឯណា តែចម្លើយដែរពូទទួលបាននោះគឺ លោកម្ចាស់បានចាកចេញទៅឆ្ងាយហើយ មិនដឹងថាគាត់បានត្រឡប់មកវិញនៅពេលណានោះទេ»

ស្ដាប់ពូឆននិយាយ ហើយនាងក៏ស្ងាត់មាត់ឆឹងឈប់និយាយឈប់សួរអ្វីទាំងអស់។

~~~~~
ខណ:ពេលនេះដែររាងតូច ត្រឡប់មកដល់ផ្ទះវិញហើយ នាងចូលមកក៏ឃើញលោកពុកកំពុងតែដើរទៅមកៗក្នុងផ្ទះដូចជាកំពុងតែចាំនណាម្នាក់។
«លីសា កូនមកហើយមែនទេ?»
«ចា៎!លោកពុក»
នាងតបដោយសម្លេង ស្មើរៗទៅកាន់បុរសដែរជាឪពុក តែនាយមិនចាប់អារម្មណ៍ជាមួយពាក្យសម្ដីមិនពេញចិត្តនិងឆ្លើយរបស់នាងទេ អ្វីដែរសំខាន់គឺបានកូនត្រឡប់មកផ្ទះវិញគឺពុកសប្បាយចិត្តហើយ

«តើកូនពិតជា យកទារកនោះចេញពិតមែនអ្ហេ?»
«ចាស៎!លោកពុកកូនបានយកគេចេញហើយ»
រាងតូចឆ្លើយតបទៅកាន់ លោកពុកដោយទឹកមុខនិងធឹងដដែល នាងនិយាយមួយៗច្បាស់ៗដោយរក្សាភាពជាម្ចាស់ការលើខ្លួនឯង មិនបង្ហាញឫកពារគួរឲ្យសង្ស័យអ្វីទេ ប៉ុន្តែលោកជនគាត់មិនអាចសង្ស័យបានទេព្រោះតែគាត់ជាមួយលីសាទើបតែបានជួបគ្នាមិនប៉ុន្មាន ទម្រាំតែលោកដង្ខៅចិញ្ចឹមនាងតាំងតែពីបាតជើងក្រហមមកដល់វ័យបិុននេះ គាត់ស្មានចិត្តនាងមិនត្រូវផង។

លោកប៉ាចិញ្ចឹមWhere stories live. Discover now