១១៥/១១៦

137 10 0
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១១៥/១១៦

  ~កម្លោះតូចរត់មកពួន ក្រោយខ្នងរបស់ឪពុក ដើម្បីឲ្យនាយជួយការពារខ្លួន ព្រោះគេដឹងច្បាស់ថាម្ដាយរបស់គេ ពិតជាឆ្នាស់ហើយនិងកាចណាស់។
«កូនឆាប់ចូលទៅក្នុងផ្ទះឥឡូវនេះ»

ភ្នែកសម្លក់ទៅកាន់ឪពុក មាត់ដេញកូនឲ្យចូលទៅខាងក្នុងផ្ទះ កម្លោះតូចរត់ចូលក្នុងផ្ទះតាមបញ្ជារ ទោះយ៉ាងណាក៏គេនៅខ្លាចម៉ាមីដែរ។

«ម្ដេចបានជាកាចដាក់កូនបែបនេះ?»
កូនចូលក្នុងផ្ទះបាត់ លោកដង្ខៅដើរចូលមកឈរចំពោះមុខរាងតូច នាយសួរទាំងមិនយល់ថានាង សែនឆ្នាស់ពិតមែន។
«មិនបាច់មក សួរទេឆាប់ចេញទៅ»
«មើលចុះកន្ទុយភ្នែកក្រោមភ្នែករបស់ ម៉ាមីដូចជាមានស្នាមជ្រួញហើយ បែកបួនឆ្នាំឯងពិតជាចាស់ជាងមុនឆ្ងាយណាស់»

ដង្ខៅបន្ទន់ជង្គង់ចុះរួចងើយមុខឡើងសម្លឹងមើល មុខរបស់រាងតូច លោកនិយាយចម្អន់រហូតដល់នាងលើកដៃខ្ទប់មុខខ្លួនឯង បន្តិចនាងដកចេញចេញរួចវាយស្មាតាដង្ខៅមួយដៃ ទើបរត់ចូលផ្ទះឡើងមកបន្ទប់ របស់ខ្លួននៅខាងលើ។

«ឯណា? ឯណា? មិនមានស្នាមជ្រួញនោះទេខ្ញុំមិនចាស់ដូចជាលោកដង្ខៅឯងឡើយ ប្រុសចម្កួត ខ្ញុំនៅស្រស់ស្អាតជាងលោកឆ្ងាយណាស់តាចាស់ ច្រឡើមអ្ហើយ»

ដៃលើកមកអង្អែលមុខខ្លួនឯង ឱនឆ្លុះកញ្ចក់ ក៏ឃើញថាមុខនាងខ្ចីល្ហក់ដូចជាសាច់កូនង៉ែងទើបតែកើតបានមួយខែមិនមានសូម្បីតែមុនមួយគ្រាប់ តែប្រុសដែរចាស់មានស្នាមជ្រួញពិតប្រាដកម្នាក់នោះទេដែរចាសពិតប្រាកដនោះ ចេះមកចម្អន់នាងទៅរួច ដូចជាមិនចេះមើលខ្លួនឯងទាល់តែសោះ។

«ដេឌីចង់ទៅណាទៀត ដេឌីគេងទីនេះមួយអូនទៅណា»
យប់ហើយដេឌីកំពុងតែ យកកន្សែងមកជូតសក់ឲ្យកូនប្រុស នាយបំណងនិងត្រឡប់ទៅគេងនៅ Apartmentវិញតែកូនក៏ហាមមិនឲ្យនាយត្រឡប់ទៅវិញនោះទេ។

«មិនបានទេ បន្ទប់មានតែពីរសម្រាប់កូនហើយនិងម៉ាមីតែប៉ុណ្ណោះ ចំណែកបុរសពនេរចរម្នាក់នេះ សូមត្រឡប់ទៅវិញទៅ»
អ្នកម៉ាក់ដែរឈរស្ដាប់នៅមាត់ទ្វារ ដើរចូលមកដេញឲ្យលោកដង្ខៅត្រឡប់ទៅវិញ។

លោកប៉ាចិញ្ចឹមWo Geschichten leben. Entdecke jetzt