១២៩/១៣០

134 10 0
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១២៩/១៣០

    ~ព្រោះតែធ្លាប់បានទទួលពាក្យ ថាស្ដីរើសអើងពីក្មេងដទៃទើបគេចង់នៅក្បែរឪពុកចង់ឲ្យឪពុកឱបគេដូចជាក្មេងទូទៅ តែម្ដាយព្រោះតែខ្លាចបាត់បង់ក្ដីស្រលាញ់ពីកូន ទើបនាងនាំគេចាកចេញមកបែបនេះ
ព្រោះតែនាងគិតថា នាងគ្មាននណាក្រៅពីកូនប្រុសម្នាក់នេះឡើយ។

  បន្ទាប់ពីលួងលោមកូន បាត់យំហើយនាងដាក់ឲ្យគេចុះវិញរួចចូលទៅងូតទឹកសម្អាតខ្លួនដើម្បីទៅធ្វើអាហារពេលព្រឹកសម្រាប់គេ។

(បាត់មុខលោករយ:ពេលបួនឆ្នាំជាងហើយ តើលោកចននៅបន្ត ធ្វើជំនួញទៀតទេ?)
ម្ដាយចូលទៅងូតទឹកបាត់ ជុងលីចុចបើក ទូរទស្សន៍មើលដើម្បីបំបាត់ភាពអផ្សុកតែពេលបើកមកចំឪពុកកំពុងតែផ្ដល់ បទសម្ភាសន៍ដល់អ្នកការសែតកំពុងតែរោមជុំជិត ថែមទាំងមានសន្តិសុខយាមកាមណែនណាន់ទៀត។

«ហាស់..ដេឌីត្រូវប៉ាលិសចាប់ខ្លួនមែនទេ?»
គេឃើញហើយក៏គិតថា សន្តិសុខទាំងនោះជាប៉ូលិសនាំគ្នាចោមរោមចាប់ឪពុរបស់ខ្លួន ជុងលីចុះពីលើគ្រែទាញតុក្តា ដូរ៉េម៉ុនដែរមានបិតរូបឪពុកយកមកឱប គេរូតការបូបម៉ាមីដែរដាក់លើតុហើយបាលុយមួយដៃកាន់ជាប់ រួចឱបតុក្តាទៅ មិនតែប៉ុណ្ណោះគេលួចយកទូរស័ព្ទរបស់ ម្ដាយយកទៅទៀត។

«ពូយកអូន ទៅនោះទៅនេះអូនឲ្យលុយ»
រត់មកហើយគេហៅតាក់សីុ ឡើងជិះរួចបាចលុយមួយដៃនោះឲ្យលោកពូតាក់សីុ គេបើកទូរស័ព្ទឲ្យពូមើលពត៌មាននោះ ពូតាក់សីុឲ្យតែបានលុយទោះក្មេងក៏គាត់បើកឡានជូនទៅដែរ។

«តើកូនឃ្លានដែរទេ?»
ចេញមកពីបន្ទប់ទឹកវិញ នាងសួរកូនដោយមិនទាន់បានសម្លឹងរក។
«ជុងលីៗ តើកូននៅឯណា?វីវរហើយ អ្ហេ?ឬក៏គេ»
គ្រាន់តែគិត នាងងាកទៅមើលការបូបបាត់ទាំងលុយបាត់ទាំង ទូរស័ព្ទ ងាកមកមើលទូរទស្សន៍ឮសម្លេងងល់ៗរបស់បុរសចំណាស់នោះនាងក៏ ដឹងភ្លាមថាកូនទៅណា។

«លើកនេះម៉ាមីទ្រាំលែងបានហើយ ម៉ាមីនិងវាយកូន»
ខឹងណាស់នាងរៀបចំ ខ្លួនដើម្បីបើកឡានទៅកាន់ទីនោះនិងយកកូនត្រឡប់មកវិញ។

~កន្លងទៅជាច្រើនម៉ោងហើយលោក ចនជុងគុកណាដ្រេហ៍ក៏ ផ្ដល់ការសម្ភាសន៍នាយត្រូវទៅប្រជុំបន្តតែក៏មិនភ្លេចរឿងសំខាន់ដែរ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now