លោកប៉ាចិញ្ចឹម

By TeannieLove

16.7K 615 82

Iili More

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦១/៦២
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

១២១/១២២

144 8 1
By TeannieLove

#លោកប៉ាចិញ្ចឹម

ភាគ:១២១/១២២

~ដៃលើកមកបិតរូបលើស្មាមាត់វាចាប្រាថា គាត់និងមិនលុបរូបមួយនេះចេញឡើយ ទោះនាងមិនពេញចិត្តក៏ដោយ។

«ប្រពន្ធ វាគួរឲ្យខ្មាស់!»
ស្ដីត្រឹមនេះ រាងតូចបោះជំហ៊ានដើរចូលបន្ទប់ទឹក ងូតទឹករៀបចំខ្លួន ឯដង្ខៅតាមមើលដំណើរនាងទាំងទឹកមុខញញឹម រហូតនាងបិតទ្វារបាត់ទើប ងាកមកចាប់អារម្មណ៍ជាមួយនិង ការងាររបស់គាត់វិញ។

ក្រឺង!ព្រូស!
«អុ៎!អូយ ចង្រៃយ...»
ជណ្ដើរដែក ហូតឡើង គាត់ឡើងមកប្ដូរអំពូល មួយដែរជាប់បង្អួច តែក៏រអិលជើងធ្លាក់ចុះមក អុកគូទពេញទំហឹង មិនដឹងថាចង្កេះបាក់ឬអត់ទេ។

«មានរឿងអី?»
បន្ទាប់ពីបានឮ សម្លេងរាងតូចដែរងូតទឹកមិនទាន់រួចរាល់ នាងទាញកន្សែងមករុំខ្លួនសិន ដើម្បីរត់ចេញមកមើល ពេលចេញមកក៏ឃើញលោកដង្ខៅកំពុងតែព្យាយាមក្រោក ទាំងត្រដាបត្រដួស នាងដើរមកជួយគ្រាឲ្យនាយមកអង្គុយលើពូក សម្រួលដង្ហើមសិន។

«បើដឹងថា ខ្លួនឯងធ្វើមិនកើតហើយ ខំធ្វើអីហៅជាងមកជួសជុលក៏បាន»
«ខ្ញុំធ្វើបានហើយ នោះជាអំពូលចុងក្រោយ វារួចរាល់ហើយ ខ្ញុំគ្រាន់តែក្រលាច់ជើងពេលចុះមកវិញ»
«អឹុម!តើមានឈឺត្រង់ណាទេ?»

រាងតូច សួររួមទាំងទាញដៃទាញខ្លួននាយមើល ក្រែងមានត្រូវរបួសត្រង់ណា តែដង្ខៅដកដៃចេញមិនឲ្យនាងចាប់ឡើយ មើលចុះចរិកក្មេង ទៀតហើយ។

«មិនបាច់បារម្ភ មនុស្សមិនបានការដូចជាខ្ញុំទេ ឯងទៅងូតទឹកឲ្យរៀបរយចុះ»
រាងតូច មិនតបនាងពន្លែងដៃ នាយហើយក៏ដើរចូលបន្ទប់ទឹកងូតទឹកបន្តទៅ។

«មកនេះលាបថ្នាំទៅ ខ្ញុំឃើញដៃមានរបួស មុតនិងដែកមែនទេ?»
មួយសន្ទុះ នាងចេញមកវិញព្រមជាមួយសម្លៀកបំពាក់សមរម្យ រួចទាញប្រអប់ថ្នាំ ដើម្បីលាបរបួសដៃឲ្យនាយ។

«បន្តិចបន្តួចតែប៉ុណ្ណោះខ្ញុំមិនឈឺ»
«កុំក្បាលរឹងបានទេ ហុចដៃមកឲ្យលឿន ខ្ញុំប្រញាប់ទៅមើលហាង ហើយក៏ឃ្លានដែរ»

ដង្ខៅមិនហុចដៃ ឲ្យនាងលាបរបួសទេ តែគាត់បែរជាមកចាប់ផ្ដេកកាយតូចរបស់នាងឲ្យគេងចុះ មកលើពូក មុខចំណាស់ក៏រុលចូលមកកៀកមុខតូច ច្រមិចរបស់នាង ដោយវាចា។
«បារម្ភពីខ្ញុំមែនទេ ឈើរី?»
«អត់បានបារម្ភទេ ខ្ញុំធ្លាប់ធ្វើជាគ្រូពេទ្យ គ្រាន់តែឃើញហើយក៏ ចង់ជួយតែប៉ុណ្ណោះ មនុស្សដូចខ្ញុំលែងមានក្ដីអាណិត ទៅលើនណាទៀតហើយ បេះដូងខ្ញុំពេលនេះ វាបានកកដូចជា ទឹកកកដែរកំពុងតែពូនផ្ដុំគ្នានៅខាងក្រៅ ផុតរដូវនេះវានិងរលាយទៅតាមនិងដែរ វាខុសពីដុំថ្មដែរគ្មានថ្ងៃរលាយ»

និយាយចប់ នាងរុញកាយមាំរបស់ រាងចំណាស់ដើម្បីឲ្យក្រោកចេញ នាយនៅបន្តសង្កត់ស្មានាងជាប់បូុរមាត់ ងើបនិយាយទាំងមុតមាំថា។
«ខ្ញុំ និងយកបេះដូងរបស់ឯងត្រឡប់មកវិញឲ្យទាល់តែបាន»
«លោកគ្រាន់តែ ចង់ដណ្តើមកូនយកទៅ អ៊ុប.. »

បបូរមាត់តូចរបស់ រាងចាស់ ធ្វើការលឿនរហ័សគាត់ទម្លាក់ចុះមកអឹប លើបបូរមាត់ផ្កាឈូកខ្ចីរបស់ស្រីតូចនៅក្រោមទ្រូង ធ្វើឲ្យនាងស្ងៀមស្ងាត់មិនកម្រើក ភ្នែកបិតជិត មិនបើកមួយសន្ទុះទឹកសន្សើមថ្លាដូចកញ្ចក់ ក៏បានហូរស្រក់តាមកន្ទុយភ្នែក ដង្ហើមដកជាប់ដូចសេះរត់បោល ធ្វើសង្គ្រាមបំបុកសត្រូវឲ្យខ្ចាត់ខ្ចាយ
ដង្ខៅគាត់ដកបបូរមាត់ចេញ ដៃទម្លាក់ចុះផ្ដិតយកទឹកភ្នែករបស់នាង។

«ម្ដេចក៏យំ??»
សំណួរសួរទៅកាន់ រាងតូចតែនាងមិនបានឆ្លើយតបមកកាន់នាយវិញឡើយ នាងប្រើកម្លាំងស្ទុះច្រាននាយ រួចក្រោករត់ចុះមកខាងក្រោមបាត់ទៅ។

~នាងចុះមកផុត រាងចំណាស់រៀបចំរបស់រប ដែរបានជួសជុលរួច ហើយទើបទាញអាវយកមកពាក់ដើម្បីចុះមកតាម រាងតូចនៅខាងក្រោម។

«ហេតុអី តើខ្ញុំ ខ្ញុំពិតជាបានសាងកំហុសធ្វើឲ្យឯងស្អប់ខឹងដល់ម្លឹងមែនទេ?»
«ចាកចេញចោលខ្ញុំហើយ ត្រឡប់មកធ្វើអី?ខ្ញុំពិតជាមិនចង់ជួបលោកម្ដងទៀតឡើយ ម្ដេចក៏ផែនដីនេះតូចចង្អៀតម្ល៉េះ ម្ដេចមិនឲ្យយើងទាំងពីររស់នៅម្នាក់មួយជ្រុង វាឲ្យយើងបានជួបគ្នាធ្វើអី?»

កែវភ្នែក ពោពេញទៅដោយភាពឈឺផ្សា គ្មាននណាមកឈឺជំនួសបាន នាងសម្លឹងទៅមើលមុខរបស់បុរស ចាស់ដែរខុសពីនាង នាយនៅឈរញញឹមបង្ហាញទឹកមុខស្រស់ស្រាយដាក់នាង គាត់ឈានជើងចូលមកឈរចំពោះមុខ ដៃលើកមកផ្ទាត់ចិញ្ចើមរបស់នាង។

ផាច់!
«អូយ!ខ្ញុំឈឺឈើរី»
នាយផ្ទាត់ថ្ងាស់រលោងរបស់នាង បន្តិចតែនាងបែរជាលើកដៃមកទះទ្រូងមាំរបស់នាយធ្វើឲ្យផ្សាក្រហាយតិចតួច តែនៅមុខម្ចាស់ស្នេហ៍បែបនេះ នាយប្រញាប់ទាញស្រវាឱកាសឲ្យគេបារម្ភ បានជាធ្វើពុនជាឈឺចាប់ខ្លាំង។

«ខ្ញុំមិនលែងសើចឡើុយ ហើយកុំមកគិតអាក្រក់លើខ្លួនខ្ញុំទៀត»
«នាងល្អិតហា៎!តើផែនដីភពឯងមែនទេដែរមានរាងជ្រុង នោះ?»
«ឡប់សតិ»

ដង្ខៅបង្វែររឿង មកនិយាយលេងសើច តែគាត់ទទួលបានពាក្យឡប់សតិចេញពីបបូរមាត់តូច របស់នាងល្អិតដែរឈរញីភ្នែក មាត់ពេបដាក់នាយ។
«ដរាបណាផែនអីមានរាងមូល ខ្ញុំនិងនៅតែបានជួបឯង»
«តែខ្ញុំមិនចង់ជួយលោក ទេ»
«ឯងមិនចង់ជួបខ្ញុំជារឿងរបស់ឯង ឯខ្ញុំចង់ជួបឯងវារឿងរបស់ខ្ញុំ»

រាងតូចមិនតប នាងស្មានចិត្តលោកម្នាក់នេះមិនត្រូវឡើយ ឯណា បុរសដែរតែងតែចេះតូចចិត្តតូចថ្លើម ប្រាប់ឲ្យចេញគឺចេញ មិនចេះទ្រាំ តើតាចិត្តច្រើនម្នាក់នោះបាត់ទៅណាហើយ បានជាបន្សល់ទុកតែលោកតា ក្បាលរឹង ដឺដងម្នាក់នេះមកឲ្យជួបនាង។

«ឃ្លានទេ ខ្ញុំបានធ្វើអាហារពេលព្រឹកសម្រាប់ឯង អង្គុយទៅខ្ញុំដួសឲ្យ»
ទោះជាគេមិនស្ដីរក ក៏ដោយគាត់នៅតែរក្សាភាពធ្វើជាបុរសមុខក្រាស់ តាមនិយាយតាមលួងលោមនាងជានិច្ច។

«ខិះៗ..»
«នេះទឹក»
ដួសយកមកឲ្យហើយ នាងញាំុំបានមួយមាត់ស្រាប់តែឈ្លក់ រាងចំណាស់រហ័សយកទឹកឲ្យ នាងញាំុំរួចសម្រួលអារម្មណ៍ បន្តិចទើបនិយាយ។
«វាប្រៃណាស់ តើកូនបានញាំុំបបរនេះទេ?»
«កូន បានញាំុំ គេសសើរថាឆ្ងាញ់ណាស់ មិនតែប៉ុណ្ណោះគេបានប្រាប់ឲ្យខ្ញុំធ្វើអាហារ នេះឲ្យគេញាំុំរាល់ថ្ងៃថែមទៀតផង»
«នេះសាកញាំុំខ្លួនឯង ទៅ»

និយាយចប់នាងដួសបបរចាប់បញ្ចុក លោកដង្ខៅបិតភ្នែកទំពារមួយៗ បំពង់កលេបវាថ្នមៗលាក់សម្លេង
«អ៎ូ!អាហារស្នាដៃដំបូងរបស់ខ្ញុំ វាអស្ចារ្យណាស់ ញាំុំហើយពិតជាស្រស់ស្រាយ»
«តើបុរសម្នាក់នេះពិតជាលោកដង្ខៅដែរទេ ឬខ្មោចចូលហើយ នេះប្រៃស្ទើស្លាប់ នៅមានភាពជឿជាក់លើខ្លួនឯងទៀត?»

បិតាជឿជាក់😉

រងចាំភាគបន្ត

Continue Reading

You'll Also Like

15.8K 1.9K 49
"Хорвоо ертөнц чамайг мангас гэж зүхэж болох ч би хэзээ ч тэгэхгүй." "Надад хорвоо ертөнц чухал биш, зөвхөн чи л чухал." ᴄʀᴇᴅɪᴛs ᴛᴏ ᴊᴇᴛʙʟᴀᴄᴋxsᴏᴜʟ.
47.2K 1.1K 32
မင်းက ကိုယ့်အတွက် အားနည်းချက်ဖြစ်တဲ့အတွက် ကိုယ်မင်းကိုအလိုအပ်ဆုံးဆိုပေမဲ့.. ကိုယ်က မင်းကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး။မင်းပြောနေတဲ့စကားသံတွေကို ကိ...
16.3K 1.8K 11
من باسی هیچ شتێک ناکەم ئەمەوێت خۆت خوێنەری بیت و ڕای خۆت بڵیت