លោកប៉ាចិញ្ចឹម

TeannieLove tarafından

16.4K 615 82

Iili Daha Fazla

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦១/៦២
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

១០៥/១០៦

128 10 6
TeannieLove tarafından

#លោកប៉ាចិញ្ចឹម
ភាគ:១០៥/១០៦

   ~បានស្ដាប់មួយឃ្លាចុងក្រោយនេះហើយ ដង្ខៅស្វាងដូចគេជះទឹកកណ្ដាលមុខចំៗ គាត់ពិតជាអាម៉ាស់ណាស់ ដែរមនុស្សចាស់ជិតចូលមឈូសដូចគាត់ ត្រូវបានក្មេងស្រីបដិសេធយ៉ាងដាច់ខានបែបនេះ។

«ឯងគ្មានចិត្តអ្វីមកលើខ្ញុំបន្តិចទេឬ?»
ដៃកាន់តែឱបរិទ្ធបណ្តឹងកាយតូចជាប់ទ្រូង សំណួរចាក់ស្រេះពេញទ្រូងសួរទៅកាន់នាង ទោះដឹងចម្លើយហើយក៏ដោយតែដង្ខៅគ្រាន់តែចង់់ឮចេញពីបបូរមាត់របស់នាងផ្ទាល់។

«ពិតណាស់ កាលពីមុនខ្ញុំធ្លាប់សារភាពប្រាប់ខ្លួនឯងថា ខ្ញុំនេះលួចស្រលាញ់ បុរសដែរជាឪពុកចិញ្ចឹមហើយ ខ្ញុំស្រលាញ់គេលើពីលោកប៉ា តែពេលនេះគ្រប់យ៉ាងមិនដូចមុនឡើយ ឥឡូវខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំស្អប់បុរសម្នាក់នោះណាស់ ព្រោះតែគេបានធ្វើឲ្យចិត្តស្រលាញ់ដែរខ្ញុំមានចំពោះគេត្រូវរលាយ លែងខ្លួនខ្ញុំទៅ បើលោកមិនចាកចេញ ទុកខ្ញុំជាអ្នកចេញទៅចុះ»

នាងនៅតែមានះ ខ្ញាំខ្ញៅ ដៃរបស់នាយដល់ថ្នាក់របកស្បែកចេញឈាមរិចៗ តាមស្នាម តែនាយនេះនៅតែមិនព្រមលែងឲ្យខ្លួនរបស់នាងមានសេរីភាពឡើយ ហេតុតែស្រលាញ់ស៊ូធ្វើមុខក្រាស់ហើយនេះក៏ជាលើកទីមួយ ដែរនាយងប់ស្រលាញ់ បាត់នាងមិនបាន នាងយកបេះដូងនាយបានហើយ តែនាងយកទៅជាន់ឈ្លី ឲ្យប្រេះបែកជាបំណែកខ្ចាត់ខ្ចាយអស់។

«កុំទៅបានទេ?»
«មិនបាន ខ្ញុំត្រូវទៅខ្ញុំមិនចង់នៅទីនេះទៀតឡើយ ពិសេសពេលឃើញមុខរបស់លោកកាន់តែឃើញខ្ញុំរិទ្ធតែឈឺ លែងខ្ញុំទៅ ខ្ញុំមិនចង់ស្អប់ខ្លាំងជាងនេះទេ»

ម្ដងនេះលោកដង្ខៅក៏ព្រមប្រលែង ឲ្យនាងមានសេរីភាពព្រមលែងព្រោះតែនាយមិនចង់ឲ្យនាងស្អប់ខ្លូនខ្លាំងជាងនេះ។

«កុំអាលទៅអីចាំស្អែក ចុះណាខ្ញុំសុំតែម្ដងនេះទេ ឲ្យខ្ញុំលុទ្ធជង្គង់អង្វរក៏បាន»
ឮនាយពោលពាក្យដូច្នេះ រាងតូចក៏ងាកមុខមកវិញ នាងសម្លឹងមុខចំណាស់ទាំងសេចក្តី ធុញថប់ពេញទ្រូង តែនាងក៏ផ្ដល់ចម្លើយមួយឲ្យទៅនាយ។
«បានតើលុទ្ធជង្គង់អង្វរខ្ញុំទៅក្រែង លខ្ញុំមានចិត្តអាណិតអាសូរដល់លោក»
ដាច់អហង្ការពិតៗ នេះពួកយើងស្ទើតែមិនជឿថារាងតូចច្រឡឹងដែរធ្លាប់តែទន់ភ្លន់ មិនរឹងរូសដូរមកប្រែជានារីដែរ ចិត្តដាច់ម៉ាត់ៗបែបនេះ។

  នាងតូចស្ដីចប់ភ្លាមដង្ខៅក៏ទម្លាក់ជង្គង់ចុះចំពោះមុខនាង តែនាងដើរចូលមកក្នុងផ្ទះបាត់ដោយលែងនិយាយស្ដីអ្វីទាំងអស់។

~យប់រំលងអាធ្រាត្រ រាងតូចច្រឡឹងបានគេងលង់លក់នៅលើសាឡងក្រៅបន្ទប់ ដង្ខៅចុះមកឃើញទើបបីនាងឡើងមកដាក់នៅក្នុងបន្ទប់ខាងលើ។

«ស្អែកនេះ ខ្ញុំនិងទៅហើយពួកយើងប្រហែលជាលែងបានជួបមុខគ្នាទៀតហើយ បើខ្ញុំចាកចេញទៅឯងមានក្ដីសុខ ខ្ញុំនិងចាកចេញ ឯង លែងមានកង្វល់ហើយ»
បីនាងមកដាក់លើពូកហើយ គាត់លមុខចុះមកថើបថ្ងាស់របស់នាងមួយខ្សឺត ព្រោះនេះជាឱកាសចុងក្រោយអាចនិយាយបានថា ថើបលាហើយក៏ឆ្លៀតពេលនាងគេងលក់ដែរ។

~ស្អែកថ្មីឈានចូលមកដល់~

  ត្របកភ្នែកបើកព្រិចៗចុះឡើង ដៃលើកមកញីភ្នែកហាក់ដូចជាមិនទាន់អស់ងងុយ តែនាងនៅតែជម្នះចិត្តបើកភ្នែកឡើង ព្រោះអារម្មណ៍ចម្លែកកំពុងតែចូលមកក្នុងចិត្តរបស់នាង។

«ម្ដេចបានជាខ្ញុំគេងលក់ មិនដឹងអីសោះអញ្ចឹង?»
នាងក្រោកឡើងឃើញខ្លួនឯងគេលើពូក មានខ្នើយកើយភួយដណ្ដប់កក់ក្ដៅ តែមិនដឹងថាខ្លួនឯងបានមកគេងនៅក្នុងបន្ទប់នេះយ៉ាងដូចម្ដេច។

និយាយហើយនាងរៀបចំភួយ ដាក់ឲ្យមានរបៀបរួចរាល់ហើយទើបដើរមកទាញវាំងននឲ្យពន្លឺថ្ងៃជះចូល តែងាកមកវិញនាង ប្រទះភ្នែកនិងប្រអប់ឈើរីធំមួយ នៅលើប្រអប់មានបិតណូតតូចមួយថែមទៀតផង។ណូតនោះបានសរសេរថា....

(ឈើរី ឈើរីសម្រាប់ខ្ញុំគេនៅតែជាឈើរី ឈើរីគឺស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារាងរហូត ឈើរីដែរតែងតែញញឹមដាក់ពិភព ឈើរីជាអត្ថន័យ នៃក្ដីស្នេហ៍ដែរខ្ញុំបានបង្កើតឡើងជាមួយក្មេងស្រីតូចម្នាក់ ខ្ញុំពិតជាស្រលាញ់ឈើរីណាស់ ឈើរីគឺជាពិភពលោកដ៏ស្រស់បំព្រងរបស់ខ្ញុំ តែខ្ញុំសង្ឃឹមថា ឈើរីនិងរស់នៅជាមួយបច្ចុប្បន្នប្រកបដោយសេចក្ដីសុខ ពេលគ្មានវត្តមានរបស់ខ្ញុំ លាហើយឈើរីតូចរបស់ប៉ា)

អានចប់ នាងបែរជាទន់ជង្គង់ ទឹកភ្នែកហូរពព្រិចធ្លាក់កាត់ថ្ពាល់ ដៃញ័រទទ្រើកចាប់លើកប្រអប់ផ្លែឈើរីមកឱបជាប់ទ្រូង អារម្មណ៍សោយសោក កំពុងតែបោលផ្ទប់ណែនពេញទ្រូងខាងឆ្វេង ទីបំផុតបំណងរបស់នាង ដែរចង់ឲ្យបុរសម្នាក់នោះចាកចេញបានសម្រេចហើយ។

«ឈើរីមិនទៅណាទេ នាងនៅតែជាឈើរីដូចដើមនាងមិនបានប្រួលប្រែឡើយ សូមលោកប៉ាចាកចេញទៅដោយមានសេចក្ដីសុខដូចគ្នា ខ្ញុំពិតជាចង់ប្រាប់ថាខ្ញុំស្រលាញ់លោកប៉ាខ្លាំងណាស់ ហឹុកៗ!តែលោកពុក ពិតជាមិនត្រូវការឲ្យខ្ញុំទៅសាងគ្រួសារជាមួយលោកប៉ាឡើយ លោកតាលោកយាយក៏ដូចគ្នា ពួកគាត់មកបំបែកពួកយើងឲ្យឃ្លាតឆ្ងាយពីគ្នា ពួកគាត់ពិតជាមិនយល់អារម្មណ៍របស់យើងទាំងពីរឡើយ  លោកប៉ាកុំព្រួយ ឈាមមួយដំណក់នេះខ្ញុំហ្នឹងមើលថែគេឲ្យល្អ ខ្ញុំនិងថែរក្សាកូនរបស់ពួកយើង ហឹុកៗ»

អង្គុយទួចសោករៀបរាប់ពីទុកក្នុងងទ្រូង ដៃអង្អែលពោះខ្លួនឯង នាងយំឮៗខ្ទរបន្ទប់ រហូតខ្សោះទឹកភ្នែក។
«សុំទោសដែរយំ ក្មេងតូចចាប់ពីពេលនេះទៅយើងមានតែពីរនាក់ម្ដាយកូនទេ ម៉ែសន្យាថានិងរឹងមាំ ម៉ែមិនយំឲ្យឯងឃើញទេ»

  ស្នេហាមួយនេះ មើលទៅមិនបានដល់ទីទេ បើគេមកពង្រាត់ទាំងសងខាងបែបនេះនោះ។😏

រងចាំភាគបន្ត

~ជួបលោភ~

Okumaya devam et

Bunları da Beğeneceksin

27.6K 3.4K 24
කිසිම කෙනෙක් වෙනුවෙන් උණු නොවුණු, තම සහෝදරයාට හා මවට පමනක් යම්තාක් පාලනය උන, හිතුවක්කාර,දරදඩු,දරුණු හදවතක්.💥💥💥💥💥💥ඊට හාත්පසින්ම වෙනස් මෘදු ,අහින...
16.3K 1.7K 11
من باسی هیچ شتێک ناکەم ئەمەوێت خۆت خوێنەری بیت و ڕای خۆت بڵیت