លោកប៉ាចិញ្ចឹម

By TeannieLove

16.7K 615 82

Iili More

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦១/៦២
៦៣/៦៤
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

៦៥/៦៦

230 7 0
By TeannieLove

#លោកប៉ាចិញ្ចឹម

៦៥/៦៦

 
     បុរសអស្ចារ្យ ឬក៏ស្ពាយហ៍ដឺ របស់កូនស្រី លោកពីងពាងដ៏អស្ចារ្យ។ដង្ខៅហុចកាំភ្លើងនោះទៅឲ្យកូនស្រីកាន់ រាងតូចកាន់មកមើលហើយរិទ្ធិតែសើចក្អាកក្អាយសប្បាយរីករាយឡើង នេះជាលើកទីមួយហើយដែរនាងសើចចេញពីក្នុងចិត្ត បង្ហាញពិភពលោកបែបនេះ ហើយក៏ជាលើកទី១ដែរលោកដង្ខៅបានឃើញ បានស្ដាប់ឮសម្លេងសើច របស់នាង។

«កំប្លែងអីណាស់ណាទៅ នាងល្អិតអ្ហើយ?»
«លោកប៉ាៗ នេះលោកប៉ាទៅដណ្ដើមក្មេងមកពីណា?ហើយលោកប៉ាដឹងបានយ៉ាងម៉េច ថាខ្ញុំត្រូវគេធ្វើបាប?»

រាងតូចសម្រួលអារម្មណ៍ រួមទាំងបន្តសួរសំណួរដែរនាងចង់សួរទៅកាន់ លោកដង្ខៅ។
«គឺក្រោកឡើង ងូតទឹករួច យើងក៏ឃ្លានតែស្រាប់តែបាត់បេះដូង មួយជំហៀងមិនដឹងថាវារត់ទៅណានោះទេ ទើបអារម្មណ៍ឃ្លានក៏បាត់អស់រលីង ហើយអាភ្នែកនេះវាចេះតែលោតៗ បេះដូងមួយជំហៀងដែរនៅចេះតែមិនស្រួល ទើបអារម្មណ៍និងចិត្តទទូចបបួលឲ្យចេញតាមរកគេ តែមកដល់ក៏បានជួបក្មេងប្រុសម្នាក់យើងសាកសួរគេ រកបេះដូងនោះ តែមិនបានសាច់ការអីទេ បានតែកាំភ្លើងជ័រមួយដើមនេះ គេឲ្យមករួមទាំងប្រាប់ថា ទុកឲ្យកូនរបស់អ៊ុំលេងចុះ»

រៀបរាប់វែងជាងទឹកសមុទ្រដែរកំពុងតែហូរទៅទៀត លោកដង្ខៅ ។
«ចុះលោកប៉ារកឃើញបេះដូងនោះហើយឬនៅ?»
ធ្វើពើជាមិនដឹង រាងតូចសួរប្រយោល នៃប្រយោគមួយឃ្លានេះ សួរហើយនាងដើរតិចៗមឈរនៅមាត់ទឹកដំដើរអូសៗដូចចង់ឲ្យរាងចំណាស់ដើរទៅតាមយ៉ាងនេះឯង។

«រកឃើញហើយ ឥឡូវនេះបេះដូងនោះមកផ្ជាប់គ្នាវិញហើយៗក៏កំពុងតែដំណើរការ»
ដំណើរមាំដើរមកឈរពីក្រោយ ទើបឱនខ្សឹបប្រាប់នាងនៅចម្លើយ មិនមែនតែឱនខ្សឹបប្រាប់ខ្លាចនាងមិនឮនោះទេ តែដៃនៅឈ្លើយឈ្លៀតលូកមកក្រសោបឱបចង្កេះមួយក្ដាប់តូចរបស់នាងថែមទៀត។

«អូ៎!នេះលោកប៉ាលែងទៅប្រយ័ត្នមានគេមកឃើញ»
«មនុស្សម្នាគេដើរបើកភ្នែក បើមិនឲ្យគេឃើញទើបចម្លែក»
«សម្ដីបែបនេះហើយទើបខ្ញុំគ្មានអារម្មណ៍ស្នេហាទៅលើលោកប៉ានោះ មិនចេះរកភាសាពិរោះជាងនេះមកតបទេឬ?»
នោះស្ដាប់ប្រយោគ នេះហើយដង្ខៅញញឹមបិតមាត់មិនជិត ញញឹមរហូតបង្ហាញស្នាមជ្រួញតិចៗនៅកន្នុយភ្នែក ដៃមាំចាប់បង្វិលកាយតូចល្វត់ល្វន់ឲ្យបែរមកប្រឈមជាមួយនាយ។

«ចង់ឲ្យលើលោកនេះមានតែយើងពីរនាក់ដល់ហើយ  ហើយយើងនិងនិយាយពាក្យដែរឯងចង់ស្ដាប់រាល់ថ្ងៃណា ស្រីតូចហៅបែបនេះតើឯងមានអារម្មណ៍ស្នេហ៍មកលើយើងទេ?»
(ចង់ឲ្យលើលោកនេះមានតែយើងពីរនាក់ មួយឃ្លានេះប្រហារបេះដូងអ្នកអានណាស់ ចង់នៅពីរនាក់ឈើរី លើកលោកនេះ ហើយចុះអ្នកអានយកទៅទុកឯណា?ទុកក្រៅភព😓)

«លោកប៉ាសាកសម្លឹងមើលទៅចង្កេះភ្នំឯនាយសមុទ្រទៅ ស្រស់ស្អាតណាស់»
រាងតូចដោះដៃដង្ខៅចេញរួច ប្ដូរភាសានិយាយបន្លប់ ដៃលើកចង្អុលទៅកាន់ភ្នំដែរជាប់ត្រើយម្ខាងទៀតនៃសមុទ្រ លោកដង្ខៅហាក់ដឹងចរិកបន្លប់គ្រប់រឿងរបស់កូនស្រីហើយ ទើបនាយមិនចាប់អារម្មណ៍ជាមួយនិងទេសភាព ដែរនាងបង្ហាញទេព្រោះភ្នែកនាយជាប់រវល់មើលរូបភាពដែរស្រស់ត្រជាក់ចិត្តនៅក្បែរខ្លួនត្រង់នេះវិញ។

«ចង្កេះភ្នំស្អាតណាស់ឬ?»
ភ្នែកមិនដកចេញពីផ្ទៃមុខឈូកព្រឿងរបស់កូនស្រីឡើយ តែបបូរមាត់ទន់ហើបសួរនៅប្រយោគដែរគេបានពោលប្រាប់ប៉ុន្មាននាទីកន្លងនោះ។

«ចាស៎!លោកប៉ាគឺស្អាតណាស់មើលចុះមានដើមឈើច្រើនសម្លឹងមើលពីត្រើយខាងនេះទៅ ភ្នំនោះដូចជារូបស្រ្ដីម្នាក់កំពុងតែឈររងចាំនណាម្នាក់យ៉ាងអ៊ីចឹង»
«ចង្កេះភ្នំស្អាតតែនៅស្អាតចាញ់ចង្កេះរបស់អ្នកឈរចំពោះមុខយើងទេ ស្អាតណាស់ស្អាតជាងចង្កេះភ្នំរាប់រយដងឯណោះណា»

មានប្រសាសន៍តែមាត់មិនបានទេ ដៃលួចលើកមកអង្អែលចង្កេះអង្រ្កងរបស់រាងតូចថែមទៀត តែកាយតូចច្រឡឹងប្រញាប់ដកថយ ដៃម្ខាងក៏លើកកាមេរ៉ាឡើង ដើម្បីបន្លំរូបភាពនិងរឿងដែរនាយដង្ខៅកំពុងតែស្រមើស្រម៉ៃ។
(ដង្ខៅកំពុងតែស្រម៉ៃថាខ្លួនកំពុងតែជិះដំរីឡើងភ្នំ😓)

«អូ៎!លោកប៉ាមកថតរូបទៅ លោកឈរត្រង់នេះចាំខ្ញុំថតរូបជូន»
ឈើរី ទាញដង្ខៅឲ្យឈរបែរខ្នងដាក់សមុទ្រ ដោយឈរបែរមុខមកនាង ដើម្បីថតជាប់ទេសភាពខាងក្រោយ។

«មកដើរលេងពីរនាក់ ពួកយើងគួរតែថតរូបជាមួយគ្នា»
វឹប!
«គឺ គឺកាមេរ៉ាអស់ថ្មទៅហើយ»
កុហកព្រោះតែនាងមិនចង់ថតរូបជាមួយនាយ លោកដង្ខៅដឹងពីចិត្តនាងហើយទើបនាយញញឹម។
«នេះទូរស័ព្ទ ថតរូបក្នុងទូរស័ព្ទក៏បាន»

ប្រកែកលែងរួចហើយ ហើយដង្ខៅក៏មិនឲ្យនាងរួចខ្លួនដែរ នាយចាប់ទាញនាងមកឱបដៃម្ខាងទៀតក៏ចុចទូរស័ព្ទដើម្បីសេវរូប យូរៗម្ដងសប្បាយម្យ៉ាងដែរថតរូបជាច្រើនប៉ុស្ដិ៍រួចរាល់ រាងតូចក៏លេងខូចច្រានលោកប៉ាចេញ រួចនាងចុះទៅបាចទឹកដាក់ ។ដង្ខៅក៏មិនបណ្ដោយឲ្យនាងឈ្នះដែរនាយស្ទុះចុះទៅបាចទឹកដាក់នាងវិញដូចគ្នា។

«ឈប់ហើយៗ ខ្ញុំចាញ់លោកប៉ាក៏បាន»
«ចង់លេងបែបនេះក៏មិនប្រាប់»
«ឥឡូវឈប់លេងហើយ ហត់ណាស់ ខ្ញុំចង់ទៅសម្រាកវិញហើយ ឯមេឃក៏ងងឹតណាស់ដែរលោកប៉ា»

«បាន មកឆាប់ជិះខ្នងមកចាំយើងយកឯងទៅវិញ»
«មិនអីទេ លោកប៉ាចាស់ណាស់ហើយមកអៀវខ្ញុំដូចជាមិនសមទេ អូ៎!ដាក់ចុះវិញទៅប្រយ័ត្នធ្លាក់ណាលោកប៉ា»
ដង្ខៅដើរមកចាប់បីនាងឡើងរួចដើរបោះជំហ៊ានវែងៗតម្រង់ទៅផ្ទះស្នាក់វិញ។
«ខ្លួនឯងស្រាលខ្លាំងណាស់»

~~~~

មកដល់ផ្ទះស្នាក់វិញ ដង្ខៅដាក់កាយតូចច្រឡឹងឲ្យអង្គុយលើសាឡុងឈើរលោងប្រណិត ដែរមានកម្រាលពូកកម្រាស់មួយទឹក ទន់ល្មើយល្មមអង្គុយយ៉ាងស្រួល ដង្ខៅក៏ដាក់គូទអង្គុយក្បែរនាងមុននិងពោលពាក្យបន្ត។

«ស្រស់ស្រាយទេ?»
«ស្រស់ស្រាយណាស់ ទេសភាពប្លែកភ្នែកខ្ញុំពិតជាមិនចង់ទៅវិញសោះ»
«បើមិនចង់ទៅវិញ នៅទីនេះជាមួយគ្នាឲ្យយូរៗណា»
«នៅធ្វើអី?»
មុននិងតបប្រយោគនេះ ដង្ខៅចាប់ប្រមូលដៃតូចមកផ្ដុំដោយដៃមាំក្រសោបជាប់ ភ្នែកសម្លឹងភ្នែកនាងរួមទាំងនិយាយ៖
«នៅជាមួយគ្នា ចង់ធ្វើអីក៏បានមនុស្សធំៗអស់ទៅហើយ ចង់ធ្វើរឿងដែរត្រឹមត្រូវ ធ្វើរឿងដែរគិតថាសមសួន ធ្វើរឿងដែរគ្មានការបង្ខំ»
ធ្វើរឿងមួយណាមុន មើលទៅដូចមានរឿងច្រើនណាស់លោកដង្ខៅ។ហើយអ្នកអានចង់ឲ្យដង្ខៅធ្វើរឿងណាមុន?

រងចាំភាគបន្ត

~ជួបលោភ~

Continue Reading

You'll Also Like

4.1K 702 9
ھــەمــوو کــۆمەڵـەی گــورگـێک لـەژێر فـەرمانی ئــەلفاکـەیان دەمــێنەوە و لە بەرامبەردا ژیـانێکی ئـاســودە دەژین وەکـ مرۆڤەکان ئــەلفا سـەرۆکی کۆمەڵە...
15.8K 1.3K 22
Dy qenie te lindura ne te njejten dite,muaj,vit,ore.Nje qenie njerezore,vajze e pafajshme floke bardhe si bora,dhe nje qenie katerkembeshe.Nje ujk i...
37.8K 6.4K 58
සෑම දෙමුහුන් ජීවියෙකුගෙම පූජනීය දේවතාවිය වන සඳ දෙව්දුව දුශ්ඨයෙකු අතින් කෙලසී තම ජීවිත ගමනට සමුදෙන්න තීරණය කරනා විට එතුමියගේම විෂිශ්ඨම නිර්මනය වූ ලයික...