លោកប៉ាចិញ្ចឹម

By TeannieLove

16.7K 615 82

Iili More

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

៦១/៦២

205 12 1
By TeannieLove


#លោកប៉ាចិញ្ចឹម
៦១/៦២

ហៅម្ដងទៀតឬ? រាងតូចបែរមុខមក សម្លឹងមុខនាយដោយកែវភ្នែកបញ្ចេញពន្លឺច្របូកច្របល់ ពេលនេះនាងចាប់ផ្ដើម មានអារម្មណ៍ថាកាន់តែរីករាយ បេះដូងតូចៗក៏ចាប់ផ្ដើមរីកមាឌឡើង បេះដូងដែរធ្លាប់គិតថាមានអ្នកមកច្របាច់ឲ្យបែកជាបំណែក ដូចមានថ្នាំមកព្យាបាល ឲ្យជាផ្សះវិញហើយ ដៃតូចលើកមកអង្អែលផ្ទៃមុខចំណាស់ តិចៗទើបនាងពោលពាក្យយ៉ាងស្រទន់ឡើង។

«បើហៅបងហើយតើមានអ្វីដោះដូរទៀតទេ?»បបូរមាត់ហើបសួរ តែដៃនៅបបោសអង្អែលលើផ្ទៃមុខរបស់នាយមិនឈប់ឡើយ។រាងចំណាស់ចាប់ដៃនាងលើកយកមកដាក់លើបេះដូង ដែរកំពុងតែលោតដុកដាក់ៗ ដូចចង្វាក់ភ្លេងប្រគំយ៉ាងដូច្នោះ ដៃម្ខាងទៀតលើកមកអង្អែលក្បាលនាងទាំងក្ដីស្រលាញ់មានពេញប្រៀបបេះដូង។

«យកទេបេះដូងមួយនេះ?»
«មិនយកទេបេះដូងសាវា»
ឮថាបេះដូង រាងតូចប្រញាប់ដកដៃរួចដើរទៅឈរនៅមាត់បង្អួចទាំងមុខឡើងក្រហមងាំង ដូចមនុស្សទើបតែផឹកស្រាហើយ តែរាងតូចឈើរីក្រហមដោយសាអៀននិងសម្ដីលេបខាយរបស់រាងចំណាស់ ម្នាក់នេះទេ។

នាយដើរទៅឈរពីក្រោយខ្នងនាងរួច ឱនទៅពោលពាក្យ។
«ព្រមទទួលយកទេ?»
«មិនដឹងទេ»
«ថ្ពាល់ក្រហមអ្ហេ?»

ច្រឡំបែរមុខមកធ្វើឲ្យរាងចំណាស់ឃើញ ទឹកមុខរបស់នាងចំៗ។
«គឺក្ដៅ អាកាសធាតុចុះក្ដៅខ្លាំងទើបមុខខ្ញុំក្រហមបែបនេះ»
«មិនជឿទេ»
«បានហើយ លោកប៉ាគួរតែទៅសម្រាក មើលចុះត្របកភ្នែកឡើងស្រអាប់ហើយ»

រាងតូចប្ដូសាច់រឿងនិយាយ តែដង្ខៅនៅតែបកមកនិយាយរឿងដើមវិញ។
«យកទេបេះដូងនេះ» ដង្ខៅលើកដៃដាក់លើទ្រូង សួរនាងនៅសំណួរដដែរ។
«យក តែ ខ្ញុំយកហើយលោកប៉ាត្រូវតែឲ្យអ្នកមីងខ្វាន់មកនៅក្នុងផ្ទះជាមួយដែរ»

ឮរាងតូចស្រដីឡើងមកយ៉ាងនេះរាងចំណាស់ក៏ធ្លាក់ទឹកមុខ រួចដើរចេញមកទម្លាក់ខ្លួនគេងលើគ្រែទាំងគ្មានពាក្យអ្វីត្រូវនិយាយទៀតទេ ឯស្នាមញញឹមអម្បាញ់មិញក៏រលាយបាត់អស់ទៅវិញដែរ។

«លោកប៉ា ព្រមឲ្យគាត់មកនៅជាមួយវិញទៅគាត់ស្រលាញ់លោកប៉ាណាស់»
«ចុះឯងស្រលាញ់យើងទេ?»

សំណួរដែរធ្វើឲ្យគាំង ដង្ខៅក្រោកមកអង្គុយរួចពោលសួរនៅសំណួរដែររាងតូចខំលាក់ក្នុងចិត្តនោះ។
«លោកប៉ាសម្រាកទៅ ខ្ញុំមិនរំខានទេ»
ស្ដីចប់ប្រយោគរាងតូច ងើបឡើង ទើប នាយទាញនាងឲ្យអង្គុយចុះមកលើពូកវិញ ទើបពោលពាក្យឡើងបន្ត។

«មិនឆ្លើយ ក៏មិនអីដែរ តែដាច់ខានយើងនិងមិនឲ្យស្រីម្នាក់នោះមកនៅផ្ទះយើងឡើយ»

គ្រាន់តែនិយាយដល់ស្រីនោះ ដង្ខៅក្ដៅចិត្តឡើងភ្លាម ព្រោះតែការស្អប់ នាយពិតជាមិនចង់និយាយរឿងអតីតកាលឲ្យរាងតូចឈើរីស្ដាប់នោះទេ ព្រោះតែនឹកឃើញពេលណា នាយមួម៉ៅពេលនោះ។

«លោកប៉ាធ្លាប់មមើរហៅឈ្មោះអ្នកមីងខ្វាន់»
«មែនព្រោះតែរូបភាព អាក្រក់..របស់ស្រីនោះនៅជាប់និងកែវភ្នែករបស់យើង»
និយាយដល់ប្រយោគនេះដង្ខៅក៏ទម្លាក់កែវភ្នែកចេញពីមុខឈើរី នាយបែរទៅបង្អួច សម្លឹងមើលភ្នំខ្ពស់ជង្គង់ឯនោះ រាងតូចក៏តាមសម្លឹងមើលកែវភ្នែកខ្មៅយង់របស់ឪពុក ចិត្តលួចគិតតែម្នាក់ឯង នាងគិតថាខ្វាន់ខ្វោកម្នាក់នោះប្រហែលជាស្រីដែរលោកដង្ខៅស្រលាញ់ខ្លាំងណាស់ហើយ។

«មែនយើងស្រលាញ់ស្រីនោះខ្លាំង ហើយយើងក៏ស្អប់គេខ្លាំងណាស់ដែរ»
នាយហាក់ដឹងសំណួរក្នុងចិត្តកូនស្រី នាងកំពុងតែនឹករឿងនេះនៅក្នុងចិត្ត តែដង្ខៅក៏ងាកមុខមកនិយាយឲ្យនាងស្ដាប់ជាមុន កាន់តែធ្វើឲ្យរាងតូចយល់ចិត្តនាងច្បាស់។

«ថ្ងៃមុនលោកយាយទទូចសុំឲ្យខ្ញុំជួយ សូមឲ្យលោកប៉ាឲ្យមីងខ្វាន់មកនៅផ្ទះវិញ»
«បានយើងព្រមឲ្យគេមកនៅផ្ទះយើងវិញក៏បាន»

ក្ដុក!!
ឮលោកដង្ខៅក្រលាស់អណ្តាតពោលពាក្យមួយឃ្លានោះចេញមកហើយបេះដូងតូចដែរលោតញាប់ចង់ផ្ទុះចេញមកក្រៅ ពេលនេះក៏ឈប់លោតដំណើរការភ្លាម ពាក្យពេចន៍ដែរនាងនិយាយមុននោះនាងគ្រាន់តែចង់វាចាប្រាប់នាយឲ្យដឹង ថាការពិតអ្នកម៉ែរបស់នាយទេ ដែរឲ្យនាងមកលួងលោមដង្ខៅនោះ រាងតូចច្រឡឹង ធ្លាក់ទឹកមុខចុះព្រោះគិតថា បើមីងខ្វាន់មក នាងនិងមកយកដង្ខៅចេញពីនាងទៅវិញហើយ។

«តែយើងមិនទៅនៅផ្ទះនោះវិញទេ យើងនិងនៅទីនេះជាមួយឯង បើអ្នកម៉ែចង់ឲ្យគេនោះមកនៅក៏នៅចុះតែយើងចុះចេញ»
«ហិហិ»

ឮមួយប្រយោគចុងក្រោយនោះហើយរាងតូច ក៏លួចខ្ទប់មាត់សើចខិសឡើង ព្រោះតែក្នុងចិត្តនាងក៏មិនចង់ឲ្យ ស្រីម្នាក់នោះមករស់នៅក្នុងផ្ទះដង្ខៅដែរ។

«សើចអីរឿងនេះវាកំប្លែងណាស់ឬ?»
«អត់ទេ ខ្ញុំមិនបានសើចឯណា»
«ឯងក៏ដូចគ្នា បើមិនស្រលាញ់យើងទេកុំលើកកុំរុញយើងទៅឲ្យអ្នកដទៃព្រោះយើងមិនចូលចិត្តទេ»
«អ្នកណាថាខ្ញុំមិនស្រលាញ់នោះ?»
«កូនពៅនិយាយម្ដងទៀតមក អម្បាញ់មិញនេះឯងនិយាយថាមិច? ស្រលាញ់ឬ?»

នោះធ្លោយមាត់ ហើយកូនស្រីពៅ តើនណាអ្នកសារភាពមុនចាំមើល😓

រងចាំភាគបន្ត

Continue Reading

You'll Also Like

16.3K 1.8K 11
من باسی هیچ شتێک ناکەم ئەمەوێت خۆت خوێنەری بیت و ڕای خۆت بڵیت
47.3K 1.1K 32
မင်းက ကိုယ့်အတွက် အားနည်းချက်ဖြစ်တဲ့အတွက် ကိုယ်မင်းကိုအလိုအပ်ဆုံးဆိုပေမဲ့.. ကိုယ်က မင်းကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး။မင်းပြောနေတဲ့စကားသံတွေကို ကိ...
37.8K 6.5K 58
සෑම දෙමුහුන් ජීවියෙකුගෙම පූජනීය දේවතාවිය වන සඳ දෙව්දුව දුශ්ඨයෙකු අතින් කෙලසී තම ජීවිත ගමනට සමුදෙන්න තීරණය කරනා විට එතුමියගේම විෂිශ්ඨම නිර්මනය වූ ලයික...