លោកប៉ាចិញ្ចឹម

By TeannieLove

16.7K 615 82

Iili More

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៩/៦០
៦១/៦២
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

៥៧/៥៨

218 10 0
By TeannieLove

#លោកប៉ាចិញ្ចឹម

  ៥៧/៥៨

   ចង្កាវី លើកមកដាក់លើស្មាតូច របស់កូនស្រីបណ្ដូលបេះដូង ដៃសូកមកក្រសោបខ្លួនតូចល្អិតជាប់ ទាំងពោលពាក្យ ឡើង។

«នៅទីនេះបន្ទប់នេះ»
«នៅធ្វើអី ចង់ឲ្យខ្ញុំនៅធ្វើអីទៅ?លោកប៉ាឆ្លើយមក?»
រាងតូចបេះដៃមាំចេញ រួចបែរមុខមកប្រសព្វភ្នែកជាមួយនាយ នាងងើយមុខសួរ ប្រយោគដដែលផ្ទួនគ្នា ទាំងចិត្តនាងកំពុងតែច្របូកច្របល់ ពេលសម្លឹងឃើញកែវភ្នែកដែរលាក់បង្កប់ រឿងរ៉ាវមួយចំនួនរបស់ដង្ខៅ កែវភ្នែកខ្មៅយង់របស់នាយបានបញ្ជាក់យ៉ាងច្បាស់ឲ្យឃើញមួយចំណុច ថានាយពិតជាត្រូវការនាងណាស់។

«កុំសួរហេតុផលដដែលៗបានទេ?សូមអង្វរចុះ»
ដង្ខៅពោលពាក្យអង្វរទៅកាន់រាងតូច នេះនាងស្ដាប់មិនច្រឡំទេ មែនទេ? មនុស្សដូចជានាយចេះនិយាយពាក្យពេចន៍អង្វរដែរហ្ន៕

«បានខ្ញុំមិននិយាយ ទៀតទេ តែលោកប៉ាចេញទៅខ្ញុំចង់សម្រាក»
«ចាំបន្តិចទៀតចាំយើងចេញក៏បានណា»
ដង្ខៅចូលខ្លួនមកក្បែរនាងបន្តិច រួចលើកដៃមកអង្អែលចង្ការបស់នាងថ្នមៗ ត្រង់កន្លែងក្រហមដែរនាយប្រើហិង្សាមកលើនាងកាលពីភាគមុននោះ។

«ឈឺទេ? ឲ្យយើងសុំទោសយើងគ្មានចេតនាធ្វើឲ្យឯងឈឺនោះទេ» មាត់និយាយដៃនៅតែអង្អែល ចំណែករាងតូចនាងតាមស្ទើរតែមិនទាន់និងចរិកខ្មោចចេញខ្មោចចូលរបស់លោកដង្ខៅម្នាក់នេះទេ តែសុខៗរឿងរ៉ាវកាលពីថ្ងៃមិញក៏ជ្រៀកចូលមកក្នុងខួរក្បាលដ៏ស្មុគស្មាញរបស់នាង ភ្លាម ៗ នាងក៏រុញដៃមាំរបស់ដង្ខៅចេញមួយទំហឹង ធ្វើឲ្យដង្ខៅរួញចិញ្ចឹមបង្រួមភ្នែកសម្លឹងមុខតូចច្រមិចរបស់នាងភ្លឹសៗ។

«ខ្ញុំមិនឈឺទេ បើឈឺខ្ញុំចេះលាបថ្នាំហើយព្រោះខ្ញុំជាពេទ្យ លោកប៉ាចេញទៅខ្ញុំហត់ពិតមែន ខ្ញុំហត់ចិត្តខ្ញុំហត់និង ចរិតម្ដងល្អម្ដងអាក្រក់របស់លោកប៉ាខ្លាំងណាស់ ហើយចាប់ពីពេលនេះលោកប៉ាមិនបាច់មករញ៉ៃជាមួយខ្ញុំទៀតទេ ព្រោះលោកមានស្រីម្នាក់នោះហើយ»

  លែងខ្វល់និងទឹកមុខនាយ នៅពេលនេះហើយៗក៏មិនខ្វល់ពីអារម្មណ៍របស់នាយថាជាយ៉ាងណាដែរ ស្ដីចប់ប្រយោគរាងតូចក៏ឡើងទៅលើគ្រែ ទាញភួយមកដណ្ដប់ បិតភ្នែកគេង ការពិតនាងមិនទាន់ងងុយអីណាស់ណាទេ តែនាងមិនចង់ឃើញមុខដង្ខៅច្រើនជាង។

«គេងទាំងបែបនេះឬ?» ដង្ខៅតាមមើលសកម្មភាពរបស់នាងអស់ជាច្រើននាទី ទើបវាចាឡើងទាំងទឹកមុខសោះកក្រោះ ជើងមាំក៏ឈានដើរចេញទៅ ព្រោះនាយក៏មិនចង់ផ្ដល់សម្ធាធឬ ក៏ដាក់បញ្ជារលើនាងដូចកាលពីមុនដែរ។

~~~~
«ធ្វើបែបនេះ មកពីមនុស្សមានបំណងល្អ ម្ដេចមិនយល់ចិត្តយើងផង?»

ចូលមកបន្ទប់វិញ ដង្ខៅអង្គុយរអ៊ូរតែម្នាក់ឯង តែមិនអីទេ ឲ្យតែបានរាងតូចមកនៅក្បែរ ត្រឹមចម្ងាយប៉ុណ្ណេះក៏នាយអាចលួចមើលនាងបានដែរ។

~ថ្ងៃថ្មី~

  រាងតូចក្រោក ឡើងដូចសព្វមួយដងនាងចូលបន្ទប់ទឹកងូតទឹក ព្រោះថ្ងៃនេះជាថ្ងៃធ្វើការ រៀបចំរួចរាល់ហើយនាងក៏ទាញសម្ពាយដែរក្នុងនោះមានសុទ្ធតែថ្នាំពេទ្យសំខាន់ៗ និងឯកសារពិនិត្យអ្នកជំងឺ ថ្ងៃណាក៏ឃើញនាងស្ពាយវៀចខ្លួនយ៉ាងនេះដែរ។

  ~ខ្វាក~
«អ៎ុ!នេះលោកប៉ាមានការអី?»
បើកទ្វារមក ក៏ឃើញដង្ខៅឈរជ្រែងហោប៉ៅខោនៅមុខបន្ទប់ រាងតូច ក៏ភ្ញាក់និងសភាពទឹកមុខស្លេកស្លាំងរបស់នាយឯរង្វង់ក្រោមភ្នែកក៏ជាំខ្មៅ តែនាងធ្វើជាមិនចាប់អារម្មណ៍ទេ ព្រោះតែនៅខឹងនាយចំពោះរឿងកាលពីម្សិលមិញមិនទាន់ បាត់។

រាងតូចសួរ នាយតែនាយមិនឆ្លើយតបបែរជានៅឈរធ្មឹង សម្លឹងនាងឥតព្រិចភ្នែកទៅវិញ។ នាងក៏ដើរហួសមកដល់ជណ្ដើរ តែនាងក៏ចាប់អារម្មណ៍និងឈុតរបស់លោកដង្ខៅ ឈុតដដែលឬមួយក៏កាលពីយប់មិញនាយមិនគេងទេ ហើយមកឈរនៅទីនេះទាល់ភ្លឺឬ?

ពិតណាស់ ដង្ខៅមិនហ៊ានចូលរំខានសុខចិត្តឈរនៅមុខបន្ទប់របស់នាងរហូតទាល់ព្រឹក។

«ហុចមកនេះ»
ប្ដូរចរិក អត់ដឹងទេឬ ថារាងកាយរបស់នាយពេលនេះចាប់ផ្ដើមទន់ខ្សោយហើយ ឯភ្នែកក៏ធ្ងន់បើកបង្រួមតូចធំៗទៅតាមអារម្មណ៍ មើលទៅឆ្ងាយក៏ស្រវាំងៗ ព្រោះតែអត់ងងុយកាលពីយប់មិញ។ តែនាយនៅបង្ហាញរាងសង្ហា ភាពរឹងមាំដើរមកកញ្ឆក់ កាតាបធំពីដៃតូចរួចយួរចុះមកក្រោម។

~~~
«លោកបង?»
ចុះមកដល់ក្រោមភ្លាម ក៏ឃើញរាងតូចម្នាក់ទៀតឈរចាំនៅជើងជណ្ដើរ តែដង្ខៅប្រញាប់ដើរយ៉ាងលឿនចេញមកខាងក្រៅ ផ្ទះហុចកាតាបទៅឲ្យនាយឆនយកកាតាបដាក់ក្នុងឡាន ទើបនាយចូលទៅក្នុងឡានផ្នែកដៃចង្កូត នេះនាយចង់បើកឡានខ្លួនឯងផងឬ?ឯរាងតូចម្នាក់នោះ ក៏តាមមកដល់ក្រៅ ទើបដង្ខៅប្រញាប់បញ្ជារទៅនាយឆន។
«អាឆនទៅប្រាប់ឈើេីទៅថា យើងប្រញាប់ មិនបាច់ហូបអាហារពេលព្រឹកទេ ហើយថ្ងៃនេះយើងបើកឡានខ្លួនឯង»
មិនបាច់ហៅទេ ឈើរីចេញមកហើយព្រោះនាងក៏គ្មានអ្វីត្រូវនិយាយាជាមួយស្រីម្នាក់នោះដែរ។

«ស្រីតូចឈប់សិននិយាយជាមួយមីងសិនទៅណា»
ខ្វាន់ចេញមកក៏ហៅស្កាត់ដំដើររបស់ឈើរី ឈើរីក៏ងាកមុខមករួមទាំងឆ្លើយ។
«ចាស់!~ទឺតៗៗៗៗៗៗៗៗ~»

ត្រឹមប្រយោគចាស់ទាំងឈើរីរួមជាមួយមីងខ្វាន់ក៏លើកដៃខ្ទប់ត្រចៀកព្រមគ្នា ព្រោះតែសម្លេងសីុផ្លេឡានផ្ទួនគ្នាជាច្រើនដង នោះជាស្នាដៃរបស់ដង្ខៅព្រោះគាត់មិនចង់ឲ្យឈើរី នៅឈរនិយាយជាមួយនិងស្រីខ្វាន់។

«អ្នកនាងតូចឈើរី គឺលោកម្ចាស់ប្រញាប់ អញ្ចើញអ្នកនាងចូលឡានទាន!!»
«សុំទោសអ្នកមីង» ស្ដាប់ពូឆននិយាយ ហើយឈើរីក៏ឱនគំនាបដាក់មីងខ្វាន់ រួចហើយក៏រត់ឡើងឡានវឹងទៅព្រោះថានាងក៏មិនចង់និយាយជាមួយមីងម្នាក់នេះដែរ។

~ងឺ ងឿត~
«អូ៎!លោកប៉ា...» នេះជាលើកជាទីមួយដែរដង្ខៅបើកឡានខ្លួនឯងឈើរីឡើងមិនទាន់ដាក់ខ្សែក្រវាត់គាត់ក៏ជាន់ហ្គែរវូទៅ នាយឆនដែរឈរសារ៉េឯក្រោយឡើងស្ទុះទៅឱបសសរោងឡានហើយ ឯអ្នកបើកទ្វាររបងក៏គេចស្ទើរតែមិនទាន់។

«លោកប៉ាចេះបើកឡានដែរឬអត់ហ្នឹង?»
«យើងកំពុងតែអង្គុយឆ្កឹះអាចម៍ច្រមុះទេដឹង»

គាំងទេកូនពុក អាឪកំពុងតែបើកហើយនៅសួរទៀត😓

Continue Reading

You'll Also Like

15.8K 1.3K 22
Dy qenie te lindura ne te njejten dite,muaj,vit,ore.Nje qenie njerezore,vajze e pafajshme floke bardhe si bora,dhe nje qenie katerkembeshe.Nje ujk i...
37.8K 6.5K 58
සෑම දෙමුහුන් ජීවියෙකුගෙම පූජනීය දේවතාවිය වන සඳ දෙව්දුව දුශ්ඨයෙකු අතින් කෙලසී තම ජීවිත ගමනට සමුදෙන්න තීරණය කරනා විට එතුමියගේම විෂිශ්ඨම නිර්මනය වූ ලයික...
41K 6K 40
අහ්හ්...... මාව අත අරින්න......අනේ එපා...... කටවහපන් wild bunny...... උබ කෑ ගැහුවට බේරගන්න මෙහෙ කවුරුත් නෑ එහාට යනවා.....මට කරදර කරන්න එපා දෙයියනේ...
47.3K 1.1K 32
မင်းက ကိုယ့်အတွက် အားနည်းချက်ဖြစ်တဲ့အတွက် ကိုယ်မင်းကိုအလိုအပ်ဆုံးဆိုပေမဲ့.. ကိုယ်က မင်းကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး။မင်းပြောနေတဲ့စကားသံတွေကို ကိ...