លោកប៉ាចិញ្ចឹម

By TeannieLove

16.7K 615 82

Iili More

Episode:1-2
Episode:3-4-5
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦១/៦២
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

៤៩/៥០

254 12 13
By TeannieLove

#លោកប៉ាចិញ្ចឹម

៤៩/៥០

ដង្ខៅឮហើយក៏ញញឹមស្រស់ឡើង ព្រោះក្នុងចិត្តលោកដឹងច្បាស់ណាស់ថា រាងតូចឈើរីមិនអាចទទួលយកខ្លួនធ្វើជាគូរជីវិតបានឡើយ។

«នេះកាតយើងទុកត្រង់នេះ ឯងយកទៅទុកប្រើប្រាស់ចុះ»និយាយទាំងដើរទៅដាក់កាតពណ៌ខ្មៅលើតុ ទើបកម្លោះចាស់ដើរថយ ដៃរៀបនិងទាញទ្វារបន្ទប់បិទទៅហើយ តែនាយក៏ត្រូវឈប់ដំណើរវិញស្របពេលដែររាងតូចនិយាយកាត់។

«ខ្ញុំមិនត្រូវការទេលោកប៉ាយកទៅវិញចុះ ខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ»
«យើងឲ្យ ព្រោះថ្ងៃមុខយើងគង់តែឲ្យទៅឯងដដែល ហើយមិនបាច់បារម្ភទេ ថា យើងនិងចូលខ្លួនទៅក្បែរឯងទៀតនោះ ព្រោះថាយើងនិងរកមនុស្សដែរស្របាលយើង មករៀបការជាមួយ ដើម្បីឲ្យស្ងប់ចិត្តណាឈើរី»

~បានឮដង្ខៅពោលឡឡើង ពេញត្រចៀកហើយ ឈើរីតូចបែរជាហូរទឹកភ្នែកធ្លាក់ចុះមក នាងមានអារម្មណ៍ចុកអួលទ្រូងឈ្វេងយ៉ាងម៉េចក៏មិនដឹង ចិត្តពិតរិទ្ធតែមិនចង់ឲ្យនាយ រកនារីណាមករៀបការៗចោលនាងឡើយ។
អេ៎!ឬ?នាងស្រលាញ់បុរសចំណាស់ម្នាក់នេះហើយ? តែបើមិនស្រលាញ់ ម្ដេច?ក៏នាងព្រមលះបង់រាងកាយល្អស្អាតបរិសុទ្ធឲ្យទៅនាយងាយនោះ ចាស់នេះពិតជាមិនយល់ចិត្តក្មេងមែនហើយថែមមកនិយាយឲ្យនាងរង្គោះចិត្តហូរទឹកភ្នែកជ្រែកថ្ពាល់ថែមទៀត បុរសដ៏យ៉ាប់យឺនអ្ហើយ ធ្វើឲ្យខ្ញុំនិងអ្នកអានហត់នឿយ រិទ្ធតែមិនយល់ពីចិត្ត ចាស់ក្មេងមួយគូរនេះហើយ។

«យំធ្វើអី?»ឃើញទឹកភ្នែកស្រីតូចបណ្ដូលចិត្តហូរដាបផែនថ្ពាល់ទន់រលោងបែបនេះ ដង្ខៅក៏ចូលខ្លួនមកក្បែរកាយតូចដៃលើកមកជូតដំណក់ទឹកភ្នែក រួមទាំងសួរសំណួរ ដូចចខាងលើនោះ។
«ឆ្លើយមក តើយំធ្វើអី? យើងនិយាយអីខុសឬ?បានជាឯងយំយ៉ាងនេះ?» ដៃនៅអង្អែលថ្ពាល់ក្រពុំ មាត់នៅតែហើបសួរ រាងតូចក៏កាន់តែអណ្ដឺតអណ្ដកយំរកតែមែនទែន យំដោយគ្មានមូលហេតុ។

«អ្ហឹកៗ!លោកប៉ាអាក្រក់ណាស់ខ្ញុំស្អប់លោកអ្ហឹកៗចេញទៅៗ»
«ឲ្យប៉ាចេញទៅណារួច នេះកូនកំពុងតែយំប៉ាត្រូវនៅលួងកូនឲ្យបានត់យំសិនណា»

ដង្ខៅអង្គុយចុះ រួចចាប់ទាញនាងឡើងឲ្យមកអង្គុយលើភ្លៅដើម្បីធ្វើការលួងលោមមិនឲ្យនាងយំ តែរាងតូចបែរជា រុញខ្លួនមាំឲ្យចេញព្រោះមិនចង់ស្ថិតនៅក្នុងរង្វង់ដៃបោកប្រាស់របស់នាយឡើយ។

«មិនបាច់លួងទេ ខ្ញុំមិនមែនកូនក្មេងអាយុពីរឆ្នាំដែរត្រូវការមនុស្សចាស់មកលួងលោមឡើយ»
«មិនមែនក្មេង តែម្ដេច?បានជាយំដូចចក្មេងយ៉ាងនេះ? យើងចង់លួង ឯងយំចុះណា»
រាងចំស្រដីទាំងទាញនាងមកឲ្យកៀកកិតនិងទ្រូង ទើបដៃចាប់រុញ ក្បាលនាងតិចៗឲ្យទម្រេតចុះមក ផ្អែកលើទ្រូង របស់នាយ។

«លោកប៉ាចង់យក ស្រ្ដីស្របាលខ្លួនមកធ្វើជាគូរអនាគតតើមែនដែរទេ?»
ផ្អែកទ្រូងមាំ ត្រចៀកអឹបស្ដាប់ស្នូរបេះដូងនាយមួយស្របក់ រាងតូចក៏ងើយកឡើងសម្លឹងមុខចំណាស់ រួមទាំងពោលពាក្យមួយឃ្លានោះទៅកាន់នាយ ។ដង្ខៅកាលដែរឮកូនស្រីពៅសួរហើយនាយ ក៏ញញឹមដៃលើកមកអង្អែលសសៃសក់ទន់ដូចសសៃសូត្រ របស់នាងលេងបន្តិច នាយឱនចុះថើបស្រូបយកក្លិនក្រអូបមួយដង្ហើមធំទើប ពោលពាក្យសម្តីតបទៅកាន់នាងវិញ។

«ចុះបើស្រលាញ់ស្រីក្មេងគេមិនត្រូវការយើងផង តើឲ្យទៅស្រលាញ់ស្ដ្រីក្មេងនោះយ៉ាងដូចម្តេចទៅ ឈើរី ឯងជួយពន្យល់យើងផងតើបានទេ?» ក្នុងចិត្តចង់សួរថាម្ដេចឈើរីមិនព្រមស្រលាញ់ខ្លួននាយឲ្យលើសពីប៉ាទៅ
ចំបាច់ស្រលាញ់នាយព្រោះនាយជាប៉ាធ្វើអី? តែដង្ខៅយើង ចប់ហើយចិត្តខុសពីមាត់សម្បើមណាស់។

«ធ្វើតាមបេះដូងរបស់លោកប៉ាទៅ»
ផ្ដល់ពាក្យពេចន៍ឲ្យប៉ុណ្ណេះហើយ ដង្ខៅនៅមិនយល់ទៀតចប់ និយាយយកតែមែនទែនហើយ។
«បេះដូងអើយ តើឯងគិតយ៉ាងណាដែរ តើឯងចង់ឲ្យយើងធ្វើតាមឯងឬ មួយក៏ចង់ឲ្យយើងធ្វើតាមចិត្តនិងខួរក្បាលទៅ?»

បញ្ចូលមនោសញ្ចេតនាភ្លាមៗ ស្របពេលដែរដៃលើកមកដាក់លើទ្រូងខ្លួនឯង ឈើរីឃើញកាយវិកាចាស់កំរិល ដូចស្លែដុះលើថ្មច្រេះបែបនេះនាងបែរជា ដកភាពស្រពោនសោកសៅចេញពីទ្រូង ប្ដូរមកសើចរហាចដូចទឹកហូរទៅវិញ នេះបានថាក្មេងពិតមែន។

«ហាសហា!នេះលើកទីមួយហើយដែរឃើញលោកប៉ា ក្លាយជាមនុស្សបែបនេះ លោកប៉ាធ្វើដូចក្នុងរឿងកុន យ៉ាងដូច្នេះ កំប្លែងមួយបែបហាសហា»

រាងតូចច្រឡឹងនៅតែកម្ចាយ សម្លេងសើចរហឹងចេញពីបបូរមាត់ស្ដើង នាងចាប់ផ្តើមធ្វើឲ្យដង្ខៅមានអារម្មណ៍ខ្មាស់ហើយ នាយក៏អង្គុយត្រង់ខ្លួនពើងទ្រូងឡើងវិញ ព្រោះថាអម្បាញ់មិញនាយភ្លេចខ្លួនមួយវឹងទេ ហើយអាស្ទាយលើកដៃស្ទាបបេះដូងនោះនាយពិតជាធ្វើតាមរឿងមែន រឿងនោះនាយក៏ធ្លាប់មើលដែរ។

«គ្មានកំប្លែកទេ ឯងសើចមិនទំនងសោះ»
«ក៏បានខ្ញុំឈប់សើចហើយ អញ្ចឹងខ្ញុំចុះទៅក្រោមហើយលោកប៉ាចង់នៅអង្គុយទីនេះបន្ត ក៏សូមអញ្ជើញ»
ស្ដីចប់ហើយរាងតូចក៏ក្រោកឈរអស់កម្ពស់ ទាញឈុតឲ្យសមសួនទៅតាមរបៀប ទើបនាងចាកចេញពីបន្ទប់ដើម្បីចុះមកខាងក្រោម មើលអ្វីដែរអាចជួយបងៗនិងម៉ែដោះបាន។

ដង្ខៅ ក៏ប្រញាប់ចុះបោះពួយមកតាមដែរពិព្រោះនាយខ្លាច ស្រីពៅទៅជួបជាមួយនិងសុងហូរទៀត។
~~~~

«លោកយាយលោកតា? អូ៎!នេះចៅនឹកអើយសែននឹកលោកទាំងពីរអញ្ចើញមកម្ដេច?មិនប្រាប់ចៅឲ្យដឹងមុនបែបនេះ អើយចៅរៀបខ្លួនទទួលមិនត្រូវសោះ»

ចុះមករាងតូចច្រឡឹង ក៏ភ្ញាក់ផ្អើលលាយរំភើបព្រោះតែឃើញវត្តមានរបស់លោកយាយលោកតា លិចមុខឆ្ងក់ នៅចំកណ្តាលវិមាន នាងមិនគិតច្រើនទេ អ្វីដែរនាងធ្វើមុនគេនោះគឺស្ទុះទៅឱបលោកតាលោកយាយឲ្យបាត់នឹកនា។ លោកតាចននិងលោកយាយ ណាន់ដែរជាម៉ាក់ប៉ារបស់លោកដង្ខៅ។

ស្រីតូចរីករាយ ណាស់ខុសពីដង្ខៅដែរគ្មានអារម្មណ៍ត្រេកអរ នាយហាក់ដឹងមុនថាលោកប៉ាអ្នកម៉ាក់របស់នាយត្រឡប់មកប្រទេសកូរ៉េនៅថ្ងៃនេះ។

«ចៅតូចរបស់យាយ នេះនៅតែស្រស់ស្អាត»
«មែនហើយ ចៅស្រីរបស់តានៅតែរួសរាយដូចដើមហើយ ខុសពីប៉ារបស់ចៅដែរមុខងាប់ ដូចត្រីនៅក្នុងទឹកលូស្អុយ»

លោកតាចននិយាយ ចំពេកហើយ។
«មកពីខ្ញុំដឹងថាលោកពុកអ្នកម៉ែមកផ្ទាល់បែបនេះប្រកដជាមានរឿង អ្វីហើយ បើមានរឿងលោកទាំងពីរអញ្ជើញអង្គុយហើយសូមមានប្រសាសន៍មកចុះ»

លោកទាំងពីរក៏ដាក់គូទអង្គុយចុះលើសាឡុងទន់ ដោយមានឈើរីតូចអង្គុយចំកណ្តាល ឯលោកដង្ខៅក៏អង្គុយសាឡុងទល់មុខនោះ។
«ម៉ែចង់ឲ្យកូន ត្រូវគ្នាជាមួយនិង ខ្វាន់យ៉ាវិញ»

«លោកបង»
លោកយាយណាន់និយាយចប់ប្រយោគភ្លាម ក៏លិចឮសម្លេង មួយទៀតជ្រៀតចូលមក ទើបដង្ខៅងាកមុខមើលទៅម្ចាស់សម្លេងនោះរួមទាំងឈើរីផងដែរ តែអ្នកដែរធ្លាក់ទឹកមុខមុនគេនោះគឺឈើរី។

«ខ្វាន់យ៉ា?»

អ្នកអានស្គាល់ខ្វាន់ទេ?

រងចាំភាគបន្ត

Continue Reading

You'll Also Like

21K 4.1K 28
"මම කිව්වනෙ මිස්ට ටේහ්‍යුන්ශි.දවසක ඔයා මැරෙන්නෙත් මගෙ අතින්මයි කියලා .දැන් ඒදේට වෙලාව හරි .මැරෙන්න ටේහ්‍යුන්.මැරෙන්න" -Taesh...
GRAY By _

Werewolf

165K 18.7K 28
WEREWOLF
55.4K 5K 42
Zhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄