លោកប៉ាចិញ្ចឹម

By TeannieLove

16.7K 615 82

Iili More

Episode:1-2
6-7
8-9
10-11
12-13
14/15
១៦/១៧
១៨/១៩
២០/២១
២២/២៣
២៤/២៥
២៦/២៧
២៩/៣០
៣១/៣២
៣៣-៣៤
៣៥/៣៦
៣៧/៣៨
៣៩/៤០
៤១/៤២
៤៣/៤៤
៤៥/៤៦
៤៧/៤៨
៤៩/៥០
៥១/៥២
៥៣/៥៤
៥៥/៥៦
៥៧/៥៨
៥៩/៦០
៦១/៦២
៦៣/៦៤
៦៥/៦៦
៦៧/៦៨
៦៩/៧០
៧១/៧២
៧៣/៧៤
៧៥/៧៦
៧៧/៧៨
៧៩/៨០
៨១/៨២
៨៣/៨៤
៨៥/៨៦
៨៧/៨៨
៨៩/៩០
៩១/៩២
៩៣/៩៤
៩៥/៩៦
៩៧/៩៨
៩៩/១០០
១០១/១០២
១០៣/១០៤
១០៥/១០៦
១០៧/១០៨
១០៩/១១០
១១១/១១២
១១៣/១១៤
១១៥/១១៦
១១៧/១១៨
១១៩/១២០
១២១/១២២
១២៣/១២៤
១២៥/១២៦
១២៧/១២៨
១២៩/១៣០
១៣១
១៣២/១៣៣
១៣៤
១៣៥

Episode:3-4-5

581 10 0
By TeannieLove

#លោកប៉ាចិញ្ចឹម
Episode:3-4-5

   លីឡា!ស្ដាប់លោកប៉ានិយាយបែបនេះក៏លែងតបតអ្វីទៀតហើយនាងក៏ក្រោកឡើងដើរទៅឈរនៅមាត់បង្អួចសម្លឹងមើលមកក្រៅទាំងញញឹមបិតភ្នែកទទួលយកលំអងក្លិនផ្កាលីលីកុលាបឈូករត្នដែរហោះហើរជះប្រហើរមកតាមខ្យល់រវិចៗនោះឯលោកដង្ខៅយើងដែរអង្គុយមើលសៀវភៅឯនេះក៏កើតក្ដីងឿងឆ្ងល់និងកូនស្រីចិញ្ចឹមរបស់ខ្លួន តែគាត់ក៏មិនមាត់អ្វីដែរដៃមាំរបស់រាងចំណាស់ក៏លើកទៅទាញរបស់មួយមកដាក់មាត់ហើយក៏កេះដែកកេះឆាច់ៗដុតវាគាត់ក៏បឺតបង្ហុយផ្សែងលីឡាក្រលែកមកឃើញនាងប្រញាប់ស្ទុះមកទាញវាចេញពីមាត់លោកប៉ា តែលោកដង្ខៅក៏កញ្ឆក់មកវិញ
ដោយស្ដីឲ្យកូនស្រី

«ឯងឆ្កួតស្អីឲ្យខ្សៀរបស់យើងមកវិញ»
របស់នោះធំបន្តិចពណ៌ខ្មៅរលោងស្រិលដោយមានឈ្មោះថាខ្សៀរសង្ឃឹមថាមិត្តអ្នកអានធ្លាប់ស្គាល់ទៅចុះ។
«លោកប៉ាឈប់ជកវាទៅណាស់វាមិនល្អចំពោះសុខភាពឡើយ»
«វាឆ្កួតស្អីឯងឈើរីនេះយើងជក់ខ្សៀនេះរាប់សិបឆ្នាំហើយតាំងពីជីដូនជីតា យាយលួតតាលួតមកគ្មានអ្នកហាមប្រាមឡើយមកជំនាន់យើង ក៏ដូចគ្នាគ្មានអ្នកណាម្នាក់ហ៊ានកញ្ឆក់របស់នេះពីដៃយើងទេហើយឯងឆ្កួតអីហាស់?»

«លោកប៉ា!នេះវាខូចសុខភាពរបស់លោកប៉ាណាស់ឈប់ប្រើវាទៅ»
«អឺ!អញឲ្យវាទៅរៀនចេះដឹងទៅត្រឡប់មកវិញឯងប្រដៅយើងហាស់នេះយើងជក់វារាប់សិបឆ្នាំហើយយើងមិនដែរសូម្បីតែក្អក ហើយខិះៗ!»
និយាយមិនទាន់ចប់ផងស្រាប់តែលោកដង្ខៅក្អកស្ងួតខិះៗរួចហើយគាត់ក៏ឈប់និយាយបន្តទៀតតែលីឡាក៏ពន្លត់ខ្សៀនោះហើយនាងក៏លើកទឹកចាក់ចូលកែវយកមកឲ្យលោកប៉ា ទើបនិយាយបន្ត៖

«ឃើញទេលោកប៉ាខ្ញុំនិយាយមិនទាន់ផុតពីមាត់ផងនេះចាស់ហើយម្ដេចក៏រឹងរួសបែបនេះ ពិតប្រាកដដូចលោកតាលោកយាយមានប្រសាសន៍ប្រាប់ខ្ញុំអញ្ចឹងគឺលោកប៉ារឹងរួសពិបាកយល់»
«មិញនេះ!យើងឈ្លក់ទឹកមាត់ទេឯងកុំស្មានជ្រុលនៃពួកអាពេទ្យសម័យថ្មីដូចពួកឯងនេះគឺពួកៗអាប្រឆាំងជាមួយចាស់ យើងប្រាប់ចុះណាស់ក្បិតថាយើងបញ្ជូនឯងឲ្យទៅរៀនធ្វើពេទ្យតែមិនឲ្យតាមអាបែបវិទ្យាសាស្ត្រទាំងស្រុងទេវើយ»

«មិនដឹងទេ!ចាប់ពីពេលនេះប៉ាហាមជក់អាមួយនេះទៀត បានហើយអញ្ជើញទៅងូតទឹកហើយអាលទៅពិសាបាយ»
«ម៉ោងបាយម៉ោងទឹកយើងដឹងហើយមិនបាច់ឯងមកណែនាំប្រដៅក្បាលយើងទេក្បាលយើងស្កូវ៧ពណ៌ហើយមិនត្រូវការក្មេងក្បាលខ្មៅដូចឯងមកណែនាំឡើយ»
«លោកប៉ា!ខ្ញុំមិនបានប្រដៅលោកប៉ានោះទេគ្រាន់តែប្រាប់ទេតើ!»
«ហើយឯងនេះចេះមកប្រាប់ស្អីរាល់ថ្ងៃយើងចុះទៅញាំុំខ្លួនឯងហើយមិនបាច់និយាយច្រើន»
«មិនដឹងទេ!កូនចាំលោកប៉ានៅតុអាហារខាងក្រោម»

និយាយចប់លីឡាក៏ចុះទៅបន្ទប់វិញ។
នាងងូតទឹកស្លៀកពាក់រៀបរយហើយក៏ចុះមកខាងក្រោមដើម្បីមកជួយបងៗនិងម៉ែដោះធ្វើអាហារ

«នេះបងម្លិះមានអីឲ្យខ្ញុំជួយទេ?»
ចុះមកដល់ក្រោមហើយលីឡាងាកឃើញបងម្លិះកំពុងតែរៀបកម្រាលតុនិងកែវទឹកសម្រាប់អាហារពេលល្ងាចលីឡាក៏សួរបំណងចង់ជួយទើបបងម្លិះងាកមកញញឹមដោយនិយាយតបទាំងសម្ដីផ្អែមៗដាក់នាងតូចលីឡាវិញ។

«ចា៎!អ្នកនាងរួចរាល់ហើយអ្នកអង្គុយទៅបន្តិចទៀតពួកខ្ញុំលើកអាហារមកហើយ»
«បងម្ដេចក៏មានចានតែពីរបែបនេះចុះបងៗហើយនិងម៉ែដោះវិញនោះហើយនៅមានពូឆនអ្នកគ្រប់គ្នាទៀត?»
«គឺថា!ពួកបងញាំុំនៅក្នុងផ្ទះបាយឯនោះណា៎អ្នកនាងហើយកន្លែងនេះជាកន្លែងរបស់លោកដង្ខៅនិងអ្នកនាង»
«ម្ដេចក៏ចាំបាច់មាន ឋានៈនោះមកគ្រាន់តែទទួលទានអាហារជុំគ្នាសោះ»
«អត់ទេអ្នកនាង!នោះលោកម្ចាស់មកហើយ»
បងម្លិះនិយាយដោយឃើញលោកដង្ខៅមកហើយក៏ដើរចូលទៅផ្ទះបាយលុះលោកដង្ខៅដើរមកហើយពូឆនក៏ទាញកៅអីឲ្យគាត់អង្គុយចប់ទួនាទីហើយទើបពូឆនដើរចេញទៅវិញបន្ទាប់បងឈូក!បងម្លិះនិងបងកុលាបលើកអាហារមកដាក់លើតុទាំងឱនមុខចុះទៅតាមទម្លាប់អាហារដាក់ត្រៀបត្រាលើតុហើយទើបពួកគាត់ចូលទៅផ្ទះបាយវិញទៅ។លោកដង្ខៅរបស់យើងក៏ចាប់ផ្ដើមទាញកន្សែងការពារប្រលាក់រលាស់ដាក់លើភ្លៅរួចចាប់ផ្ដើមទាញចង្កឹះចាប់អាហារញាំុំ!ដោយមិនខ្វល់ឬក៏សួរនាំស្រីតូចដែរអង្គុយសម្លឹងមុខគាត់ឡើយព្រោះទម្លាប់របស់គាត់តាំងពីដើមមកពេលញាំុំអាហារគាត់មិនដែរនិយាយស្ដីរកអ្នកណាទេ។

ក្រោយពេលបរិភោគអាហាររួចរាល់ហើយទើបលោកដង្ខៅញាំុំទឹកជូតមាត់ស្អាតយកកន្សែងចេញហើយទើបសម្លឹងមើលមុខលីឡាទាំងចង់ចិញ្ចើមនឹកខ្នឹសចិត្តនិងនាងណាស់តែទាស់ត្រង់ថាមិញគាត់រវល់ទទួលទានអាហារទើបមិនទាន់សួរ

«ឈើរី!ហើយវាកើតស្អីរបស់ឯងហាស់ម៉េចបានសម្លឹងមុខយើងមិនគិតបាយទឹកអីបែបនេះ?»
«លោកប៉ាម្ដេចក៏បែងចែកកន្លែងញាំុំអាហារបែបនេះ?»
នាងតូចរបស់យើងចាប់ផ្ដើមសួរសំណួរទៅកាន់លោកប៉ាទាំងដៃច្រត់ចង្កាសម្លឹងមុខគាត់ភ្លឺសៗព្រោះថានាងតាំងពីដើមមកហើយមិនដែរបែងចែកឋាន:អ្វីឡើយនាងផ្ដល់សិទ្ធិស្មើគ្នាចំពោះមនុស្សដែរនៅក្នុងផ្ទះក្រៅផ្ទះនាងមិនដែរបែងចែកឬក៏រើសអើងឡើយ។

«អំបូរយើងដូនតារាជការណាណីមកគឺបែបនេះគេដឹងពីទួនាទីមុខងាររាងខ្លួនហើយឯងមកកើតចិត្តខ្វល់ឆ្ងល់ច្រើនធ្វើអីហាស់យីហេ៎!»
«លោកប៉ាតែសម័យនេះហើយ!»
«អឺ!ពួកវាហូបបាយនៅផ្ទះបាយឯនោះចង់មកហូបទីនេះឬក៏ទៅហូបនៅបន្ទប់ដេករបស់យើងទៀតក៏យើងមិនថាអ្វីដែរ»

«អ្នកណាទំនេរយកទឹកតែទឹកការហ្វេទៅឲ្យយើងផងយើងទៅហើយបើឯងមិនពេញចិត្តទេទៅលូនក្រាបហូបបាយហូបទឹកនៅផ្ទះបាយឬក៏យ៉ខាងក្រោយឯនោះជាមួយពួកវាទៅ»និយាយហើយលោកដង្ខៅក៏ឡើងទៅបន្ទប់វិញបាត់ទុកឲ្យលីឡាងាកស្ទើគ្រិចកតាមមើលដំណើររបស់គាត់។

   ..រឿងរ៉ាវកាត់មកពេលយប់..

តុតុ!
«ចូលមក»សម្រឹបដៃស្រាលលើកមកគោះទ្វាតូកៗទើបមានសម្លេងគ្រលកាចស្រែកឲ្យនាងចូលទៅដោយទទួលបានការអនុញ្ញាតហើយនាងក៏រុញទ្វាចូលទៅដើរទាំងញ័រៗ។
«លោកដង្ខៅម្ចាស់នាងខ្ញុំយកទឹកតែមកជូនលោក»
សម្លេងស្រួយរបស់ស្រីក្រមុំបានឧទានមួយៗទៅកាន់លោកដង្ខៅលោកដង្ខៅក៏ងាកមុខមកសម្លឹងនាងពីលើដល់ក្រោមទើបតបទៅវិញ៖
«ទុកត្រង់និងហើយ»និយាយហើយលោកក៏បែរទៅមើលសៀវភៅវិញតែនៅនិយាយបន្ត៖
«នាងម្លិះ‍!ចូលមកច្របាច់ស្មាឲ្យយើង»
«អត់ទេលោកម្ចាស់នាងខ្ញុំមិនចេះទេ!»

វឹប!
លោកម្ចាស់ចាប់ផ្ដើមដាក់សៀវភៅចុះរួចក៏ក្រោកឡើងអស់កម្ពស់ដើរមករកម្លិះបងម្លិះឈានជើងថយរួចក៏កាន់ថាស់រត់ចេញពីបន្ទប់លោកដង្ខៅទាំងភ័យផងចង់យំផងថាស់ក្នុងដៃក៏ធ្លាក់ពីដៃរះកាំជណ្ដើរធ្វើឲ្យលីឡាឮសម្លេងហើយប្រញាប់បើកទ្វាបន្ទប់ចេញមកមើលតែក៏ឃើញបងម្លិះរត់ច្រងាប់ច្រងិលហាក់ដូចមនុស្សត្រូវខ្មោចលងយ៉ាងចម្លែកតែនាងងើយទៅលើក៏ឃើញលោកដង្ខៅ នាងនៅតែមិនទាន់យល់សាច់រឿងដែរទើបចេញមកបំណងសួរបងម្លិះតែមិនទាន់បងម្លិះរត់ទៅក្រោមបាត់ទើបលីឡាត្រូវឡើងទៅសួរដង្ខៅកញ្ចាស់ល្មមកាមនោះវិញ។

ទឹប!ទឹប!ក្រឹប!ក្រាក!
នាងរត់មកស្ទើតែមិនទាន់ ព្រោះតែលោកដង្ខៅបិតទ្វាតែនាងក៏រហ័សបើកទ្វាញាប់ដៃដើម្បីសួរនាំគាត់ឲ្យដឹងរឿង
«លោកប៉ាធ្វើអីបងម្លិះហាស់?»
«រឿងយើងកុំចេះ»
«លោកប៉ា!នេះលោកហាក់មិនផ្ដល់តម្លៃឲ្យគាត់សោះ»
« សម្បត្តិត្រឹមអ្នកបម្រើចាំបាច់យើងត្រូវផ្ដល់តម្លៃឲ្យដែរឬ?»
«ស្រដីចេញមកបែបនេះ!នេះកុំតែលោកប៉ាទេបើប្រុសផ្សេងខ្ញុំទះវៀចមាត់បាត់ទៅហើយ»

Continue Reading

You'll Also Like

21K 4.1K 28
"මම කිව්වනෙ මිස්ට ටේහ්‍යුන්ශි.දවසක ඔයා මැරෙන්නෙත් මගෙ අතින්මයි කියලා .දැන් ඒදේට වෙලාව හරි .මැරෙන්න ටේහ්‍යුන්.මැරෙන්න" -Taesh...
GRAY By _

Werewolf

165K 18.7K 28
WEREWOLF