My daddy is a criminal♥️💫(ចប...

Por MINNAVICKIE

66.6K 6.4K 49

BY : MINNA Más

Episode1:វាជាកំហុសរបស់ឯង
Episode2:papaស្អាតណាស់
Episode3:ចេញឲ្យឆ្ងាយទៅ
Episode4:នៅលើដៃខ្ញុំសុវត្ថិភាពបំផុត
Episode5:kookieកើតអី?
Episode6:Jungkookកូនខ្ញុំទេ
Episode7:ដូចជាបើកដៃពេកហើយ
Episode8:ដំណើរកម្សាន្តអាក្រក់បំផុត
Episode9:ងាយស្រួលទេ
Episode10:ដល់ពេលហើយ..
Episode11:គេបញ្ច្រកថ្នាំស្អីមកខ្ញុំ?
Episode12:សំណព្វចិត្តខ្ញុំនៅឯណា?
Episode13:jungkookie~~
Episode14:ចុះបើសិនវាមែន?
Episode15:ប្រុសចាស់ស្នេហ៍ជាង
Episode16:ស្រវឹងស្រាឬស្រវឹងប៉ា?
Episode17:គ្មានស្អាតអីបន្តិចផង!!
Episode18:សាករសជាតិផ្លែប៉េស
Episode19:មិនធ្លាប់ទេ!
Episode20:ពេលណាទើបឈប់ឆ្កួតទៀត?
Episode21:ឈឺខ្លាំងណាស់មែនទេ?
Episode22:វាគ្មានទៀតទេ
Episode23:ខ្ញុំដឹងគ្រប់យ៉ាង
Episode24:មិនយូរទេ
Episode25:ហួសពេលហើយ
Episode26:អ៊ួក!!អ៊ួក!!
Episode27:ខ្លាឃ្មុំChubby🐻
Episode28:ដុសធ្មេញឲ្យស្រួលទៅ
Episode29:ចុះពួកនាងមានដូចឬអត់??
Episode30:ដេរឬដោល
Episode31:ព្រោះតែប្តីរវល់
💜Last episode (ភាគបញ្ចប់)💜

Episode32 : ឬបងចង់ក្លាយជាឃាតករដែរ?

1.6K 167 1
Por MINNAVICKIE

       តុកតុក!!!!សំឡេងគោះទ្វារនៅក្នុងផ្ទះមួយបានបន្លឺឡើង ហើយអ្នកដែលគោះនោះគឺគ្មានអ្នកណាក្រៅពីJeon Jungkook CEOវ័យក្មេងនេះនោះទេ ពេលនេះនាយបានមកដល់កន្លែងដែលនាយទទួលបានពីអ្នកស៊ើបអង្កេតរបស់ខ្លួនមក 

       គោះយូរហើយនៅមិនមានអ្នកបើកទ្វារទើបរាងក្រាស់ក៏សម្រេចចិត្តចូលទៅខាងក្នុងហើយនាយក៏បានឃើញមនុស្សចាស់ម្នាក់កំពុងតែអង្គុយនៅលើសាឡុងយ៉ាងស្ងៀមស្ងាត់

"ឯងជាអ្នកណា?"រាងចំណាស់សួរដោយទឹកមុខធម្មតាៗមិនញញឹមហើយថែមទាំងមិនបានងាកទៅសម្លឹងមុខJungkookពេលកំពុងសួរថែមទៀត ឯរាងក្រាស់ឮសំណួរនេះហើយនាយក៏សើចហួសចិត្ត

"មិនចាំថាខ្ញុំជាអ្នកណាទេហ្ហេស៎??ចុះមានចាំប៉ាម៉ាក់ក្មេងប្រុសដែលលោកបានបាញ់សម្លាប់ឬអត់???"នាយសួរចំសំណួរចាក់ដោតនាំឲ្យបុរសចំណាស់ដែលបានបាញ់សម្លាប់ប៉ាម៉ាក់រាងក្រាស់ដោយសារការចង់សងសឹកតែច្រឡំនោះក៏បានដឹងភ្លាមថានេះជាក្មេងប្រុសដែលគាត់បានឃើញ

"ទីបំផុតឯងក៏មកពិតមែន..."ពាក្យសម្តីទាំងអស់នេះនាំឲ្យរាងក្រាស់ឆ្ងល់ជាខ្លាំងបុរសម្នាក់នេះមិនបានភ្លេចនាយទេឬ?

"ហេតុអីមិនក្រោកឈរមកនិយាយជាមួយខ្ញុំ??ឯងមិនចង់គោរពខ្ញុំមុននឹងស្លាប់ទេហ្ហេស៎?"រាងក្រាស់និយាយបែបនេះហើយទើបងាកទៅមើលជើងរបស់បុរសម្នាក់នោះទើបនាយក៏ដឹងថាគេពិការមិនអាចបានដើររួចទេ ហើយសូម្បីតែភ្នែកក៏គេមិនអាចមើលច្បាស់ដូចគ្នាវាប្រហែលមកពីកម្មពារដែលគេបានសាងហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាងក្រាស់មិនព្រមលើកលែងជាដាច់ខាតព្រោះតែនាយរង់ចាំវាអស់រយៈពេលជិត20ឆ្នាំមកហើយ  

"សម្លាប់ខ្ញុំមក.."

"មិនគិតថាវាស្រួលពេកទេហ្ហេស៎??ឯងគិតថាគ្រាប់កាំភ្លើងមួយគ្រាប់បាញ់ទម្លុះក្បាលឯងអាចសងការឈឺចាប់ដែលយើងបានឃើញប៉ាម៉ាក់យើងដេកស្លាប់ដោយអណោចអធមហ្ហេស៎???"Jungkookស្រែកសម្លុតស្របពេលនាយហូតកាំភ្លើងចេញមកភ្ជុងទៅលើក្បាលអ្នកម្ខាងទៀត

   ព្រូស!!!!រាងក្រាស់ទាញបុរសម្នាក់នោះឲ្យធ្លាក់ចេញពីលើរទេះជនពិការធ្វើឲ្យគេដួលទៅលើដី

"ឯងមិនយល់ពីការឈឺចាប់!!ឯងជាឃាតករប្រមាថជីវិតមនុស្សដល់ទៅពីរនាក់ដែលមិនបានដឹងអី តែចុងក្រោយឯងបែរជារស់នៅដោយមានសេរីភាព ឯងមិនយល់អារម្មណ៍ដែលរស់នៅក្រោមឈ្មោះថាជាកូនកំព្រាទេ!!!"រាងក្រាស់និយាយហើយក៏ចូលចាប់ក្របួចកអាវបុរសម្នាក់នោះព្រមទាំងដាល់ទៅលើគេមួយដៃហើយមួយដៃទៀតព្រោះតែនាយមិនអាចទប់កំហឹងខ្លួនឯងបានឡើយ ជាង10ឆ្នាំមកនេះវាសមល្មមដែលនាយត្រូវតែបញ្ចប់វាហើយ 

    __________________

  @ភូមិគ្រិះKim

      នៅលើតុពោរពេញដោយអាហារប៉ុន្តែមើលទៅហាក់បីដូចជាសោះកក្រោះឯកាព្រោះតែម្ចាស់ស្នេហារបស់នាយតូចKim Taehyungមិនទាន់ត្រឡប់មកជាហេតុនាំឲ្យនាយតូចអង្គុយសម្លឹងមើលទៅនំដែលខ្លួនបានធ្វើដោយផ្ទាល់ដៃជាលើកដំបូងខុសពីឆ្នាំមុនដែលបានកម្មង់ពីគេមក ប៉ុន្តែវាប្រែទៅជាពេលវេលាដែលមិនល្អក៏ព្រោះតែរាងក្រាស់មិនបានមកឡើយ

"ពេលណាទើបគេត្រឡប់មកវិញទៅ?"Taehyungអង្គុយធ្វើមុខជូរៗទាំងដៃក៏យកទៅបៀកប័រលើនំយកមកញ៉ាំស្ទើរតែរលុបបាត់អក្សរ anniversary 2ឆ្នាំនោះបាត់ទៅហើយព្រោះតែគេឃ្លានក៏ឃ្លានងងុយគេងក៏ងងុយ មិនដឹងថាពេលណាទើបបណ្តូលចិត្តរបស់ខ្លួនត្រឡប់មកវិញនោះទេ 

      រាងតូចនៅអង្គុយសុខៗក៏ក្រឡេកទៅឃើញអង្គរក្សម្នាក់ដើរចូលមកទើបរាងតូចក៏ងើបឈរហើយដើរទៅសួរ

"មានឃើញJungkookដែរទេ?"Taehyungសួរទៅនាយម្នាក់នោះព្រោះដឹងថាមួយរយៈនេះគេដូចជាស្និទ្ធស្នាលជាមួយរាងក្រាស់ខ្លាំងណាស់ 

"គឺ..ចៅហ្វាយ..."

"គេនៅឯណា???"Taehyung

"ចៅហ្វាយគឺ..."

"ខ្ញុំក៏ជាចៅហ្វាយរបស់ឯងដែរ ភ្លេចហើយមែនទេ?ប្រាប់ខ្ញុំមកបងJungនៅឯណា៎??"Taehyung អង្គរក្សនោះដោយឃើញទឹកមុខរាងតូចប្រាកដប្រជាបែបនេះហើយនាយក៏ព្រមប្រាប់ពីទីកន្លែងដែលរាងក្រាស់បានទៅព្រោះគេមិនដឹងឡើយថាJungkookទៅក្នុងបំណងអ្វី

"គឺ......"

     [SKIP]

"អា៎!!!!!ឈឺណាស់"ក្រោយរាងកាយត្រូវរមៀលទៅក្បែររទេះរុញរបស់ខ្លួនហើយបុរសនោះក៏ស្រែកឡើង

"ទៅស្លាប់ទៅ..."រាងក្រាស់ដកកាំភ្លើងមកភ្ជង់ក្បាលគេម្នាក់នោះសារជាថ្មីប៉ុន្តែភ្លាមនោះក៏មានសំឡេងមួយបន្លឺឡើងពីក្រោយគេ

"Jungkook~~~~"

"Tae??អូនមកទីនេះធ្វើអី?"រាងក្រាស់ងាកមកឃើញរាងតូចនាយក៏ជ្រួញចញ្ចើមភ្លាមៗមិនដឹងថាTaeដឹងថានាយនៅទីនេះពីអ្នកណាមកទេ

"Jung-kook បងកំពុងចង់ធ្វើអី??"Taehyung

"សម្លាប់អ្នកដែលសម្លាប់ប៉ាម៉ាក់បង ត្រឡប់ទៅវិញទៅTae ទីនេះមិនសាកសមជាមួយអូនទេ "Jungkook

"អត់ទេ!!Jungkookបងមិនអាចធ្វើបែបនេះបានទេ"Taehyungចូលមកឃាត់រាងក្រាស់

"ហេតុអីមិនអាច?វាជាអ្នកសម្លាប់ប៉ាម៉ាក់បងវាជាឃាតករ!!!"រាងក្រាស់បេះដៃរាងតូចចេញប៉ុន្តែTaeក៏ចូលមកឃាត់នាយម្តងទៀត

"អ្ហឹក..បើគេជាឃាតករហើយបងចង់ក្លាយខ្លួនជាឃាតករដែរមែនទេ?"Taehyungសួរទាំងទឹកភ្នែករលីងរលោង

"ចេញទៅTae!!"ទោះជារាងក្រាស់រុញចេញយ៉ាងណាក៏Taeមិនព្រមចេញទៅណាឡើយ អ្នកទាំងពីរប្រទីងប្រទោងគ្នារហូតដល់សំឡេងមួយបានបន្លឺឡើង

"លែងបងទៅ"

"កុំអីJung!"

    ប៉័ង!!!!!!!!!!!!
________________
To be continued...
Thank you for reading 💗!!
MINNA-មីនណា

Seguir leyendo

También te gustarán

3.2M 259K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3.5M 150K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
22.4K 1.3K 28
«ស្រលាញ់ទេីបហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សុខចិត្តធ្វេីល្ងង់ ព្រេាះមិនចង់បាត់បង់ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានមានតែពាក្យថាឈឺចាប់» ចន ជុងគុក&គីម ថេហ្យុង ជុងគ...
67.7K 3.7K 53
ព្រោះតែឧបហេតុមួយបានផ្លាស់ប្ដូរជីវិតក្មេងប្រុសម្នាក់ឲឆ្លងកាត់រឿងជាច្រើន ការបាត់បង់ ភាពឈឺចាប់ ការស៊ើបអង្កេត វែកញែករកឃាតកដែលសម្លាប់ម្ចាស់រាងកាយ *បើដឹងថា...