My daddy is a criminal♥️💫(ចប...

By MINNAVICKIE

66.9K 6.4K 49

BY : MINNA More

Episode1:វាជាកំហុសរបស់ឯង
Episode2:papaស្អាតណាស់
Episode3:ចេញឲ្យឆ្ងាយទៅ
Episode4:នៅលើដៃខ្ញុំសុវត្ថិភាពបំផុត
Episode5:kookieកើតអី?
Episode6:Jungkookកូនខ្ញុំទេ
Episode7:ដូចជាបើកដៃពេកហើយ
Episode8:ដំណើរកម្សាន្តអាក្រក់បំផុត
Episode9:ងាយស្រួលទេ
Episode10:ដល់ពេលហើយ..
Episode11:គេបញ្ច្រកថ្នាំស្អីមកខ្ញុំ?
Episode12:សំណព្វចិត្តខ្ញុំនៅឯណា?
Episode13:jungkookie~~
Episode14:ចុះបើសិនវាមែន?
Episode15:ប្រុសចាស់ស្នេហ៍ជាង
Episode16:ស្រវឹងស្រាឬស្រវឹងប៉ា?
Episode17:គ្មានស្អាតអីបន្តិចផង!!
Episode18:សាករសជាតិផ្លែប៉េស
Episode19:មិនធ្លាប់ទេ!
Episode20:ពេលណាទើបឈប់ឆ្កួតទៀត?
Episode21:ឈឺខ្លាំងណាស់មែនទេ?
Episode22:វាគ្មានទៀតទេ
Episode23:ខ្ញុំដឹងគ្រប់យ៉ាង
Episode24:មិនយូរទេ
Episode25:ហួសពេលហើយ
Episode26:អ៊ួក!!អ៊ួក!!
Episode27:ខ្លាឃ្មុំChubby🐻
Episode28:ដុសធ្មេញឲ្យស្រួលទៅ
Episode29:ចុះពួកនាងមានដូចឬអត់??
Episode31:ព្រោះតែប្តីរវល់
Episode32 : ឬបងចង់ក្លាយជាឃាតករដែរ?
💜Last episode (ភាគបញ្ចប់)💜

Episode30:ដេរឬដោល

1.5K 127 0
By MINNAVICKIE


"ប៉ាកូនគ្នាគេនិយាយសុទ្ធតែបងអូនហ្ហ៎?"Jiwooបើកភ្នែកម៉ក់ៗសួរទៅកាន់រាងតូចចំណែកTaeគេក៏រិតតែបានដៃប្រាប់ទៅJiwooថែមទៀត

"គឺប៉ាកូនសម័យថ្មីនោះអី បែបនេះ.."Taeនិយាយពេលកំពុងឡើងទៅជិះពីលើភ្លៅរាងក្រាស់ដោយគ្មានខ្មាស់អៀនអ្វីទេ សង្សារគ្នាទើបតែបានមួយថ្ងៃហ៊ានដល់ថ្នាក់ហ្នឹងទៅហើយ ចុះទម្រាំតែដល់មួយខែមួយឆ្នាំឬក៏ដប់ឆ្នាំតទៅមុខទៀតតើវានឹងក្លាយទៅជាបែបណាវិញទៅ?

"ហេ...ហេម!!"Saehyunពេលដែលដើរត្រឡប់មកវិញឃើញរាងតូចនិងJungkookស្និទ្ធស្នាលគ្នាខ្លាំងបែបនេះក៏ធ្វើជាក្អកក្រហេមព្រោះចង់ឲ្យអ្នកទាំងពីរបំបែកគ្នាតែTaehyungបែរជាយកដៃតោង.ករាងក្រាស់ថែមទៅវិញ

"មានរឿងអីហ្ហ៎លោកពូ?"Taehyungធ្វើជាមិនដឹងរឿងអីហើយក៏តាំងហើបមាត់ទៅសួរអ្នកដែលក្អកក្រហេមអម្បាញ់មិញ

"នេះពួកឯងទាំងពីរជាអ្វីនិងគ្នាឲ្យប្រាកដ?"Saehyunសួរស្របពេលទម្លាក់គូទអង្គុយចុះ

"គឺ.."

"ជាសង្សារនឹងគ្នា មានបញ្ហាអីដែរហ្ហេស៎?"រាងតូចរវល់តែរដាក់រដុបទើបJungkookក៏សម្រេចចិត្តប្រាប់នាយមិនខ្វល់នោះទេត្រឹមតែបានរាងតូចយល់ព្រមទទួលខ្លួនធ្វើជាសង្សារហើយគ្មានអ្វីដែលធំជាងនេះទៀតឡើយ

"Ohh!ទីបំផុតព្រមបញ្ចេញហើយឬ?"Saehyun

"បានន័យថាយ៉ាងម៉េចទៅលោកពូ?"Taehyung

"ពួកឯងមានចិត្តលើគ្នាយូរហើយបើបានស្រឡាញ់គ្នាបែបនេះក៏វាល្អដែរ"Saehyun

"ដឹងតាំងពីពេលណា????"Jungkookជ្រួញចញ្ចើមនាយម្នាក់នេះជាគ្រូទាយមែនទេទើបបានជាមកដឹងរឿងសម្ងាត់របស់នាយនិងTaeបែបនេះ

"ក៏នៅឯកោះនោះពេលដែល.."Saehyunរកនិយាយបន្តទៀតប៉ុន្តែនាយក៏ឈប់វិញរួចទើបងាកមករកJiwooដែលកំពុងអង្គុយស្ងៀមនេះ

"យ៉ាងម៉េចហើយ ដៃអូនបាត់ឈឺឬនៅ?"នាយសួរស្របពេលយកកែវទឹកដោះគោមកបញ្ចុកJiwoo

"បាត់យូរហើយ..បាត់ឈឺតាំងពីពេលបងទៅចាក់ទឹកដោះគោឲ្យអូនណ៎"Jiwoo

"បើចឹងល្អហើយនឹងមិនត្រូវទៅពេទ្យដើម្បីព្យាបាលទេ"Saehyun

"ស្លាប់ហើយ..ប្រពន្ធពូរលៀកក្លាញ់ប៉ុណ្នឹងទៅពេទ្យព្យាបាលហ្ហេ៎?"Taehyungស្លរឈាមគ្រាន់តែឮពាក្យរបស់Saehyunរួចហើយ ដូចជាថ្នមហួសហេតុពេកទេដឹង តែនិយាយថាហួសហេតុក៏វាមិនត្រូវទេ អាចថាមកពីគេចង់បានបែបនេះដូចគ្នាក៏ថាបាន

"យកប្តីចាស់ថ្នមចឹងហើយក្មួយប្រុស"Jiwoo

"ក្មួយប្រុសហ្ហេស៎??"Taehyung

"ហ៊ើយយ! ពូជាពូឯងហើហJiwooជាប្រពន្ធពូគេហៅតាមខ្សែស្រឡាយបែបនេះមិនខុសទេ ទៅប្រកាន់លោកពូ20ឆ្នាំនេះធ្វើអីក្មួយប្រុស27ឆ្នាំ?"Saehyun

"ហ៊ឹមម មែនហើយ..ប្តីចាស់ចេះថ្នម មិនដូចក្មេង គ្មានចេះស្អីក្រៅពីមួយមុខនឹងឡើយ"រាងតូចនិយាយទាំងភ្នែកដៀងទៅរកJungkookក្រៅពីរឿងទាំងអស់នោះJungkookមិនដែលធ្វើអីឲ្យគេរំភើបសោះ នេះមកផ្ទះគេអង្គុយច្រណែនម្ចាស់ផ្ទះហើយមិនមែនមកសួរសុខទុកនោះទេ

[SKIP]

បន្ទាប់ពីទៅលេងSaehyunដល់យប់ហើយTaehyungនិងរាងក្រាស់ក៏ត្រឡប់មកវិញទាំងរាងតូចកំពុងដើរបក់ដៃចុះឡើងនៅមុខរាងក្រាស់ ដោយយប់នេះគឺពួកគេមកគេងនៅApartmentនេះម្តងទៀតហើយ

"អូ៎!!"ដើរសុខៗរាងតូចក៏ឈប់ហាក់ដូចជាភ្លេចអ្វីម្យ៉ាង

"មានអ្វីមែនទេ?"Jungkookសួរ

"អូនដូចជាភ្លេចអ្វីម្យ៉ាងហើយ.."Taehyung

"ភ្លេចអីនៅលើឡានបងទៅយកមកអោយ"រាងក្រាស់ប្រុងនឹងដើរចេញទៅតែរាងតូចក៏គ្រវីក្បាលព្រោះគេមិនបានភ្លេចរបស់ក្នុងឡាននោះទេ

"គឺភ្លេចពាក្យថា អូនស្រឡាញ់បង.."Taehyungថាចប់ក៏ស៊កដៃមកតោង.ករាងក្រាស់ទាំងខំចង្អើតជើងឲ្យផ្ទៃមុខរបស់ខ្លួនខិតជិតទៅដល់បបូរមាត់រាងក្រាស់

"អូនស្រឡាញ់បងJungkook"រាងតូចញញឹមមុននឹងបិទភ្នែករង់ចាំស្នាមថើបពីរាងក្រាស់ទាំងបេះដូងកំពុងលោតឌុកឌាក់ៗ តែមួយសន្ទុះហើយនៅមិនឃើញរាងក្រាស់អោនមកថើបគេដូចជានៅក្នុងខ្សែភាពយន្តទាល់តែសោះ

"ហេតុអីក៏-"គ្រាន់តែបើកភ្នែកមករកសួរនាំហេតុផលភ្លាមTaehyungក៏បានដឹងថាចង្កេះខោរបស់ខ្លួនចាប់ផ្តើមរលុងម្តងទៀតទៅហើយដោយសារតែម្ជុលខ្ទាស់នៅចង្កេះខោបានរបូតអស់ដោយសារដៃសង្សារក្មេង

"ក្មេងដូចបងមិនមែនពូកែតែមួយមុខដូចអូនគិតទេ គ្រាន់តែមួយមុខនេះបងជំនាញជាងអ្វីផ្សេងទាំងអស់"នាយសង្ហារនិយាយទាំងញញឹមចុងមាត់មុននឹងលើកបីរាងតូចឡើងទៅក្នុងបន្ទប់មុននឹងចាក់គន្លឹះទ្វារ ឯTaehyungវិញគេអៀនឡើងក្រហមមុខអស់ទៅហើយ

"មួយមុខនឹងក៏បានដែរ អូនមានបានថាអីឯណា៎"Taeនិយាយខ្សឹបៗមិនចង់ហើបមាត់ព្រោះរវល់តែអៀន ឯរាងក្រាស់ក្រោយនាំTaeមកដល់ពូកហើយនាយក៏ចាប់ផ្តើមផ្តេកខ្លួនរាងតូចទៅលើពូកមុននឹងស៊កដៃចូលពីក្រោមចង្កេះរាងតូចដើម្បីចាប់ស្រាតខោរាងតូចចុះសន្សឹមៗ ឯTaehyungក៏មិនបានប្រកែកមានតែលើកជើងចំហោងដើម្បីឲ្យរាងក្រាស់ងាយស្រួលស្រាតវាចេញ

"ចុះអាវចង់ឲ្យអូនដោះឬក៏បងខាំផ្តាច់វា?"Taeសួរទាំងព្រិចភ្នែកញ៉ាប់ៗព្រមទាំងខាំបបូរមាត់sexyដាក់រាងក្រាស់តែនាយក៏ចងចញ្ចើមភ្លាមៗ

"ដោះអាវធ្វើអី?បងស្រាតខោអូនមកបញ្ចូលចង្កេះខោឲ្យនៀក៎ ឃើញគេស្លៀកតែខោរលុងៗគ្មានអាមួយណាល្មមទំហំចង្កេះអូនទេ"Jungkook

"ថាម៉េច????ចុះអម្បាញ់មិញក្រែងនិយាយថាពូកែមួយមុខនោះ?"Taehyung

"មួយមុខនោះគឺកាត់ដេរ!អូនដឹងទេពេលទៅនៅTokyoបងមិនដែលជួលជាងអស់មួយកាក់មួយសេនទេ គឺដេរតែខ្លួនឯងហ្នឹង"រាងក្រាស់ថាហើយក៏កាន់ខោរាងតូចដើរសម្តៅទៅរកម៉ាស៊ីនដេរដែលនៅជ្រុងម្ខាងនៃបន្ទប់ ចំណែកTaehyungដែលនៅក្នុងខ្លួនសល់តែខ្លីឯនេះវិញ គឺអស់រលីងហើយ!អស់ហើយអារម្មណ៍ដែលចង់ឡើងឋានសួគ៍អម្បាញ់មិញនេះ ការពិតគឺគេស្រាតខោយកទៅបញ្ចូលចង្កេះឲ្យសោះ

"បងនិយាយថាពូកែដេរហ្ហេស៎??"Taehyung

"មែនហើយ.."រាងក្រាស់ក្នុងសភាពចំហរល្វែងខាងលើកំពុងអង្គុយនៅម៉ាស៊ីនដេរក៏ឆ្លើយមកយ៉ាងធម្មតាទាំងមិនដឹងទេថាប៉ាតូចរបស់ខ្លួននេះកំពុងតែខាំមាត់លេបទឹកមាត់ក្អឹកៗចង់តែហក់ទៅលិតអាប្រាំបីកង់នៅលើពោះនោះទេ

"បើពូកែណាស់ក៏ដេរឲ្យអស់ទៅ!! នេះ អាមួយនេះ ហើយខោនេះដែរ!!ដេរឲ្យអស់ យប់នឹងមិនបាច់ដេកអោបប៉ាទេ!!ព្រោះកូនពូកែដេរ"Taehyungក្តាប់មាត់យកខោមកគប់ៗដាក់ពេញក្បាលរាងក្រាស់មិនខ្វល់ថាវាជាខោខ្លីគេឬក៏ខោធម្មតាៗនោះទេ សំខាន់គឺគប់ គប់ឲ្យទៅអ្នកដែលពូកែដេរជាងពូកែដោល

"នេះអូនកើតអីហ្នឹង?"Jungkookខំយកដៃរងខោដែលចេះតែហោះមកលើក្បាលខ្លួន

"ក៏គ្មានអីទេស៎!!យប់ហ្នឹងអង្គុយដេរទៅយប់ឡើងតែអ្នកណាសុំដោលសូម្បីតែមួយចុងក្រចកក៏មិនបានប៉ះដែរ"

"ហ៊ឹស!!!!"Taehyung

___________________
To be continued...
Thank you for reading 💗!!
MINNA-មីនណា

Continue Reading

You'll Also Like

1.2M 14.8K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
2.8K 361 26
ទំនាក់ទំនងមួយដែលកើតឡើងដោយម្នាក់ព្រោះតែស្រឡាញ់ឯម្នាក់ទៀតគ្រាន់តែចាត់ទុកម្នាក់នោះជាមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ចុះបើថ្ងៃណាមួយអ្នកដែលខំស្រឡាញ់អស់ពីចិត...
99.8K 6.4K 56
15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់...
3.2M 204K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...