My daddy is a criminal♥️💫(ចប...

By MINNAVICKIE

66.9K 6.4K 49

BY : MINNA More

Episode1:វាជាកំហុសរបស់ឯង
Episode2:papaស្អាតណាស់
Episode3:ចេញឲ្យឆ្ងាយទៅ
Episode4:នៅលើដៃខ្ញុំសុវត្ថិភាពបំផុត
Episode5:kookieកើតអី?
Episode6:Jungkookកូនខ្ញុំទេ
Episode7:ដូចជាបើកដៃពេកហើយ
Episode8:ដំណើរកម្សាន្តអាក្រក់បំផុត
Episode9:ងាយស្រួលទេ
Episode10:ដល់ពេលហើយ..
Episode11:គេបញ្ច្រកថ្នាំស្អីមកខ្ញុំ?
Episode12:សំណព្វចិត្តខ្ញុំនៅឯណា?
Episode13:jungkookie~~
Episode14:ចុះបើសិនវាមែន?
Episode15:ប្រុសចាស់ស្នេហ៍ជាង
Episode16:ស្រវឹងស្រាឬស្រវឹងប៉ា?
Episode17:គ្មានស្អាតអីបន្តិចផង!!
Episode18:សាករសជាតិផ្លែប៉េស
Episode19:មិនធ្លាប់ទេ!
Episode20:ពេលណាទើបឈប់ឆ្កួតទៀត?
Episode21:ឈឺខ្លាំងណាស់មែនទេ?
Episode22:វាគ្មានទៀតទេ
Episode23:ខ្ញុំដឹងគ្រប់យ៉ាង
Episode24:មិនយូរទេ
Episode26:អ៊ួក!!អ៊ួក!!
Episode27:ខ្លាឃ្មុំChubby🐻
Episode28:ដុសធ្មេញឲ្យស្រួលទៅ
Episode29:ចុះពួកនាងមានដូចឬអត់??
Episode30:ដេរឬដោល
Episode31:ព្រោះតែប្តីរវល់
Episode32 : ឬបងចង់ក្លាយជាឃាតករដែរ?
💜Last episode (ភាគបញ្ចប់)💜

Episode25:ហួសពេលហើយ

1.7K 180 5
By MINNAVICKIE

@ពីរឆ្នាំកន្លងផុតទៅ...

     ទីបំផុតពេលវេលាដែលទន្ទឹងរង់ចាំក៏បានមកដល់Jungkookកំពុងនៅព្រលានយន្តហោះក្នុងទឹកដីប្រទេសកូរ៉េហើយពេលនេះរាងសង្ហារក្នុងឈុតខ្មៅមួយតួខ្លួននឹងមានចំហរឡេវបីគ្រាប់កំពុងចាប់ទាញទូរសព្ទ័មកដើម្បីCallទៅរកអ្នកណាម្នាក់

"ខ្ញុំចាំនៅទីនេះ"ថាចប់នាយក៏ចុចបិទហើយមុននឹងឈររង់ចាំមនុស្សម្នាក់ដែលកំពុងតែមករកនាយ មួយសន្ទុះក្រោយមករាងក្រាស់ក៏បានឃើញដំណើរល្វតល្វន់រួមជាមួយស្នាមញញឹមពីចម្ងាយសម្តៅមករកនាយ ឯJungkookក៏ញញឹមដាក់រាងតូចវិញចម្ងាយកាន់តែឆ្ងាយអ្នកម្ខាងទៀតកាន់តែដើរញាប់ទៅៗដើម្បីឲ្យឆាប់មកដល់រាងក្រាស់ត្រឹមតែដើរមិនអស់ចិត្តTaehyungក៏រត់សម្តៅមករករាងក្រាស់ដោយការនឹករលឹក

"Jungkookie~~~"អ្នកជាប៉ាគេគ្រាន់តែបានមកដល់រាងក្រាស់ភ្លាមក៏ហក់ឡើងអោបJungkookគ្មានខ្វល់ពីក្រសែភ្នែកមនុស្សពេញព្រលានឡើយ ឯJungkookវិញក៏រហ័សយកដៃទ្ររាងតូចព្រមទាំងអោបចង្កេះTaeយ៉ាងណែន

"នឹកខ្ញុំខ្លាំងមែនទេបានជាដល់ថ្នាក់នេះ?"Jungkookសួរខណៈដែលដៃក៏អង្អែលចង្កេះរាងតូចទៅមក

"នឹក!នឹកខ្លាំងណាស់Kookieមានដឹងទេ ប៉ារង់ចាំថ្ងៃនេះយូរណាស់មកហើយ"រាងតូចនៅតែអោបរិតរាងក្រាស់មិនព្រមលែងដដែលទើបJungkookក៏អោនមកផ្អឹបបបូរមាត់នាយជាមួយនឹងថ្ពាល់រាងតូច អាចថាបន្លំថើបក៏ថាបាន 

"Awww!ដាក់ប៉ាចុះបានហើយ"Taehyungយកដៃគោះស្មារាងក្រាស់ឲ្យដាក់គេចុះព្រោះទើបតែចាប់អារម្មណ៍ថាមានមនុស្សច្រើនណាស់នៅទីនេះ

"ប៉ាមែនទេ?ពេលនេះខ្ញុំត្រឡប់មកបំពេញពាក្យសន្យារបស់ខ្ញុំវិញហើយ ប៉ានៅតែមិនទាន់ផ្លាស់ប្តូរទម្លាប់និយាយទៀតមែនទេ?"Jungkook

"ប្-ប្តូរទម្លាប់ហ្ហេ៎ ទម្លាប់អីទៅkookie..ប៉ាអត់ចាំទេ"Taehyungគ្រវីក្បាលទាំងដែលការពិតកំពុងអៀនព្រោះភ្លាមៗរាងក្រាស់ក៏និយាយពីរឿងទាំងអស់នេះ

"ធ្វើជាមិនចាំហ្ហ៎..អញ្ចឹងមិនអីទេ!យប់នេះខ្ញុំនឹងធ្វើឲ្យប៉ាចាំវិញទៅចុះ"Jungkook

"koo តោះទៅផ្ទះយើងវិញ"រាងតូចក្រោយរាងក្រាស់ដាក់ចុះហើយគេក៏សសៀមកកាន់នាយសង្ហារ រាងក្រាស់ឃើញបែបនេះហើយនាយក៏ខិតដៃទៅជិតរាងតូចដើម្បីឲ្យTaeបានកាន់ដៃរបស់នាយពេញៗ ក្រោយបានកាន់ដៃគ្នាហើយពួកគេក៏ញញឹមដាក់គ្នាមុននឹងបណ្តើរគ្នាចេញទៅ  

   [នៅតាមផ្លូវ]  

"យប់នេះពួកយើងdateជាមួយគ្នាទៅ"Jungkookកាន់ដៃរាងតូចខណៈដែលនាយកំពុងបញ្ជាចង្កូតឡានហើយវាក៏ជាលើកដំបូងដែលអាចធ្វើឲ្យនាយមានអារម្មណ៍ថាខ្លួនសាកសមជាមួយរាងតូច

"d-dateហ្ហ៎?"Taehyungសួរបកទៅវិញ

"បាទ..ប៉ាយល់ព្រមឬអត់?"

"អឹមម~~~ក៏បានដែរ"រាងតូចញញឹមងក់ក្បាលទាំងអៀន លេងមកសុំឆៅៗបែបនេះគេមានអារម្មណ៍ថារាងក្រាស់មកលើកនេះពិតជាផ្លាស់ប្តូរខ្លាំងណាស់

    មិនយូរប៉ុន្មានពួកគេក៏បានត្រឡប់មកដល់ផ្ទះវិញJungkookនិងរាងតូចក៏នាំគ្នារៀបចំខ្លួនដើម្បីត្រៀមទៅណាត់ជួបជាមួយគ្នាជាផ្លូវការលើកដំបូង

    [Time skip]

   ពេលរាត្រីឈានចូលមកដល់នៅតាមផ្លូវពោរពេញទៅដោយភ្លើងចម្រុះអាគារនៅសងខាងមានតែភ្លើងបំភ្លឺគ្រប់ទិសទី Kooktaeកំពុងនៅក្នុងសួនកម្សាន្ត

"ហេតុអីយប់នេះមនុស្សច្រើនខ្លាំងម៉្លេះ"Taehyungលើកដៃអោបខ្លួនឯងព្រោះតែមានអារម្មណ៍ថារងាធម្មតាគេខានដើរក្រៅពេលយប់បែបនេះយូរមកហើយ 

"រងាមែនទេ?"Jungkookសួរខណៈដែលនាយក៏ដោះអាវក្រៅមកដណ្តប់ឲ្យរាងតូច

"Koo~~មើលនោះទៅ"Taehyungចង្អុលទៅកន្លែងក្មេងៗកំពុងផ្តុំគ្នានៅកន្លែងអ្នកលក់ទឹកពពុះសាប៊ូមើលទៅរាងតូចក៏ចង់លេងវាដែរតែមិនហ៊ានហើបមាត់សុំរាងក្រាស់

"ចង់លេងមែនទេ?"រាងក្រាស់សួរតែមិនចាំឲ្យរាងតូចឆ្លើយតបមកវិញឡើយនាយក៏ដឹកដៃរាងតូចទៅកន្លែងរទេះលក់នោះ 

"អូ៎!លោកត្រូវការអ្វីដែរ?"អ្នកលក់សួរក្រោយរាងក្រាស់និងTaeដើរចូលមកតំណាលគ្នា

"ឲ្យវាមកខ្ញុំមួយដបមក!"

"បាទ"អ្នកលក់ហុចដបពពុះសាប៊ូនោះឲ្យទៅរាងក្រាស់ហើយទើបJungkookក៏ហូតលុយទៅឲ្យអ្នកលក់ម្នាក់នោះធ្វើឲ្យរាងតូចក៏ឆ្ងល់

"កូនបានលុយមកពីណាJungkook?"Taehyungសួរដោយងឿងឆ្ងល់

"ប៉ាមិនដឹងទេហ្ហេស៎ កាលនៅឯtokyoខ្ញុំក៏ឆ្លៀតធ្វើការបន្ថែមបែបនេះហើយទើបខ្ញុំមានលុយនៅក្នុងខ្លួនខ្លះហើយពីរឆ្នាំមកនេះ ប៉ាមិនបាច់បារម្ភទេត្រឹមតែមួយយប់នេះខ្ញុំអាចចេញឲ្យប៉ាបានគ្រប់យ៉ាង"Jungkook

"Huh~~ធ្វើការបន្ថែមហ្ហេ៎ កូនប្រហែលលំបាកខ្លាំងហើយហេតុអីមិនប្រាប់ប៉ាបើកូនខ្វះលុយនោះ"Taehyung

"ខ្ញុំមិនយកលុយពីកូនក្មេងចាយទៀតទេ"រាងក្រាស់គ្រវីក្បាល

"កូនក្មេង?អ្នកណាគេកូនក្មេង?"Taehyungចងចញ្ចើមងាកទៅសម្លឹងមុខរាងក្រាស់ទាំងខឹងនិងនាយនៅសុខៗក៏មកចង់ថាគេជាកូនក្មេងយ៉ាងមិច?

"ក៏កូនក្មេង27ឆ្នាំឈរផ្លុំពពុះសាប៊ូលេងនោះអី"ថាហើយរាងក្រាស់ញញឹមដាក់រាងតូចហលយក៏កាន់ដៃTaeដើរបន្តទៅមុខទៀតឯរាងតូចក៏ចេះតែដើរផ្លុំពពុះសាប៊ូនោះលេងមុននឹងតាមយកដៃចាក់បំបែកវាវិញ   

"ប៉ានៅចាំខ្ញុំត្រង់នេះហើយ.."រាងក្រាស់នាំរាងតូចមកឲ្យចាំនៅកន្លែង បង់អង្គុយលេងមួយរួចTaeក៏ងក់ក្បាលអង្គុយចាំរាងក្រាស់នៅទីនោះដោយក្នុងដៃកំពុងកាន់ពពុះសាប៊ូអង្គុយផ្លុំលេងនៅទីនោះ 

     មួយសន្ទុះក្រោយមកពេលដែលTaehyungកំពុងសើចសប្បាយជាមួយនឹងពពុះសាប៊ូជាច្រើនដែលហោះពាសពេញខាងលើនឹងចំហៀងបង់ដែលគេកំពុងអង្គុយ រាងក្រាសក៏ត្រឡប់មកវិញជាមួយនឹងស្ករសំឡីដែលធ្វើឡើងឲ្យដូចជារូបរាងខ្លាឃ្មុំមួយ 

"Aww!kookieមកវិញហើយមែនទេ..ទិញឲ្យប៉ាហ្ហ៎?"Taehyungសួរដោយត្រេកអរក្រោយឃើញសុទ្ធតែជារបស់កូនក្មេងដែលរាងក្រាស់ទិញឲ្យគេ

"បាទ.."នាយឆ្លើយរួចហុចស្ករសំឡីនោះឲ្យទៅរាងតូចឯTaeវិញក៏ទទួលវាហើយក៏យកមកបេះញ៉ាំប៉ុន្តែក្រោយញ៉ាំជិតអស់ពាក់កណ្តាលទៅហើយJungkookក៏ដកផ្កាកុលាបមួយទងមកផ្សេងទៀតមុននឹងលុតជង្គង់នៅចំពោះមុខរាងតូចបន្ទាប់ពីពីរឆ្នាំមកនេះ

"Koo~~"

"ទទួលយកវាទៅ ខ្ញុំនឹងមិនធ្វើឲ្យប៉ាខកចិត្តជាមួយខ្ញុំទេ ខ្ញុំស្រឡាញ់ប៉ា...oh!មិនមែនទេ!បងស្រឡាញ់អូនKim Taehyung ក្នុងភ្នែកអ្នកដទៃអូនជាប៉ារបស់បងប៉ុន្តែសម្រាប់បងអូនជាមនុស្សពិសេសបំផុតសម្រាប់បងណា៎Tae.."

"សង្ឃឹមថាអូននឹងមិនបោះចោលវាដូចជាបាច់ផ្កាកាលពីពីរឆ្នាំមុន.."

"K-koo-Jungkook..ប-បងហ្ហេស៎?"Taehyungបើកភ្នែកប៉ុនៗពងមាន់ក្រោយឮប្រយោគរបស់រាងក្រាស់ហើយ គេក៏ព្យាយាមទប់ស្នាមញញឹមកុំឲ្យចេញមកប៉ុន្តែគេមិនអាចយកឈ្នះចិត្តដែលកំពុងរំភើបនៅពេលនេះបានទេ

"អូនព្រមធ្វើជាសង្សារបងឬអត់Taehyung?"រាងក្រាស់សួរបញ្ជាក់ម្តងទៀតទាំងមិនអៀនមាត់ដោយនាយគឺហៅរាងតូចអូនៗពេញៗមាត់ធ្វើឲ្យម្ចាស់សាមីខ្លួនគេរឹងអណ្តាតគ្រលាស់លែងចេញអស់ទៅហើយ

"ហេតុអីអូនធ្វើមុខបែបនេះTae?ឬអូនមិនព្រមទទួលយកបងធ្វើជាសង្សារទេ"រាងក្រាស់ទម្លាក់ទឹកមុខចុះដូចកាលពីពីរឆ្នាំមុន ពេលឃើញទឹកមុខរាងតូចគឺដូចជាសោក្ខសៅមិនសប្បាយជាមួយនាយទាល់តែសោះ

"គ-គឺសុំទៅបន្ទប់សិនហើយចាំឆ្លើយបានទេ?"Taehyungប្តូរទឹកមុខពីញញឹមមកក្រៀមក្រំវិញព្រោះតែនៅសុខៗគេក៏ឈឺពោះចង់ចូលបន្ទប់ទឹកភ្លាមៗបែបនេះហើយទើបរាងក្រាស់យល់ច្រឡំ 

"ទៅបន្ទប់ទឹក?"Jungkookជ្រួញចញ្ចើម

"អឺ..Kookieគឺ..ប៉ា-អ៎ គឺឈឺពោះណាស់ ចង់ចូលបន្ទប់ទឹកទ្រាំមិនបានទេណា៎"Taehyungយកដៃក្តោបពោះហើយក៏នឹកឃើញដល់អាហារផ្អាប់ដែលគេបានញ៉ាំកាលពីល្ងាចមិញទោះបីជារាងក្រាស់ឃាត់ក៏គេមិនបានស្តាប់តែហើយឥឡូវនេះវាក៏មកបញ្ចេញឥទ្ធិពលចំពេលពិសេសទៀត

"ប៉ាឆ្លើយតែមួយម៉ាត់មកថាព្រមឬអត់មិនចាំបាច់គេចវេសពីខ្ញុំក៏បានដែរណា៎"រាងក្រាស់លុតជង្គង់ដាក់រាងតូចម្តងទៀត

"អ្ហឹកក អ្ហឹមម..ព្រម ព្រមណា៎ តែជូនប៉ាទៅបន្ទប់ទឹកសិនលេចឥឡូវហើយ Jungkook អ្ហឹក ប៉ាមិនចង់ខ្មាស់គេនៅទីនេះទេ"Taehyungនិយាយហើយក៏យកដៃខ្ទប់មាត់ព្រោះតែខ្លួនមិនអាចទប់ជាប់ឧស្ម័នកាបូនិចរបស់ខ្លួនហើយពេលនេះវាក៏កំពុងសាយភាយទៅដល់ច្រមុះរាងក្រាស់ដូចគ្នាបណ្តាលឲ្យTaeយកដៃខ្ទប់ច្រមុះរាងក្រាស់កុំឲ្យនាយធំក្លិនប៉ុន្តែគ្រប់យ៉ាងវាហួសពេលអស់បាត់ទៅហើយ

_______________
To be continued...
Thank you for reading 💗!!
MINNA-មីនណា

Continue Reading

You'll Also Like

30.2K 1.6K 12
ស្នេហាដែលផ្តើមឡើងដោយសារការចាប់ជម្រិតយកទៅបង្កាត់យកកូន ពីពួករកស៊ីខុសច្បាប់
3.3M 191K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...