ភាគ២៦💔

2.1K 86 15
                                    

    មួយខ្សែរតីជាចុងលើកចុងក្រោយនាងបានសន្លប់ស្តូកស្ដឹងនៅលើថ្លុកឈាមដោយស្នាដៃអ្នកជាប្ដីដូចបំណង!!! គេអាក្រក់ពេកហើយយកនាងមកឃុំទីនេះមិនអស់ចិត្តវាយដំនាងដូចឆ្កែឆ្មានបន្ថែមទៀតបេះដូងនាងឈឺស្ទើរប្រេះដែរឃើញមនុស្សដែរនាងស្រឡាញ់ធ្វើទង្វើរដ៏ព្រៃផ្សៃដាក់នាងបែបនេះ អាចនិយាយថានាងស្រឡាញ់គេខ្លាំងណាស់ទោះបីដឹងថាគេអាក្រក់ដាក់នាងយ៉ាងណាក៏ដោយ។
ស្រឡាញ់បងទាំងដែរបងអាក្រក់ដាក់អូន:')

«យកនាងទៅបន្ទប់ធ្វើទារុណកម្មហើយសម្អាតឈាមដ៏កង្វក់នេះចេញ»ឈាមដ៏កង្វក់?ចឹងបានន័យថានាងកង្វក់សម្រាប់គេណាស់មែនទេរាល់ថ្ងៃនេះ? គេវៃនាងឡើងស្រោចឈាមពេញខ្លួនហើយគេនៅមិនទាន់អស់ចិត្តទៀត?ព្រៃផ្សៃពេកហើយ

«បាទ ចាហ្វាយ»កូនចៅពីអ្នកឱនគំនាបរួចក៏លើកនាងទៅដោយឃើញថាឈាមខ្នងនាងច្រើនពេកបុរសទាំងពីអ្នកនាំគ្នាមួយលើកជើញនឹងមួយលើកដៃ

  ទៅដល់បន្ទប់ធ្វើទារុណកម្មបុរសទាំងពីរអ្នកក៏ចាប់ផ្ដើមយកនាងទៅដាក់លើពូកដោយឲនាងគេងផ្កាប់មុខនឹងដាក់ខ្នោះទាំងដៃទាំងជើង អាចថានេះជាគ្រែធ្វើទារុណកម្មអ្នកដែរបានចូលមកទីនេះសុទ្ធតែទោសដល់កំពូលហើយ តើនាងខុសស្អីណាស់ណាបានធ្វើដាក់នាងដល់ថ្នាក់នេះ?

«យើងឃើញហើយនឹកដល់សង្សាយើងដែរត្រូវពួកអាចង្រៃអស់នោធ្វើបាបណាស់»បុរសម្នាក់និយាយទៅមិត្តខ្លួនដែរឈរមើលសភាពជីយ៉ុនពេលនេះដូចគ្នា មែនហើយសង្សាបុរសម្នាក់ដែរបាននិយាយគឺបានគេចាប់ជម្រិតនាងយកទៅលក់ដោះដូរខុសច្បាប់ ឬអាចថាដោះដូរយកទៅធ្វើជាស្រីតណ្ហារបស់ពួកវាតែអកុសលនាងបានស្លាប់ដោយការធ្វើទារុណកម្មដូចជីយ៉ុនដែរ នាងបានស្លាប់ដោយម៉ាហ្វៀបរទេសមួយរូបបានរំលោភនាងដោយភាពព្រៃផ្សៃដោយដាក់នាងនៅបន្ទប់ធ្វើទារុណកម្ម

«តែហេតុអ្វី ពេលនឹងឯងមិនទៅជួយនាង?»បុរសម្នាក់ដែរឈរស្ដាប់ក៏សួរឡើង
«ទម្រាំតែយើងដឹងថានាងចាប់ជម្រិតនាងស្លាប់បាត់ទៅហើយ ពេលនឹងយើងប្រាប់នាងថាយើងត្រូវមកធ្វើការឲចាហ្វាយដើម្បីសន្សំលុយខ្លះដើម្បីអនាគតយើងនឹងនាង ដោយសារតែយើងត្រូវចាហ្វាយឲទៅមើលក្លឹបនៅដេហ្គូទើបយើងត្រូវឃ្លាតឆ្ងាយពីនាងទាំងចិត្តមិនចង់ទម្រាំតែយើងមកវិញយើងបានឃើញតែសាកសប់នាងបាត់ទៅហើយ យើងបានត្រឹមតែស៉ើបរឿងនេះដោយអាថ៌កំបាំងយើងរយៈពេល3ឆ្នាំហើយដែរយើងនៅមិនទាន់រកឃើញរឿងនេះ តែយើងមិនឈប់ត្រឹមនឹងទេ»

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now