ភាគ៤៣💔

2.3K 153 15
                                    

#Min Villa

   វ័យចំណាស់ដែរមាននាមជាលោកចន៏បានមកដល់ទីនេះតែមួយពព្រិចភ្នែកដឹងទេថាគាត់មកធ្វើអី?
«អ៎ ជម្រាបសួរលោកចនមករកលោកមីនមែនទេ?»អ្នកបម្រើដែរកំពុងស្រោចផ្កាខាងមុខផ្កាក៏ឆ្លៀតសួរនាំលេងព្រោះឃើញគាត់ជាមនុស្សគួរឲគោរព
«ត្រូវហើយគេនៅទេ?»លោកចន
«អ៎ ចាស៎មកតាមខ្ញុំមក»
«ហីយ៉ា ខ្យល់អ្វីបក់លោកចនមកដល់ទីនេះ»លោកមីនគ្រាន់ឃើញវត្តមានលោកចនក៏និយាយឡើងក្នុងនាមជាអ្នកជំនួញដូចគ្នា
«មិនមានខ្យល់អ្វីទេ ប៉ុន្តែចង់មកនិយាយរឿងកូនលោក»លោកចន
«រឿងកូន?អ៎ ចង់ភ្ជាប់និស័្សយជាមួយគ្នាមែនទេ?»លោកមីននិយាយឡើងដោយទឹកមុខសប្បាយចិត្តខុសពីលោកចនដែរទឹកមុខស្មើរធេងស្មានមិនត្រូវថាគាត់ចង់ធ្វើអី
«ទេ!!!ចង់ឲកូនលោកមកលោតជង្គង់សុំទោសដល់កូនស្រីខ្ញុំ»លោកចន
«សុំទោស??មានរឿងអីបានត្រូវឲសូហ្កាគេមកសុំទោសនោះ?ហើយគេនៅកូរ៉េឯនោះ»លោកមីនភ្ញាក់ផ្អើលទៅលើពាក្យសម្ដីរបស់លោកចនជាខ្លាំងនេះកូនគាត់បានធ្វើអ្វី?
«លោកអាចទៅមើលសភាពកូនស្រីខ្ញុំនៅឯផ្ទះបាននោះលោកនឹងដឹងហើយថាកូនលោកធ្វើអ្វីដាក់កូនស្រីខ្ញុំខ្លះ លាសិនហើយ»លោកចននិយាយរួចក៏ងើបចេញរក្សារទឹកមុខរាបស្មើររបស់គាត់ធម្មតាចំណែកឯលោកមីនមិនទាន់ដឹងរឿងច្បាស់នេះនិយាយពីមានមន្ទិលជាច្រើនតែម្ដង។
Seoul៚
  រាងក្រាស់សង្ហាកំពុងតែដើរទៅមកៗពេញបន្ទប់ធ្វើការរងចាំឲអ្នកបម្រើរៀបវ៉ាលីឲដើម្បីត្រូវចាកចេញបន្តិចទៀតនេះឯង។
រីងងងងង   រីងងងងងង
«អាឡូលោកប៉ា»យ៉ុនហ្គីលើកទទួលទូរស័ព្ទលោកប៉ាគេទាំងចម្ងល់ថានឹងរៀបតេទៅគាត់ហើយតែក៏តេមកវិញ
[ឆាប់មកLondonវិញ ស្អែកត្រូវតែឃើញវត្តមានឯងមក]លោកមីន
«មិនបាច់ភ័យទេខ្ញុំកំពុងតែរៀបចំទៅល្មម»យ៉ុនហ្គី
[ហឹសសស មកវិញដឹងគ្នាហើយ]លោកមីន
«បងអាចយកអូនមកវិញបានទេ?»គេដាក់ទូរស័ព្ទចុះរួចសម្លឹងមើលទៅមេឃដែរអួអាប់រកភ្លៀងទៀតហើយសូម្បីតែមេឃក៏មិនចង់ឲគេរស់សុខស្រួលដែរណ៎បានជាមកភ្លៀង ខ្យល់ផ្គរ រន្ទះអីបែបនេះគិតទៅគេពិតជាស្ដាយក្រោយណាស់។
  កំពុងតែឈរនឹករលឹកពីមនុស្សស្រីដែរគេស្រឡាញ់បំផុតនឹងដំបូងគេ អ្នកបម្រើក៏មកប្រាប់ថាវ៉ាលីដែរត្រៀមចេញពីប្រទេាតិចទៀតនេះរួចរាល់ហើយហេតុអ្វីគេដូចមិនមានភាពក្លាហានក្នុងខ្លួនសោះអញ្ចឹង?
«លោកប្រុសឡានរៀបរួចហើយសូមអញ្ជើញបាទ»ថេអូក៏មកប្រាប់ដែរឡានរៀបរួចរាល់អស់ហើយនៅឡើយតែចាំមនុស្សឡើងជិះប៉ុណ្ណោះ គេមិនហាស្រដីអ្វីមួយម៉ាត់ក៏ដើរចុះទៅខាងក្រោមដើម្បីឡើងឡានចាំថេអូមកដោយរឹកពារស្ងប់ស្ងាត់ធ្វើឲថេអូកើតចម្ងល់ក្នុងខ្លួនភ្លាមៗតែមិនសួរព្រោះដឹងអារម្មណ៍អត់ល្អខ្លាចសុីថ្មោង។
#ប្រលានយន្តហោះ
   ចំណាយពេលមិនប៉ុន្មាននាទីយ៉ុនហ្គីដែរហៅថាស៊ូហ្កាក៏បានមកដល់ដោយសុវត្ថិភាព មុននឹងរៀបឡើងយន្តហោះគេក៏ក្រឡេកមើលជុំវិញនៃទឹកដីកូរ៉េដែររស់តាំងពីតូចមកម្លេះដែរគេធំឡើងដោយមិនបានទទួលការចិញ្ចឹមបីបាច់ពីឪពុកម្ដាយ ក្រឡេកមើលគ្រប់សប់ហើយគេក៏ឡើងយន្តហោះផ្ទាល់ខ្លួនរបស់គេដើម្បីងាយស្រួលកុំឲមានភាពរំខានដល់ខ្លួន។
#London
   អស់រយៈពេលយូរគួរសម ស៊ូហ្កាក៏មកដល់ទឹកដីនៃប្រទេសអ៉ឺរ៉ុបដែរសម្បូរទៅដោយស្រីៗដែរតែងខ្លួនឆើតឆាយសុិចសុីមិនចាញ់ប្រទេាកូរ៉េប៉ុន្មានទេ ស៊ូហ្កាត្រូវបានកូនចៅរបស់គេមកទទួលរួចជាស្រេចមិនដឹងតាំងពីថ្មាលណាមកទេ ភាពភ័យខ្លាចក៏ចាប់ផ្ដើមកើតឡើងពេលនឹកឃើញរឿងចង់ទៅយកមនុស្សស្រីដែរមាននាមជាប្រពន្ធគេមកវិញដំណាក់កាលនេះហើយតើនរណាឲគេចូលជាន់ផ្ទះនាងទៀត?មិនអាចទេ ជិះមកយូរគួរសមហើយដែរកូនចៅដែរប៉ាគេឲមកទទួលក៏ដាច់ចិត្តហើបមាត់សួរឡើងដោយមិនខ្លាចស្លាប់អ្វីបន្តិច៖
«លោកប្រុសគិតថាធ្វើបាបរាងកាយស្រ្តីជារឿងថ្លៃថ្នូរមែនទេ?»មែនហើយសំណួរគេពិតជាត្រូវដែរគួរសួរទៅស៊ូហ្កាតែមនុស្សដែរស្អប់នរណាមកប្រហើនជាមួយគេនេះក៏ដេកចាំមើលទៅថានឹងត្រូវបានទទួលអ្វីខ្លះ អាងជាកូនចៅប៉ារបស់គេឬបានជាហ៊ានគិតថាគេខ្លាចមែនទេទោះកូនចៅស្ដេចក៏ដោយបើប្រហើនជាមួយងាប់មិនស្អាតទេ។
«បើឯងចង់មានមាត់សុីបាយទៀតក៏បិទមាត់ទៅ»ថេអូឮក៏ឆ្លើយអាកាត់មុនគេដោយប្រើជាសម្ដីរាងអាសៈរួសទៅវិញព្រោះអាយុក៏ដំណាលគ្នាដែរទោះចាហ្វាយគេល្អឬអាក្រក់ក៏នៅតែជាចាហ្វាយគេដែរ ស៊ូហ្កាក៏ខ្ជិលលូកមាត់នឹងគេដែររួចបែរសម្លឹងមើលទៅទីក្រុងដ៏សែនស្រស់ស្អាតនាពេលយប់ដែរជាពេលយុវគវ័យសប្បាយនឹងដើរកម្សាន្តអីបែបនេះ។
______
Chrxstaシ
បានតែតិចទេ🤣🙏🏻
200 view 70 vote មានភាគបន្ត

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now