ភាគ១៣💔

2.3K 105 9
                                    

ទែនៗមកហើយៗ
អានដោយសេចក្ដីរីករាយណា
ភាគទី១៣

«ចាហ្វាយ!!អ្នបម្រើមកគ្រប់គ្នាហើយចាហ្វាយ»ថេអូដែរទើបរត់មកពីហៅអ្នកបម្រើគ្រប់គ្នា
«ស្ដាប់ណា...!!ស៊ូហេជាលោកស្រីរបស់ពួកឯងនៅពេលនេះ...ហើយពួកឯងត្រូវគោរពនាងឲដូចយើងបើចង់រស់នោះ»វ៉ាយ!!!លោកស្រី?នេះនិយាយមិនមើលមុខប្រពន្ធខ្លួនឯងទេឬគិតថាធ្វើហើយសប្បាយចិត្តដល់ខ្លួន តែបានឃើញនាងរងទុក្ខ?
«លោកប្រុស ចុះអ្នកនាងយ៉ុនវិញ?»អ៊ុំឈូអត់សួរមិនបានក៏ងើយមុខមកសួរដោយមិនពេញចិត្ត
«ក៏ប្រពន្ធតែ ខ្ញុំចង់មាន2 សង្ឃឹមថានាងមិនថាអីទេណា កាំង ជីយ៉ុន..»អ្នកកំលោះតបរួចក៏ដើរទៅបន្ទប់ធ្វើការយ៉ាងរំភើយ
«អ្នកនាង!!អ្នកនាង មិនអីទេឬ?»ម៉ៃបានឃើញហេតុការក៏ប្រញាប់រត់មកមើលអ្នកជាចាហ្វាយអង្គុយគ្មានវិញ្ញាណក្នុងខ្លួនអ្វីបន្តិច
«មិន..មិនអីទេ ជួយមើលថែនាងផង ព្រោះនាងជាម្ចាស់របស់ពួកឯងមួយទៀតដែរ»រាងស្ដើងអង្គុយញញឹមស្ងួតទៅអ្នកបម្រើដែរមើលមកនាងដោយក្ដីអាណិត
#បន្ទប់ធ្វើការ
រីង រីង រីង ជាសំម្លេងទូរស័ព្ទរលឡើង
«មានការស្អី អាខ្មីន» យ៉ុនហ្គី
[ហីយ៉ា!!ទទួលទូរស័ព្ទប្អូនហើយធ្វើនិយាយឲស្រួលបួលតិចមើល]ជីមីន
«វាមានការស្អីឯង ខ្មោចចូលមែនបានតេមកយើង?»យ៉ុនហ្គី
[ទេខ្មោចឯណាមកចូលខ្លួនប្រុសស្អាត]ជីមីននិយាយដោយពើងខ្លួនធ្វើមុខធ្វើមាត់ម្នាក់ឯង របៀបថាជឿជាក់😌
«ចាហ្វាយ!!!»ថេអូរកកំពុងនិយាយរឿងអ្វីមួយទៅហើយក៏ឃើញថាម្ចាស់ខ្លួនកំពុងតែមានកានិយាយទើបមិនរំខាន
«តេមកយើងមានការស្អីក៏និយាយមក កុំតាប៉ែច្រើន»យ៉ុនហ្គីនិយាយដោយទឹកមុខធុញទ្រាន់
[ខ្ញុំតេទៅអញ្ជើញខួបរបស់ខ្ញុំថ្ងៃនេះ បងមកទេហាមនិយាយដាច់ខាតថាមិនមក] វាមិនដែរសួរគេមកទេហើយប្រាប់គេថាត្រូវតែឲមក ចឹងដែលសួរធ្វើស្អី?(;'༎ຶٹ༎ຶ')
«អាផ្លោក ការយើងមិនមកទេហើយពេលខួបវាវិញសុទ្ធតែគម្រាមឲអញទៅ»យ៉ុនហ្គី
[ទៅណាមីនសុំទោស បើការបងខ្ញុំជាប់នៅប៉ារីសនោះ ឥឡូវសម្រេចថាបងមកហើយណា បាយៗ ជួបគ្នាល្ងាចនេះ អូ!!កុំភ្លេចនាំប្រពន្ធមកឲខ្ញុំស្គាល់មុខផង ទឺត ទឺ]អ្នកកំលោះក៏ប្រញប់ចុចផ្ដាច់ឡើងលឿនខ្លាចម្ចាស់បងប្រកែកទាន់~.~
«ដូម៉ាអាខ្មោច!!មិនឲអញនិយាយអីមួយម៉ាត់ ម៉ាអាប្រេះថ្លើម»យ៉ុនហ្គី
«អ៎!!ឯងមានរឿងអ្វីមិញ?»យ៉ុនហ្គីក៏ប្រញាប់សួរព្រោះមិញនឹងក៏ឃើញថានាយមានអ្វីចង់និយាយ
«គឺ ខ្ញុំមកជម្រាបប្រាប់ថាលោកមីនហៅទៅខួបគាត់នឹងណាចាហ្វាយ តែមកដល់ក៏ឃើញគាត់តេមកហើយ»
«មិនបានទេចាហ្វាយដាច់ខាតត្រូវតែទៅ ព្រោះលោកប្រុស5អ្នកទៀតមិនបានមកទេ ជាប់កាងារនៅLondon »ថេអូរៀបរាប់ប្រាប់ក្បោះក្បាយបានល្អណាស់ធ្វើឲគេអង្គុយគិតសញ្ជឹងមួយសន្ទុះ
«ប្រពន្ធនៅឯណា?»បន្ទាប់ពីអង្គុយគិតមួយសន្ទុះគេក៏នឹកឃើញបន្លឺឈ្មោះប្រពន្ធឡើងមក
«ទី1ឬទី2ទាន?»ថេអូ
«ទី1មិចឯងចង់ឲយើងទៅយកស្រីផ្សេងឲដើរបាក់មុខទាំងដែរជីយ៉ុនគេជាប្រពន្ធដែររៀបការត្រឹមត្រូវគេដឹងឮនឹង»ចម្លើយនេះហាក់ធ្វើឲគេគាំងបន្តិចព្រោះថាចាហ្វាយគេខ្មោចចូលខ្មោចចេញចឹង
«អ៎!!នៅក្រោមទាន»ថេអូ
«ឲនាងទៅប្ដូរសំម្លៀកបំពាក់ទៅខួបអាមីនជាមួយយើង»យ៉ុនហ្គី
«បាទ ចាហ្វាយ»ថេអូ
—————
«អ្នកនាង ចាហ្វាយឲទៅប្ដូរសំម្លៀកបំពាក់ទៅកម្មវិធីលោកមីន»ថេអូ
«ចា៎ បាន»ជីយ៉ុនមិនចង់និយាយអ្វីច្រើនក៏ឡើងទៅលើដើម្បីប្ដូរសំម្លៀកបំពាក់
#កម្មវិធី
«ស្មានតែបងមិនមកហើយនៀក»ទៅដល់ភ្លាមម្ចាស់ខួបកំណើតចេញមកទទួលមុនគេតែម្ដងនៀក
«យើងគិតថាមិនមកដែរតែអាណិតក្មេង ក'ចាស់ក្បាលហើយនៅធ្វខួបអញជ្រេញណាស់អាតុញ»យ៉ុនហ្គីមិនចាំយូដាក់មាំងៗធ្វើឲអ្នកជាប្រពន្ធឈរសើចដោយមិនដែរលឃើញគេបែបនេះ
«ប្រពន្ធបងស្អាតណាស់ ហេតុអ្វីមិនមែនជាប្រពន្ធខ្ញុំ»ជីមីនធ្វើភ្នែកម៉ក់និយាយឌឺដងផ្លែផ្កានេះចង់សុីគ្រាប់កាំភ្លើងខ្លាំងណាស់
«ឯងនិយាយម្ដងទៀតទៅ កម្មវិធីនេះរលាយដោយស្នាដៃយើងតែម្ដង»អ្នកកំលោះបញ្ចេញអាការៈប្រចណ្ឌ័ភ្លាមៗ
«ទេនិយាយលេងទេ តោះបងថ្លៃចូលក្នុងកម្មវិធី»និយាយហើយក៏ដឹកដៃប្រពន្ធគេទៅបាត់ដោយមិនខ្វល់ពីវត្តមានប្ដីគេនៅឈរឲច្រងោង
«មាត់ទេ តែកាយវិការមកហាច់ដាក់ប្រពន្ធហែងចាំមើលណាអាក្មីន»យ៉ុនហ្គីឈរខាំមាត់សង្កត់ចិត្តខ្លាចទប់អារម្មណ៍មិនជាប់ច្រឡំដៃសម្លាប់ប្អូន
   កន្លងអស់ទៅជាច្រើនមកកម្មវិធីក៏បានបញ្ចប់ទៅដោយរលូនភ្ញៀវគ្រប់គ្នានាំគ្នាទៅផ្ទះអស់ហើយនៅឡើយតែបងប្អូនគេនេះឯងនៅនិយាយគ្នាពីមួយរឿងទៅមួយរឿង ។

Admin មានអារម្មណ៍ថាវគ្គនេះភ្លាវខ្លាំងណាស់ អាចទេប្រាប់ពីសាច់រឿង admin នឹងកែតម្រូវ។
ជួយខមិនផងណាលើកទឹកចិត្តអ្នកសរសេរ><
នឹងជួយចូលទៅlike album អេដមីម្នាក់មួយផង^_^
មីន យ៉ុនហ្គី & កាំង ជីយ៉ុន
សូមទោសបើភ្លាវកន្លែងណានោះព្រោះអត់បានផ្ទៀងផ្ទាត់ឡើងវិញទេ><
•អ៊ុននី•

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now