ភាគ៥១💔

1.9K 128 9
                                    

    បន្ទាប់ពីនាងពោលពាក្យពេច្យចេញពិចិត្តហើយស៊ូហ្កាក៏រហ័សទៅឱបនាងព្រោះនាងយំដូចជាកូនសត្វធ្លាក់ទឹកអញ្ចឹងពេលនេះគេដឹងហើយថានាងឈឺចាប់ប៉ុណ្ណាហើយក៏ស្រឡាញ់នាងប៉ុណ្ណាដែរឃើញនាងយំបែបនេះគឹពិបាកនៅណាស់បេះដូងដូចមាននរណាច្របាច់ឲប្រេះស្រាំអញ្ចឹង។

«ឲបងសុំទោសណាឌែលបងដឹងខុសហើយ អ្ហឹក បងសន្យាណាលើកនេះបងមកប៉ះប៉ូវអូនហើយសុំម្យ៉ាងគត់អូនកុំទៅចោលបងបានហើយឮទេ?»ស៊ូហ្កានិយាយទាំងសម្លេងស្អកៗគេមិនគួរណាពីមុនយកគំនុំបាំងមុខសោះនឹកឃើញលើកណាក៏គេចង់តែសំម្លាប់ខ្លួនឯងចោលដែរ ទៅមានស្រីឯណាដែរមានគេធ្វើបែបនេះដាក់ហើយនៅលើកទោសឲទៀតនោះ?គ្មានទេសូម្បីតែខ្លួនគេកីមិនចង់លើកលែងទោសឲផងជាតិនេះគេសង់នាងមិនអស់ទេ។

«ឈប់យំហើយក៏ឈប់បន្ទោសខ្លួនឯងទៅមនុស្សណាក៏ធ្លាប់ខុសដែរឲតែយើងចេះដឹងកំហុសនឹងកែខ្លួនវិញត្រឹមចាំណាលោកមានខ្ញុំនឹងកូនត្រូវឲមើលថែជារៀងរហូតអស់មួយជីវិត»ការមិនស្ដីបន្ទោសខ្លាំងនេះណាមកពីនាងមិនចង់ឲមានរឿងវែងឆ្ងាយច្រើននាងដឹងថាគេពីមុនអាក្រក់ពិនណាតែអតីតកាលជាអតីតកាលមិនអាចមកឡូកឡំជាមួយបច្ចុប្បន្ចបានឡើយសុំត្រឹមគេមើលថែនាងនឹងកូនអស់ចិត្តពេកហើយ។

«បងស្រឡាញ់អូន ស្រឡាញ់ៗខ្លាំងណាស់សង្ឃឹមថាកូនយើងក៏បានដឹងថាប៉ាគេនេះណាស្រឡាញ់ម៉ាក់គេប៉ុនណានោះ»ស្នាមញញឹមលម្អជាប់នឹងផ្ទៃមុខមិនអាចរំសាយឡើងពេលវេលានេះនាងនឹងគេមានក្ដីសុខណាស់ទោះបីវាមានរយៈពេលត្រឹមបីខែក៏ដោយ។

«អ៊ូយ ចុកខ្នងណាស់លោកទៅខាងមុខមើលអីសិនទៅ»
«អូនចុកខ្នងមែនទេមោះបងច្របាច់ឲ»នាយកម្លោះក៏ប្រញាប់ងើបឡើងគិតចង់ជួយប្រពន្ធភ្លាមខ្លាចនាងពិបាកអីបែបនេះ។

«មិនអីទេច្របាច់ខ្លួនឯងបានតា៎»នាងបដិសេធព្រោះមិនទម្លាប់នឹងស្ថានភាពបែបនដះព្រោះគេនឹងនាងមិនដែរធ្វើបែបនេះពីមុនមកទេទើបវាពិបាកហើយក៏អៀនផងតែអ្នកដែរត្រូវគេបដិសេធនេះក៏រៀងស្រងាកចិត្តអន់ចិត្តតិចតួចព្រោះគេចង់ជួយនាងពិតមែនមិនបានសម្ដែងអ្វីឡើយតែមិនអីទេបើនាងសប្បាយចិត្តគេក៏ព្រម។

«ហឹមម ចឹងបងទៅខាងមុខបន្តិច តែអូនចង់ទៅទេបងនាំទៅ?»មុននឹងទៅគេក៏មិនភ្លេចងាកសួរនាងព្រោះឃើញថានាងឈរឯអង់ដូចស្អីចឹងទាស់ភ្នែកណាស់។

«លោកទៅមុនទៅខ្ញុំចង់ចូលបន្ទប់ទឹកសិន»ជាមារបដិសេធលើកទីពីរគេក៏ខ្ជិលគិតច្រើនទើបដើរចេញទៅមើលព្រោះយន្តហោះចុះហើយ។

#ប្រទេសកម្ពុជា ខេត្តសៀមរាប
   ចំណាយពេលយូរគួរសមសម្រាប់ការធ្វើដំណើរមួយនេះយន្តហោះក៏បានឈប់ចតនៅក្នុងប្រលានអន្តរជាតិតែជាយន្តហោះផ្ទាល់ខ្លួនរបស់ស៊ូហ្កា គេចុះមកជាមួយប្រពន្ធដែរមាននៅក្នុងដៃខាងឆ្វេងដោយមានឡានរងចាំចេញដំណើរទៅ។

«បងឮថានៅខេត្តនេះមានប្រាសាទអង្គរវត្តឲយើងដើរទស្សនាច្រើនណាស់អូនចង់ទៅមើលទេ?»មិនឲខាតពេលយូរស៊ូហ្កាក៏និយាយឡើងព្រោះគេក៏ចង់ឃើញដែរថាប្រាសាទនៅទីនេះស្អាតប៉ុណ្ណាព្រោះអំបាញ់មិញនេះគេមើលរូបហើយអស់ហើយវាស្អាតណាស់ទើបចង់ទៅឃើញផ្ទាល់ភ្នែក។

«ក៏ទៅៗអញ្ចឹង តែមិនបាច់ជិះឡានទេលើថានៅទីនេះមានអីគេអាម៉ូតូហើយមានកន្ទុយក្រោយនោះប៉ុន្តែមានកន្លែងអង្គុយទំនងណាស់ណាយើងជិះអានឹងទៅ»ហ្សែនឌែលរៀបរាប់ដោយដៃជើងជ្រងេងជ្រងាងធ្វើឲស៊ូហ្កាឈរទប់សំណើចស្ទើរស្លាប់ព្រះអើយមើលធ្វើចុះគួរឲស្រឡាញ់ណាស់នៀក។

«អានឹងមិនមែនម៉ូតូមានកន្ទុយក្រោយទេគេហៅកង់បីចង់ជិះមែនទេមោះដើរទៅខាងមុខព្រលានមានហើយ»មិនឲនិយាយចប់ស៊ូហ្កាក៏អូសដៃប្រពន្ធដើរទៅរកកង់បីដែរនាងចង់ជិះរយៈពេលនៅលើយន្តហោះគេសិក្សាឲស្គាល់អីជាអីអស់ហើយបានស្រួលនឹងនាំនាងដើរកុំឲមកស្រុកគេហើយគ្មានស្គាល់អីមួយនោះ។

    មកដល់ខាងមុខក៏ឃើញថាសម្បូរកង់បីរបស់គេមែននេះមិនដឹងជិះមួយណាទុកមួយណាឡើយទើបស៊ូហ្កាជ្រើសរើសឡើងកង់បីដែរមានវ័យជ្រេបន្តិចដោយនិយាយជាភាសារអង់គ្លេសទៅកាន់គាត់ដើម្បីប្រាប់ពីគោលដៅទៅណា។

«ស្រុកគេស្អាតណាស់កែតែងខ្លួន ផ្ទះអ្វីៗនៅទីនេះសឹងតែខុសពីកូរ៉េឆ្ងាយណាស់»ជិះបណ្ដើរនាងក៏គយគន់ទេសភាពផងនិយាយតែម្នាក់ឯងផងស៊ូហ្កាឃើញហើយក៏ញញឹមយ៉ាងមានក្ដីសុខពេលឃើញមនុស្សដែរគេស្រឡាញ់ញញឹមបែបនេះ។

«និយាយអញ្ចឹងយើងទៅប្រាសាទអង្គរវ័តមួយណាវិញ?»
«អង្គរតូចឮថាទីនោះមានអ្នកទៅលេងច្រើនទើបបងចង់នាំអូនទៅមុនគេនឹងណា អ្វីដែរសំខាន់នោះណាគឺមានរឿងព្រេងកើតឡើងជាច្រើននៅខេត្តនេះនោះ ហើយបងក៏ឮថាសម័យមុននៅប្រទេសនេះណាក៏មានស្ដេចដែរមានឈ្មោះល្បីដែរ»
_____
50 vote 100 view for next part
Chrxsta シ

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now