ភាគ៦💔

3K 130 2
                                    

អានដោយសេចក្ដីរីករាយ🤗

ភាគ៦

#3ខែកន្លងផុតទៅ
« ក្រាក!!! ជីយ៉ុនអា!!!ថ្ងៃនេះអ៊ុំយកបប...យ៉ុនៗ!!!កើតអ្វីមែនទេ»អ៊ុំឈូជាអ្នកយកអាហារឲនាងរាល់ថ្ងៃប៉ុន្តែចៃដន្យអីថ្ងៃនេះអ៊ុំបែលជាតក់ស្លុតនឹងសភាពរបស់នាងធ្វើឲគាត់សឹងតែមិនហ៊ានឈរមើលសភាពរបស់នាង បន្ទប់ពោរពេញទៅដោយក្អួតជាច្រើនកន្លែងអ្វីដែរសំខាន់នោះមានឈាមហូរចេញពីសំពត់របស់នាងជាច្រើនបង្កើតឲមានខ្លិនឆ្អាប់ពេញបន្ទប់ បើនិយាយរួមទៅគឺកង្វក់តែម្ដង
« ថេអូ!!!!»សំម្លេងស្រែកខ្លាំងៗបានបន្លឺឡើងនៅពីក្រោយផ្ទះធំ
« បាទ!!អ៊ុំមានអ្វីមែនទេបានស្រែកសឹងតែផ្អើលឋានទាំងបីបែបនេះ»ថេអូដែររត់យ៉ាងត្រហេបត្រហបមក ដង្ហើមដកស្ទើរតែមិនទាន់
« ឆាប់ទៅត្រៀមឡានទៅ ហើយឯងជួយយើងលើកជីយ៉ុនទៅមន្ទីរពេទ្យ »អ៊ុំឈូមិនចាំយូក៏រហ័សឲអ្នកកំលោះដែរមានកម្លាំងជាងគាត់ដើម្បីមកជួយ
« បាទ..អ៊ុំ »ថេអូតបរៀងរអាក់រអួលក្នុងចិត្តពេលដែរទៅឃើញសភាពនាងទៅជាបែបនេះ គេមិននៅសួរនាំច្រើនក៏ប្រញាប់លើកនាងទៅមន្ទីរពេទ្យយ៉ាងរហ័ស
#មន្ទីរពេទ្យ
« យ៉ុន!!!កុំកើតអីណាក្មួយ »អ៊ុំឈូដែរកំពុងរត់តាមរទេះពេទ្យក៏និយាយទៅកាន់មនុស្សដែរស្ដាប់មិនឮ ដឹងត្រឹមថាគាត់ទុកនាងដូចជាកូនស្រីបង្កើតគាត់អញ្ចឹងគាត់ស្រឡាញ់នាងណាស់រយៈពេលដែរនាងមកនៅទីនេះគាត់តែតែងធ្វើឲនាងញញឹមបានពេលដែរនៅជាមួយគាត់...
« សាច់ញាតិសូមរងចាំនៅខាងក្រៅ »គ្រូពេទ្យម្នាក់បានបន្លឺឡើងនៅពេលដែរដៃកំពុងនឹងទាញទ្វារបិទយ៉ាងរហ័ស
« អ៊ុំៗ!!នាងកើតអ្វីមែនទេ »ថេអូដែរទើបយកឡានទៅចតទុករួចក៏ប្រញាប់រត់មកសួរនាំព្រោះឆ្ងល់តាំងពីផ្ទះឯនោះ
«យើងក៏មិនដឹងដែរបើពេលទៅដល់ឃើញដូចតែគ្នា »
« សង្ឃឹមថានាងមិនកើតអី »ថេអូក៏ដើរមកដាក់គូទអង្គុយក្បែរអ៊ុំ
« យើងក៏សង្ឃឹមអញ្ចឹងដែរ...ហឹម...»អ៊ុំឈូបន្លឺរួចក៏ដកដង្ហើមធំពោរពេញដោយក្ដីទុកសោក
«តែអ៊ុំអាចនៅម្នាក់ឯងបានតើហី?»ថេអូបន្លឺរួចក៏លើកដៃមើលនាឡិកា
«បាន តែរឿងនឹងកុំទាន់ប្រាប់ដល់ចាហ្វាយណា..»អ៊ុំឈូមិននិយាយអ្វីច្រើនព្រោះគាត់ដឹងថាគេប្រញាប់ដោយសារតែអ្វីហើយ
«បាទ ខ្ញុំដឹងហើយឥឡូវខ្ញុំទៅសិនហើយ បើខ្ញុំចប់ធុរៈចាំខ្ញុំមកកំដរអ៊ុំ»ថេអូបន្លឺរួចក៏ដើរចេញទៅ គេទុកអ៊ុំឈូជាម្ដាយរបស់គេអញ្ចឹងព្រោះគាត់ជាអ្នកដែរធ្វើឲគេមានជីវិតរស់បើមិនមានគាត់ទេគេក៏មិនអាចមានជីវិតដល់ស្ងប់ថ្ងៃនេះដែរ
«...»
#ភូមិគ្រិះ មីន យ៉ុនហ្គី
«តុក តុក ខ្ញុំចូលទៅហើយណាចាហ្វាយ »ថេអូបន្លឺពីក្រៅរួចក៏បើកទ្វាដើរចូលទៅ
«យ៉ាងមិចហើយរឿងដែរយើងឲធ្វើនោះ?»
« អ៎ គឺថា...រីង..រីង»កំពុងតែរៀបនិយាយទៅហើយសំម្លេងទូរស័ព្ទរបស់ថេអូក៏បន្លឺមកកាត់មុខ
« លើកទៅ» សំម្លេងពីម៉ាត់ចេញពីមាត់អ្នកកំលោះដ៏កំណាចធ្វើឲថេអូលើកទទួលភ្លាម
« អាអូម មានរឿងអ្វីមែនទេ?»
« គឺថាគ្នារបស់យើងបានឃើញលោកកាំងនឹងគ្រួសាររបស់គាត់បានប្ដូូរទីកន្លែងរស់នៅអស់រយៈពេលជិត១ខែហើយ ហើយពេលនេះពួកគេនៅជាយក្រុងប៊ូសាន »
« ហាកហេតុអ្វីបានទៅដល់លឿនបែបនេះ »ថេអូស្រែកវ៉ាស់ធ្វើឲអ្នកកំពងអង្គុយអានសៀវភៅត្រូវងើយមុខមកសួរភ្លាម
«មានរឿងអ្វី »
« គឺថា ...»ថេអូក៏រហ័សរៀបរាប់ប្រាប់ធ្វើឲអ្នកដែរកំពុងអង្គុយស្ដាប់នោះផ្ទុះកំហឹងមកយ៉ាងខ្លាំង
« យ៉ាងមិចហើយ ឲយើងចាត់ការឥឡូវដែរទេ »មនុស្សរបស់យ៉ុនហ្គីក៏សួរពីក្នុងទូរស័ព្ទ
« ឲវាចាក់ការឲលឿនទៅនៅចាំអីទៀត»សំម្លេងគំហគដ៏កំណាចរបស់អ្នកកំលោះដែរជំនិតរបស់គេមិនដែរឃើញធ្វើឲថេអូឈរញ័រជើងតែម្ដងព្រោះគេពេលនេះខឹងៗសប្បារនៅពេលដែរមានអ្នកធ្វើដាក់គេដូច្នេះ
«ឯងឮ ហើយមែនទេចឹងក៏ធ្វើតាមបញ្ជារគាត់ទៅតែកុំឪបន្សល់ភស្តតាងឲសោះ»ថេអូដើរមកគៀនទ្វារដើប្បីនិយាយប្រាប់ទៅបុគ្គលម្ខាងទៀត
«កុំបារម្មណ៍អី សម្រាប់ចាហ្វាយយើងមិនធ្វើឲខកបំណងទេ ទឺត ទឺត!!!» ទូរស័ព្ទក៏កាត់ផ្ដាច់ទំនាក់ទំនង
« ពុទ្ធោរអើយ អាម្សៀតឯងដឹងបានដឹងហើយថាលេងជាមួយយើងវាងាប់ស្រួសពិនណា ហឺស»អ្នកកំលោះក៏គ្រវៀសដៃមួយទំហឹងធ្វើឲរបស់របបនៅលើតុនោះត្រូវធ្លាក់មកខ្ទិចគ្មានសល់ គេពេលនេះប្រៀបដូចជាបិសាចអញ្ចឹងសូម្បីតែជំនិតរបស់គេក៏មិនហ៊ាននៅឈរមើលយូដែរ...
«ចាហ្វាយខ្ញុំសុំចេញទៅក្រៅសិនហើយ»ថេអូបន្លឺរួចក៏ដើរចេញទៅ

មីន យ៉ុនហ្គី x កាំង ជីយ៉ុន
សូមអាធ្យាស្រ័យចំពោះកន្លែងខ្វះខាត🙏🏻💜

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now