ភាគ៥៦💔

1.7K 83 5
                                    

ព្រឹកឡើងព្រះអាទិត្យក៏បង្ហាញខ្លួនមកបញ្ចេញពន្លឺមកកាន់ផែនដីដែលបង្ហាញឲឃើញប្ដីប្រពន្ធមួយគូរកំពុងដេកអោបគ្នាស្អិតដូកស្ករតាំងម៉ែបេះមិនចេញ។

«ហឹមមម»កែវភ្នែកស្រទន់មើលទៅមនុស្សជាទីស្រឡាញ់កំពុងគេងកើយដៃដោយក្ដីសុខព្រឹកឡើងបើកភ្នែកមកក៏ឃើញវត្តមាននាងមុនគេធ្វើឲគេកាន់តែស្អប់ខ្លួនឯងខ្លាំងមិនគួរណាយកកំហឹងមកបាំងមុខសោះឡើយ។

«ងើបឡើងម៉ែប្រពន្ធកុំដេកស្ពឹកពេកប្រយ័ត្នកូនកាត់តាម»គេក៏គិតថាមិនចង់ដាស់ដែរតែក៏ថ្ងៃនេះនាំនាងទៅលេងទឹកជ្រោះឮរអ៊ូចង់ទៅលេងយូរហើយតែគេក៏មិនបានជូនទៅ។

«ហឹមមម អូនសុំគេងតិចទៀតអស់កម្លាំងណាស់»នាងតបទាំងភ្នែកមិនទាន់បើកក៏រុលខ្លួនចូលទៅក្រសោបគេងណែនជាងមុនដើម្បីទទួលភាពកក់ក្ដៅ។

«ក្រែងអូនចង់ទៅលេងទឹកជ្រោះឬមិចមិនងើបបងជូនទៅ»សាកសិទ្ធិណាស់គេនិយាយពីទឹកជ្រោះភ្លាមនាងក៏បើកភ្នែកយ៉ាងលឿនដូចគេវៃ។

«មោះទៅងូតទឹក»គេបីនាងចូលងូតទឹកទាំងពីរអ្នកតែម្ដងកុំឲសុីម៉ោងច្រើនពេក។
_____

2ខែកន្លះកន្លងផុតទៅពេលនេះសល់ពេលតែមួយអាទិត្យទៀតប៉ុណ្ណោះគេនឹងបានដោះលែងនាងហើយរយៈពេល2ខែមកនេះនាងនឹងគេល្អូនល្អឿនដូចជាស្ករផ្អែមចឹងហើយកូនក្នយងពោះគេពេលនេះក៏មានអាយុជាង5ខែហើយនៅឡើយតែប៉ាគេទេដែរជិតស្លាប់ទាំងមិនបានមើលមុខកូន។

ទឺតត ទឺតត

សំម្លេងទូរស័ព្ទរបស់ស៊ូហ្ការ៉ោលឡើងពេលគេកំពុងងូតទឹកចំណែកនាងដែរជាប្រពន្ធក៏ងើបពីគ្រែដើរទៅលើកទូរស័ព្ទរបស់ញេមកនិយាយជំនួសមក។

«អាឡូជម្រាបសួរ»

(អូ!នេះជាលេខទូរស័ព្ទរបស់លោកមីនមែនទេ?)ពេទ្យដែរទាក់ទងមកគេសួរឡើងព្រោះឆ្ងល់ក៏មិនបានស្គាល់ថាប្រពន្ធគេជានរណាដែរ។

«ចា៎ មែនហើយមានការអ្វីឬ?»នាងសួរទៅវិញដោយចម្លែកចិត្តលេខទាក់ទងមកឆ្លងប្រទេសហើយនៅសួររកម្ចាស់លេខទៀត។

(ផ្ដាំប្រាប់គាត់ផងថាស្អែកឬខានស្អែកឲប្រញាប់មកកូរ៉េភ្លាមមកព្រោះជំងឺគាត់ទុកលែងបានយូរហើយបើបណ្ដោយបែបនេះគ្រូពេទ្យព្យាបាលលែងជាហើយ)គ្រូពេទ្យរៀបរាបើតាមដំណើរសាច់រឿងដែរត្រូវនិយាយប្រាប់ស៊ូហ្កាតែក៏ប្រពន្ធមកលើកទើបត្រូវផ្ដាំបែបនេះ។

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now