ភាគ៤៥💔

2K 122 4
                                    

បន្ទាប់ពីស៊ូហ្កាដើរចេញទៅផុតលោកមីនក៏បានខលទៅប្រពន្ធដែរដើរលេងក្រៅប្រទេាមិនគិតចូលផ្ទះអីសោះនេះដោយក្ដីបារម្មណ៍កើតឡើងកូនប្រុសម្នាក់នេះគាត់ពុតលែងបានហើយបើប្រពន្ធគេមិនបានដូចទៀតអស់ជម្រើសហើយស្ថានភាពពេលនេះអ្នកដែរមានគ្រោះថ្នាក់ជាងគេនោះគឺដែលដែរជាកូនស្រីតែមួយគត់នៃគ្រួសារត្រកូលចនក្ដីភ័យព្រួយក៏កាន់តែមានឡើងហើយ។

«អាឡូអូន»គ្រាន់តែទូរស័ព្ទមានអ្នកទទួលឡើងភ្លាមលោកមីនក៏រហ័សនិយាយទាំងស្លន់ស្លោមិនគាត់ជាប្រុសខ្លាចកូនទេតែគាត់ដឹងថាកូនប្រុសគាត់នេះខ្លាចនរណាជាងនរណាបើប្រពន្ធគេមិនប្រញាប់មកជួយរឿងនេះទេគឺចប់ហើយខ្លាធំកំពុងសម្ងំបឺតពិសបណ្ដើរៗហើយបើទុកយូរច្បាស់ណាស់ឌែលកូនស្រីលោកចននឹងស្លាប់។

(អាឡូបងមានការអីមែនទេ?)លោកស្រីមីនបន្លឺឡើងទាំងទឹកមុខរីករាយព្រោះគាត់មិនបានដឹងពីរឿងកូនប្រុសទេសាកតែដឹងបន្តិចច្បាស់ណាស់ស៊ូហ្កាគ្មានថ្ងៃបានចេញពីផ្ទះរួចសូម្បីតែបន្តិច។

«នេះព៌ត័អាកូនប្រុសចងករៃអូនល្បីដល់ថ្នាក់នឹងអូនមិនដឹងរឿងទេឬ?»លោកមីនសួរដោយការភ្ញាក់ផ្អើលមិចក៏ដឹងរឿងអីសោះចឹងប្រពន្ធគាត់នេះ

(ព៌ត័មានអីកូនប្រុសអូនកើតអីមែនទេ?)អ្នកជាម្ដាយតក់ស្លុតឡើងស្ទើរទន់ជង្គង់ដួលពេលឮសម្ដីចេញពីមាត់ប្ដីតែក៏មិនទាន់ដឹងថាជារឿងអ្វីនោះទេ។

«កូនប្រុសអូនមិនកើតអីទេតែអ្នកដែរជាកើតអីនោះជាកូនស្រីលោកចនពេលនេះកំពុងដេកលើគ្រែពេទ្យដង្ហើមចង្រិតទឹកៗទេហើយក៏ជាស្នាដៃកូនប្រុសអូនដែរបងប្រាប់ប៉ុណ្ណឹងអូនគួរតែយល់ហើយឆាប់មកផ្ទះមកជួយគ្នាកុំឲកូនទៅចាត់កាត់ក្មួយឌែលទៀត»លោកមីននិយាយរ៉ាយរ៉ាប់ហូរហែរឲប្រពន្ធស្ដាប់ដោយការពិបាកចិត្តជាខ្លាំងមិននឹកស្មានថាកូនប្រុសរបស់គាត់កាចសាហាវដល់ថ្នាក់នេះសោះ

(យប់នេះអូននឹងទៅដល់ហើយ)អ្នកស្រីមីនបន្លឺតែពិននឹងរួចក៏ចាប់ផ្ដើមទៅសណ្ឋាគារដែរខ្លួនរស់នៅដើម្បីទៅរៀបចំឥវ៉ាន់ទៅចាត់ការកូននៅយប់នេះបើបណ្ដោយទៀតងាប់មនុស្សអស់ហើយលោកអើយ។
_______

  ចំណែកឯរាងសង្ហាមីន ស៊ូហ្កាឯនេះវិញគេមិនបានទៅណាឡើយគឺនៅក្នុងផ្ទះនេះឯងដំណឹងរឿងម៉ាក់របស់គេមកពីដំណើរកម្សាន្តវិញក៏គេដឹងរួចហើយមកដែរ គម្រោងការគេរៀបរួចស្រេចហើយមានអីទៅពិបាកបង្កើតឧបសគ្គរាងរាំងតែម៉ាក់របស់គេមួយទៅចប់ហើយមិនពុបាកទេ។

«ចាហ្វាយឲខ្ញុំទៅចាប់លោកស្រីឬយ៉ាងមិចវិញ?»ថេអូសួរដោយក្ដីភ័យព្រួយខ្លាចថាចាហ្វាយរបស់គេកាន់តែលង់នឹងការសងសឹកភ្លេចឈ្មោះអ្នកមានគុណអស់ហើយឬ?លើកនេះបើគ្មានជំនួយពីនរណាម្នាក់ទេមិនប្រាកដដែរថាកូនស្រីគ្រួសារចនមានជីវិតរស់នៅនោះ។

«យើងដូចជាមិនចង់ប្រើឯងសោះដឹងទេថេអូ?ពីមុនឯងហ៊ានយកនាងនោះរត់ចេញផងបើលើកនេះយើងឲឯងធ្វើច្បាស់ណាស់ផែនការយើងនឹងរលាយ យើងមិនសំម្លាប់ឯងទុកថាសំណាងហើយ»ស៊ូហ្កាដែរមកខ្សិបដាក់តករចៀកអ្នកដែរជាកូនចៅមើលថែគេតាំងពីយូរយាងហើយទោះធ្វើការងារឲអ្នកដទៃក្បត់គេក៏ដោយគេក៏មិនចង់សំម្លាប់ដែរព្រោះថេអូប្រៀបដូចជាបងប្រុសរបស់គេអញ្ជឹង។

«ខ្ញុំសូមទោសចាហ្វាយមកពីច្ញុំអាណិតអ្នកនាងខ្ញុំអាណិតដល់ក្មេងក្នុងពោះដែរមិនដល់ខ្យល់ក្មេងមិនទាន់បានឃើញពន្លឺថ្ងៃទេចាហ្វាយសូមអង្វរកុំទៅពាក់ពាន់ជាមួយគ្រួសារនោះទៀតអីចាហ្វាយ បើចាហ្វាយស្អប់អ្នកនាងឌែលក៏មិនបាច់នឹងជួបមុខអ្វីទៀតដែរលោកស្រីនឹងលោកប្រុសវ័យកាន់តែជ្រេហើយបើចាហ្វាយធ្វើឲគាត់ពិបាកចិត្តទៀតនោះលោកទាំងពីរគ្មានអារម្មណ៍អ្វីនឹងចង់រស់នៅបន្តទេ ចាហ្វាយជាកូនប្រុសតែម្នាក់របស់គាត់ពួកលោកទាំងពីរស្រឡាញ់ចាហ្វាយស្មើរជីវិតទោះបីខ្ញុំមិនដែរមានឪពុកម្ដាយក៏ខ្ញុំដឹងមេត្តាផងចាហ្វាយធ្វើខ្លួនឲប្រសើរទៅអ្វីៗនឹងល្អប្រសើរលោកប្រុសនឹងលោកស្រីគាត់ចង់ឃើញអនាគតចាហ្វាយដ៏ភ្លឺស្វាង ចាហ្វាយកែកំហុសឲហើយមុនពេលអ្វីៗហួសអស់កុំបណ្ដោយឲខ្លួនឯងធ្លាក់ក្នុងភាពសងសឹកនេះភ្លេចរឿងល្អៗចាហ្វាយ»

ថេអូមានចិត្តចង់និយាយរៀបរាប់ឲគេដឹងថាខ្លួនគេគឺមិនទាន់លិចលង់ខ្លាំងទៅហើយនោះទេត្រឹមតែពាក់កណ្ដាលទាម់អ្វីៗនៅល្អបើកែខៃបានយើងគួរកែព្រោះពេលវេលាមិនត្រឡប់ក្រោយទេទោះថ្ងៃនេះយើងថាមិនស្ដាយតែថ្ងៃក្រោយមិនប្រាកដទេថាគ្មានពាក្យនេះដែរពោលចេញពីមាត់គេនោះ។
_______
Chrxstaシ
ចាំមើលគេឆ្លើយមិចណ៎?🥸
Vote ឲអេតមីនម្នាក់មួយផងអលណប់ៗ🥲

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now