ភាគ៦១💔

1.3K 66 6
                                    

ស៊ូហេសម្ដែងជាយំទួញសោកដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគេមកព្រោះនាងមើលថែគេយូរហើយពេលនេះគេជាកម្មសិទ្ធិរបស់នាងតែម្នាក់ប៉ុណ្ណោះ អ្នកដែរមិនបានមើលថែគេមិនគួរយកខ្លួនមកបៀតទៀតឡើយ។

«ហើយខ្ញុំកើតអី?»គេសួរទៅនាងទាំងវិលវល់ព្រោះមិនចាំថាខ្លួនកើតអីឡើយបើកភ្នែកឡើងក៏ឃើញនាងនេះឯងទើបគេសួរដោយការចង់ដឹង។

«បងវះកាត់ច្រមុះ ហ្ហឹកៗបងដឹងទេអូនភ័យណាស់អូនខំរងចាំបងឲបើកភ្នែកមកពីឆ្នាំហើយដឹងទេ អូនជាប្រពន្ធរបស់បង បងមិនចាំអូនទេឬ?»នាងយំរហេមរហាមដើម្បីទាក់ទាញចំណាប់អារម្មណ៍គេដដែរតែលើកនេះក៏បានមកគេងើបខ្លួនបន្តិចដើម្បីមកឱបផ្ដល់ភាពកក់ក្ដៅឲនាង។

«កុំយំណាចឹង ពេលនេះបងបើកភ្នែកហើយ»គេយកដៃជូតទឹកភ្នែកឲនាងទាំងញញឹមខ្សោះគ្មានកម្លាំងនឹងញញឹមឡើយពេលបើកភ្នែកឡើងមកឃើញនាងទួញសោកដូចច្នេះ។
____

  ក្រឡេកមកមើលប្រពន្ធពិតប្រាកដឯនេះវិញណាចន ហ្សែនឌែលជាអគ្គនាយកស្រីរបស់ក្រុមហ៊ុមផលិតស្រាទំពាំងបាយជូដែរល្បីជាងគេក្នុងស្រុកនឹងក្រៅស្រុកនេះឯងនាងបានពង្រីកសាខានៅបណ្ដារប្រទេសជាច្រើនដែរមួយថ្ងៃៗសឹងគ្មានពេលសម្រាកឡើយ។នាងពេលនេះគឺរឹងមាំឆ្នាស់ក៏តិចតួចដែរតែសំខាន់ក៏រឹតតែស្អាតទៀតទោះជានាងម៉េម៉ាយកូនមួយក៏ដោយ តែក៏ត្រូវអរគុណថេយ៉ុងដែរគេតែងតែជួយនាងរហូតមកមិនដែរឲចន្លោះឡើយកូននាងគេក៏តែងតែជួយមើលនាំទៅដើរលេងបែបនេះ។

«ម៉ាក់ៗ ហ្ហឹកៗ ម៉ាក់ពូថេយ៍មិនជូនកូនទៅលេងផ្ទះម៉ាក់យាយទេហ្ហឹកៗ»ស្រីតូចមាឌល្អិតដាមីរត់ទៅទូពិតអ្នកម៉ាក់នៅចន្លោះជើងក្បែរតុធ្វើការដែរថេយ៉ុងក៏ដើរមកពីក្រោយកូននាងផងដែរ។

«មានអីមែនទេថេយ៍?»នាងងើបមុខពីឯកសារងៀកទៅសួរថេយ៉ុងឲច្បាស់ព្រោះថាពូនឹងក្មួយគេនេះពិបាកនឹងត្រូវគ្នាណាស់បើត្រូវស្រួលនិយាយគ្មាលុះត្រាតែគេនាំនាងទៅដើរលេងទើបនាងព្រមស្រួលជាមួយគេ។

«ក៏ដាមីនឹងហើយបងចង់ឲខ្ញុំជូនទៅផ្ទះលោកយាយគេដែរមិនមែមជិតឯណា ហើយណាមួយខ្ញុំថ្ងៃនេះត្រូវមានប្រជុំទើបមិនបាននាំក្មួយដើរលេងច្រើននោះ»ថេយ៉ុងនិយាយតែភ្នែកក៏ងៀកមកមើលមុខក្មេងស្រីឆ្នាស់ឆ្នើមរបស់គេនេះចារិកខុសពីម៉ែឳឲដាច់ស្រឡាស់។

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now