ភាគបញ្ចប់💞

2.8K 134 11
                                    

   កន្លងអស់ទៅមួយសប្ដាហ៍ថ្ងៃឡើងតុលាការកាត់ក្ដីរបស់ស៊ូហេក៏បានប្រព្រឹត្តឡើងនៅទីក្រុងសេអ៊ូលធ្វើឡើងដោយមានសាក្សីព្រៀងទុករួចជាស្រេចមិនបាច់ពិបាកនឹងរកច្រើនទោះបី2-3អ្នកតែភស្តតាងក៏មានច្រើនសម្រាប់ចាប់នាងរួចទៅហើយ។

«អ្នកនាងកាំង ស៊ូហេបានដាក់ថ្នាំសម្លាប់កូនអ្នកនាងហ្សែនឌែលមែនទេ?»តុលារការចាបើសួរដើម្បីឲសារភាពចម្លើយតាមសម្រួលមិនបង្ខិតបង្ខំទោះមានភស្តតាំងហើយតែតាមច្បាប់ត្រូវតែសួរបែបនេះបើបុគ្គលដែរប្រព្រិត្តមិនឆ្លើយនឹងកាត់ទោសយកតាមភស្តតាងយកជាក់ស្ដែង។

«មិនពិតឡើយ»នាងស្រែកតវ៉ាដោយពុះកញ្រ្ជោលខឹងស៊ូហ្កាដែរគេហ៊ានលេងល្បិចបោកនាងដើម្បីឲសារភាពចម្លើយបែបនេះតែទោះយ៉ាងណានាងក៏មិនព្រមជាប់ពន្ធធនាគារស្រួលៗដែរ។

«បង្ហាញភស្តតាងមក»តុលាការបញ្ជារឲមេធីវីរបស់ស៊ូហ្កាផ្ទាល់បើកបង្ហាញខ្លីបវីដេអូពីកាមេរ៉ាសុវត្ថិភាពបង្កប់ដោយមើលមិនឃើញឡើយ ធ្វើឲស៊ូហេច្រហរមាត់ដោយភាពភ័យខ្លាចនាងចាំបានថានាងបានដោះកាមេរ៉ាចេញហើយហេតុអីនៅមានទៀត។

«យ៉ាងមិចអ្នកនាងមានអ្វីចង់បកស្រាយទេ?»តុលាការសួរជាលើកចុងក្រោយមុននឹងសម្រេចចិត្តកាត់ក្ដីពីរឿងនេះឡើងមកឲបានត្រឹមត្រូវនឹងតាមច្បាប់ប្រទេសជាតិមិនឲជនបង្ករចេះតែគេចខ្លួនរួចពីសំណាញ់ច្បាប់ឡើយ។

«ក៏ប្រាប់ហើយថាខ្ញុំមិនបានធ្វើ មិនបានធ្វើអ្វីទាំងអស់»នាងស្រែកដាក់តុលាការខ្លាំងៗដោយគ្មាមការញញើរក្រែងយកដៃអោបក្បាលដូចជាមនុស្សខ្វះសតិទើបធ្វើឲគេគ្រប់គ្នាវិលមុខជាមួយដែរ។
  ផាំង ផាំង សំម្លេងគោះនៃការកាត់ក្ដីបន្លឺឡើងមុននឹងតុលាការចាប់ផ្ដើមនិយាយ។

«ទីមួយអ្នកនាងកាំង ស៊ូហេបានសំម្លាប់កូនក្នុងពោះកាលពីបីឆ្នាឱមុនរបស់អ្នកនាងចន ហ្សែនឌែលដោយចេតនាប៉ុនប៉ង ទីពីរអ្នកនាងរួចផ្សំគំនិតជាមួយគ្រូពេទ្យម្នាក់បោកបន្លំសពប្ដូរជាមួយលោកមីន ដោយថាលោកមីនស្លាប់ទាំងដែរគាត់មិនបានស្លាប់តុលាការសម្រេចចិត្តថាផ្ដន់ទាសទោសឲអ្នកនាងជាប់ពន្ធធនាគារ១០ឆ្នាំ សូមអរគុណ»បញ្ចប់សម្ដីតុលាការក៏ងើបដើរចេញពីបន្ទប់កាត់ក្ដីដោយមានសំម្លេងជំទាលឡែតៗមកក្រោយមិនក្រៅពីស៊ូហេឡើយ១០ឆ្នាំក្នុងគុគមិនព្រមឲនាងស្លាប់តែម្ដងទៅតែមិនអីឡើយទោះ១០ឆ្នាំ ២០ឆ្នាំទៀតនាងក៏នៅតែសងសឹកបានដដែរទេ។

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now