ភាគ១

5.5K 230 3
                                        



​ កម្មពិធី​តាំងពិព័រណ៍​គ្រឿង​សង្ហារឹមដែលមួយឆ្នាំធ្វេីតែម្ដងប៉ុណ្ណោះ​ កម្មពិធីនេះសម្បូរ​ទៅដោយអ្នកធំៗ​ នឹងអ្នកជំនាញល្បីៗជាច្រេីនចូលរួម​យ៉ាងច្រេីនកោះករ​ ។ ក្នុងចំណោមអ្នកជំនួញអ្នកអស់នោះ​ ក្នុងនោះក៏មានម៉ាហ្វៀប៉ុន្មានរូប​ក៏ចូលរួមដែល​ ។

«ជេហ៊ូប​ នៅទីនេះធ្វេីអី​ ឯងមិនចូលក្នុងជួយ
លេីកស្រាយេីងទេហេស៎»ជីមីន​ ​ដែលជាមិត្តរួមកាងារ​ជាមួយគ្នាសួរទៅកាន់រាងតូចមុខមាត់ស្អាត​ដូចតុក្កតា​ នឹងមានស្នាមញញឹមស្រស់ស្អាតនោះទាំងញញឹម។

«អត់ទេ ជីមីន​ ទៅចុះ​ យេីងចាំចាក់ស្រានៅទីនេះក៏បាន»ហូស៊ុក​ តបទៅអ្នកជាមិត្តវិញទាំងញញឹមស្រស់​ ធ្វេីអោយ ជីមីន​ នេះស្ទេីតែភ្លឹកទៅហេីយ​ កុំថាតែអ្នកដទៃលង់នឹងស្នាមញញឹមរបស់គេអី​ សូម្បីតែ ជីមីន​ ដែលជាមិត្តក៏លង់មួយពេលៗដែល។

«អឺ....អឺអញ្ចឹងយេីងទៅហេីយ»ជីមីន​ ញញឹមបន្តិច​ នឹងលេីកថាសដែលមានស្រា6កែវនៅលេីនឹងចេញទៅក្រៅដេីម្បីអោយភ្ញៀវ។

@ខាងក្រៅ​

​     ជីមីន​ លេីកកែវស្រាដេីរទៅយករកភ្ញៀវដែលកំពុងតែនិយាយគ្នា​ កម្លោះតូចដេីរទាំងញញឹមតាមទម្លាប់របស់ខ្លួន។

«ត្រូវការភេសជ្ជៈដែលទេបាទ»ជីមីន​ សួរទៅកាន់ភ្ញៀវទាំងញញឹម​ អ្នកត្រូវការគេក៏យក​ អ្នកមិនត្រូវការគេក៏មិនយក។

«សុំ wine មួយកែវមក»សំឡេងរបស់ម៉ាហ្វៀកម្លោះបន្លឺឡេីងទាំងមុខមាំ​ ទាំងភ្នែករបស់គេមិនបានមេីលមុខរបស់ ជីមីន​ ឡេីយ។

«អរនេះបាទលោក»ជីមីន​ រហ័សលេីកជូនភ្ញៀវដែលមេីលទៅមានអំណាចខ្ពស់​ កំពុងអង្គុយលេីសាឡុងគងទាក់ក្លាម្នាក់ឯង​ នៅកន្លែងដែលខ្ពស់ពីអ្នកដទៃបន្តិច​ ។

«អរគុណ​»ស្នាមញញឹមស្រស់សង្ហារលេចឡេីងលេីមុខមាំមុននេះ​ ក្រោយពីឃេីញរង្វង់មុខតូចច្រមិចរបស់អ្នកខាងនោះ​ {ក្មេងប្រុសម្នាក់នេះស្រស់ស្អាតណាស់}នាយសង្ហារនិយាយក្នុងចិត្ត​ ចំណែកភ្នែកក៏មេីលទៅមុខតូចមិនឈប់។

«ដោយក្ដីរីករាយបាទ»ជីមីន​ តបរួចក៏អោនមុខ​ចុះបន្តិច​ ហេីយក៏ត្រឡប់ទៅកន្លែងចាក់ស្រាវិញ​ ដេីម្បីយកស្រាមកទៀត​ ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now