ព្រឹកថ្ងៃថ្មីចូលមកដល់ លោកស្រីម៉ៀល៍ហៅអោយគ្រប់គ្នារួមតុអាហារពេលព្រឹកជាមួយគ្នាដោយលេីកនេះមានវត្តមាមរបស់ ណាមមីន ចូលរួមដូចគ្នា ក្នុងនាមជាប្រពន្ធរបស់ ថេយ៉ុង ម្នាក់ដែល។ នាងញញឹមញញែមបិតមាត់មិនជិតពេលបានរួមតុជាមួយគ្រួសាររបស់ ថេយ៉ុង ថ្ងៃនេះនាងបានស្លៀកពាក់យ៉ាងស្អាត ធ្វេីខ្លួនឡេីងដូចជាកូនអ្នកមានពិតប្រាកដយ៉ាងចឹង ធ្វេីអោយបណ្ដារអ្នកបម្រេីទាំងអស់នាំគ្នាលួចនិយាយគ្នាខ្សឹបៗព្រោះខ្លាចចាហ្វាយនាយលឺ គេនាំគ្នាជ្រេញឫកពារបស់នាងជាខ្លាំង មេីលចុះត្រឹមតែមួយថ្ងៃសោះធ្វេីឫកដូចឯងអស្ចារ្យណាស់ចឹង។
«ហូប៊ីញាំអោយច្រេីនទៅណា ថ្ងៃនេះចេញពីធ្វេីការបងនឹងនាំអូនទៅដេីរលេងល្អទេ»ថេយ៉ុង ដួសស៊ុបអោយរាងតូច នាយនិយាយស្ដីទន់ភ្លន់ដាក់រាងតូចទាំងញញឹម បំណងចង់ឌឺដងដាក់ស្រីដែលអង្គុយទល់មុខរបស់នាយដែល ចង់ក្លាយជាប្រពន្ធរបស់គេណាស់មែនទេអញ្ចឹងទ្រាំទៅគេនឹងធ្វេីអោយនាងគ្រាំចិត្តអោយស្លាប់តែម្ដង។
«ខ្ញុំសុំទៅដែលណាលោកថេយ៍»ណាមមីន ពេលនេះនាងប្ដូរសព្វនាមរបស់ ថេយ៉ុង ពីលោកម្ចាស់ទៅជាហៅឈ្មោះរបស់គេវិញហេីយ ព្រោះថា លោកស្រីម៉ៀល៍ អនុញ្ញាតិអោយនាងហៅគេបែបនេះបាន។
«មិនបាន យេីងត្រូវនាំ ហូប៊ី ទៅទិញរបស់ប្រេីប្រាស់យេីងមិនចង់អោយនាងទៅនាំតែទេីសដៃជេីងទេ»ថេយ៉ុង នាយនិយាយឡេីងដោយមិនទុកមុខអោយនាងសូម្បីបន្តិច ព្រោះតែគេស្អប់ដែលនាងហ៊ានព្រហេីនប្រឆាំងនឹងបញ្ជារបស់គេ ហេីយថែមទាំងហ៊ានលេីកខ្លួនមកស្មេីនឹង ហូស៊ុក ទៀត។ បេីជ្រុលជាបែបនឹងទៅហេីយគេនឹងអោយជួបអារម្មណ៍ដែលគេមិនខ្វល់ជាមួយថាវាបែបណា។
«អូនថាអោយ ណាមមីន ទៅដែលទៅណា នាងក៏ប្រហែលជាត្រូវការរបស់ប្រេីប្រាស់ដែល»ហូស៊ុក ដោយឃេីញថានាងទម្លាក់ទឹកមុខព្រោះអន់ចិត្តចំពោះពាក្យសម្ដីរបស់រាងក្រាស់ ទេីបខ្លួនស្នេីសុំជំនួសនាងវិញម្ដង ណាមួយនាងក៏មានកូនដែល បន្តិចទៀតពោះនាងនឹងខ្ទាតប៉ោងហេីយគួរតែទិញសម្លៀកបំពាក់អ្នកពោះធំទុកក៏ល្អដែល កេីអោយពេលដែលដល់ពេលពិបាកក្នុងការទៅទិញម្ដងទៀត។
YOU ARE READING
💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅
General FictionKim Taehyung x Jung Hoseok ត្រឹមជាក្មេងប្រុសម្នាក់ដែលកំព្រា ធំឡេីងនៅក្នុងមណ្ឌលហេីយក៏ចាកចេញទៅរស់នៅម្នាក់ឯងនៅពិភពខាងក្រៅ។ ជីវិតដែលធ្លាប់តែលំបាករកបានមួយចាយៗសម្រាប់ជីវភាពប្រចាំថ្ងៃប្រែក្លាយទៅជាមនុស្សសំណព្វចិត្តរបស់ម៉ាហ្វៀប្រចាំប្រទេសម្នាក់។ «ចង់បាន...
