@ភូមិគ្រឹះមីន
ហេរីម នាងដេីរចូលមកក្នុងផ្ទះទាំងមុខក្រម៉ូវ ព្រោះតែខឹងនឹង ថេយ៉ុង ដែលច្របាច់ដៃនាងដោយមិនគិតខ្លាចថានាងឈឺអីបន្តិច ។ ហេីយអ្វីដែលនាងខឹងនោះគឺក្មេងប្រុសមុខស្លឺម្នាក់នោះ ដែលជាអ្នកធ្វេីអោយនាងត្រូវឈឺបែបនេះ។
«ការងារមិនសម្រេចឬបានជាមុខក្រម៉ូវម្លេះ»យ៉ូនហ្គី សួរទៅកាន់ប្អូនស្រីដែលកំពុងចូលមកនោះ ទាំងក្នុងដៃមានកាន់កែកាហ្វេម្ខាងកាសែតម្ខាង ។
«អត់ទេសម្រេចធម្មតា តែខ្ញុំខឹង»ហេរីម និយាយទាំងក្ដាប់ដៃណែន នាងនៅខឹងមិនទាន់បាត់ផងរឿងដែលកេីតឡេីងនៅហាងអាហារមុននេះ នាងពិតជាខឹងណាស់មិននឹកស្មានថា ថេយ៉ុង នឹងធ្វេីបែបនេះដាក់នាងដោយសារតែក្មេងម្នាក់ឡេីយ។
«ខឹង! ខឹងរឿងអីទៅ»យ៉ូនហ្គី សួរប្អូនស្រីទាំងឆ្ងល់ តេីទៅខឹងរឿងអីមកពីណាបានជាមេីលទៅមុខក្រម៉ូវបែបនេះ ហេីយអ្នកណាទៅដែលធ្វេីអោយប្អូនស្រីរបស់គេខឹងនោះ។
«លោក ថេយ៉ុង នឹងណា ខ្ញុំគ្រាន់តែសម្លក់អាក្មេងនោះ នឹងធ្វេីបាបបន្តិចសោះ គេបែជាមកនិយាយស្ដីមិនទុកមុខអោយខ្ញុំសូម្បីបន្តិច ហេីយក៏ច្របាច់របស់ខ្ញុំយ៉ាងខ្លាំង បងមេីលចុះឡេីងក្រហមអស់ហេីយ»ហេរីម នាងនិយាយទាំងមុខក្រម៉ូវ នាងពិតជាខឹងណាស់ ដែលគេហ៊ានធ្វេីបែបនេះដាក់នាងដោយមិនទុកមុខមាត់អោយ នៅធ្វេីបាបនាងវិញទៀត តេីក្មេងម្នាក់នោះវាអស្ចារ្យប៉ុណ្ណាទៅបានជាការពារម្លេះ។
«សមមុខឯងហេីយ។ លេីកក្រោយកុំចេះតែនិយាយស្ដីមិនសមរម្យដាក់របស់គេ គេជាម៉ាហ្វៀ ធ្វេីអ្វីគិតពីអាយុជីវិតរបស់ខ្លួនផង តិចថាបងមិនបានប្រាប់»យ៉ូនហ្គី លឺហេីយនាយក៏ក្រវីក្បាលហួសចិត្តនឹងចារឹតរបស់ប្អូនស្រី ហេីយ
គ្រាន់តែនាងនិយាយថាក្មេងរបស់ ថេយ៉ុង គេដឹងបាត់ទៅហេីយថាម្នាក់ណា ហេីយក៏ខឹងតិចតួចដែល ថេយ៉ុង ធ្វេីបាបប្អូនរបស់គេបែបនេះ តែមិនអាចតតាំងនឹងគេបានឡេីយ ព្រោះនាងជាអ្នកខុស។
VOUS LISEZ
💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅
Fiction généraleKim Taehyung x Jung Hoseok ត្រឹមជាក្មេងប្រុសម្នាក់ដែលកំព្រា ធំឡេីងនៅក្នុងមណ្ឌលហេីយក៏ចាកចេញទៅរស់នៅម្នាក់ឯងនៅពិភពខាងក្រៅ។ ជីវិតដែលធ្លាប់តែលំបាករកបានមួយចាយៗសម្រាប់ជីវភាពប្រចាំថ្ងៃប្រែក្លាយទៅជាមនុស្សសំណព្វចិត្តរបស់ម៉ាហ្វៀប្រចាំប្រទេសម្នាក់។ «ចង់បាន...
