ភាគ១៤

1.2K 95 0
                                        

@វីឡា​ គីម​

​       ជុងហ្គុក​ ប្រឡែងលេងជាមួយនឹងក្មួយស្រីយ៉ាងសប្បាយរីករាយនៅក្នុងបន្ទប់ទទួលភ្ញៀវ​ ខណៈដែលត្រូវអង្គុយរង់ចាំបងប្រុសរបស់ខ្លួន​ សំឡេងសេីចសប្បាយរវាងពូនឹងក្មួយទាំងពីរនាក់​ លឺពេលវីឡារបស់នាយតែម្ដង​ អ្នកបម្រេីក៏ញញឹមពេលឃេីញបែបនេះ​ ហេីយអ្នកដែលទេីបតែចុះមក​ ក៏ឃេីញទិដ្ឋភាពគួរអោយស្រឡាញ់នៅចំពោះមុខ​ សឹងតែមិនចង់ចូលទៅរំខានទៅហេីយ។

«ប៉ាៗ»រ៉ូស​ ដែលកំពុងតែលេងជាមួយនឹងពូរបស់នាងនោះ​ ក៏ក្រឡេកឃេីញប៉ារបស់នាងភ្លាម​ ក៏ស្រែកហៅនឹងរត់ទៅរកលោកប៉ាទាំងញញឹមស្រស់ដាក់​ ហេីយក៏លេីកដៃអោប​ ក​ របស់ប៉ានាងពេលដែលគេលេីកនាងពរឡេីង។

«សួស្ដី​បងប្រុស​»ជុងហ្គុក​ ញញឹមស្រាលដាក់បងប្រុស​ នាយកម្លោះដាក់ខ្លួនអង្គុយលេីសាឡុងវិញ​ ក្រោយពីរត់លេងជាមួយនឹងក្មួយស្រីអស់មួយសន្ទុះ។

«ខ្យល់​អីបក់ឯងមកដល់ផ្ទះបងទាំងព្រលឹមបែប នេះ»ណាមជូន​ ពរកូនស្រីដេីរចូលទៅរកប្អូនប្រុសទាំងញញឹម​ ដោយមានជីនដេីរតាម​ក្រោយគេដោយមិននិយាយអ្វីទាំងអស់។ ព្រោះតាមធម្មតាខ្លួនខ្លាច​ ជុងហ្គុក​ ណាស់​ ដោយសារតែដឹងថានាយស្អប់ខ្លួន​ ទេីបខ្លាចនាយតាំងពីដេីមមក។

«មកលេងក្មួយនឹងបងថ្លៃនឹងណា»ជុងហ្គុក​ និយាយទាំងញញឹម​ ហេីយក៏មេីលទៅ​បងថ្លៃរបស់ខ្លួន​ ដែលកំពុងតែអង្គុយមេីលមកគេភ្លឹសៗ​ ដោយមិននិយាយអ្វីទាំងអស់។

«អរ​ បេីបានជាមកហេីយ​ ញាំអាហារពេលព្រឹកជុំគ្នាតែម្ដងទៅ​ ជីនរៀបចំទៅ»ណាមជូន​ ងាក​ទៅប្រាប់ប្រពន្ធអោយទៅរៀបចំអាហារ​ពេលព្រឹក​ សម្រាប់​ ជុងហ្គុក​ ដែលដូចជាភ្ញៀវក្នុងផ្ទះដូចគ្នា។

«បាទ»ជីន​ តបនឹងស្វាមីហេីយ​ ក៏ងេីបដេីរចេញទៅ​ ដេីម្បីទៅរៀបចំអាហារអោយរួចរាល់​តាមដែល​ស្វាមីបានប្រាប់។

«បងប្រុស​ មេីលទៅបងថ្លៃដូចជាខ្លាចខ្ញុំខ្លាំងណាស់»ជុងហ្គុក​ សួរទៅបងប្រុសរបស់ខ្លួន​ ខណៈតែគេកំពុងសម្លឹងទៅកាន់បងថ្លៃរបស់គេ​ទាំងឆ្ងល់​ មេីលទៅ​ ជីន​ ខ្លាចគេយ៉ាងចម្លែក​ សូម្បីតែងេីបមេីលមុខក៏មិនសូវជាហ៊ានមេីលផង​ តេីគេគួរអោយខ្លាចដល់ម្លឹងឬ?

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now