ភាគ២៥

1.1K 105 7
                                        

@ភូមិគ្រឹះ​ អេឡេចសានឌេី​

​      ក្រោយពីអាហារពេលល្ងាចបានបញ្ចប់ពួកគេទាំងអស់គ្នាក៏នាំគ្នាមកអង្គុយនិយាយគ្នាលេង​នៅក្នុងបន្ទប់ទទួលភ្ញៀវដដែល​ តែមិនមានវត្តរបស់​ ហូស៊ុក​ នោះទេ​ ព្រោះថាគេសុំខ្លួនទៅក្រៅ​ ដោយមិនចង់នៅស្ដាប់ពួកនាយនិយាយគ្នាឡេីយ​ មិនចង់ក្លាយជាអ្នកខ្វះសុជីវធម៌​នោះទេ។

«លោក​ ថេយ៉ុង​ តេីមួយរយៈនេះមុខជំនួញរបស់លោកធម្មតាតេីមែនទេ»យ៉ូនហ្គី​ សួរទៅ​ ថេយ៉ុង​ តាមរបេីបអ្នកស្គាល់គ្នា​ ពួកគេជួបគ្នាលេីកណាក៏និយាយតែរឿងជំនួញដែល​ ព្រោះអ្នកធ្វេីជំនួញដូចពួកគេគ្មានអីក្រៅពីរឿងនឹងទេ។

«ធម្មតា​ទេលោកមីន​ ហេីយខ្ញុំបានសហការណ៍ជាមួយនឹងលោក​ ជុងហ្គុក​ បេីកផ្សារទំនេីបមួយ​កន្លែងនៅ​ ប៊ូសាន​ »ថេយ៉ុង​ នឹងងាកទៅញញឹមដាក់គ្នា​ គម្រោងការរបស់ពួកគេជិតចាប់ផ្ដេីមសាងសងហេីយ​ រង់ចាំតែប្លង់ចេញមកតែប៉ុណ្ណោះ។

«បែបនឹង់្អហេីយលោក​ ថេយ៉ុង​ ប្អូនរបស់ខ្ញុំគេនៅក្មេងបេីខ្វះខាតអ្វីលោកណែនាំគេទៅ»ណាមជូន​ និយាយទាំងញញឹម​ ប្អូនគេនៅក្មេងបាននៅក្បែរមនុស្សដូចជា​ ថេយ៉ុង​ ច្បាស់ជាល្អ​ ព្រោះថាគេអាចនឹងមេីលតាម​ ថេយ៉ុង​ ខ្លះ​ ព្រោះ​ ថេយ៉ុង​ ជាអ្នកជំនួញម្នាក់ដែលល្បីឈ្មោះហេីយក៏ជាម៉ាហ្វៀម្នាក់ដូចគ្នា​ គេមានជំនួញច្រេីនមុខណាស់​ តែអ្វីដែលបេីកចំហរធំនោះគឺ​ កាស៊ីណូ​ ដែលជាច្រេីនកន្លែងក្នុងប្រទេស។

«បាទ​ មិនទេលោក​ ណាមជូន​»ថេយ៉ុង​

«ខ្ញុំច្បាស់ជាយកគំរូតាមលោក​ ថេយ៉ុង​»ជុងហ្គុក​ និយាយហេីយក៏នាំគ្នាសេីច​ ។

«អាយ៎​»

​«មានរឿងអី»ថេយ៉ុង​ ងាកចេញទៅរកប្រភពសំឡេងទាំងឆ្ងល់​។

«ខ្ញុំថាយេីងទៅមេីលទៅ»ជុងហ្គុក​ និយាយរួចពួកគេក៏នាំគ្នាចេញទៅមេីលយ៉ាងលឿន។

«នាងធ្វេីអីនឹងលែងខ្ញុំណា​ លែង»ហូស៊ុក​ ដែលត្រូវនាងមីន​ទាញព្យាយាមធ្វេីអោយគ្រប់គ្នាយល់ច្រឡំលេីគេ​ ព្រោះនាងកំពុងតែទាញអោយគេនៅលេីខ្លួននាង​ ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now