ភាគ៥២

877 85 7
                                        

@ខុនដូរ

«សុំទោសអ្នកប្រុស មនុស្សម្នាក់នេះគ្មានប្រវិត្តទេទាន»
ខេម

«ថាម៉េចហេតុអីក៏គ្មាន»
ហ្កាវីន ជ្រួញចិញ្ចើមក្រោយឮថា មនុស្សរបស់អតីតគូរស្នេហ៍គ្មានប្រវត្តិបែបនេះ។មនុស្សម្នាក់ណាក៏គ្មានប្រវត្តិរូបដែល ហេតុអីម្នាក់នេះបែជាអត់ទៅវិញចំជាប្លែកខ្លាំងណាស់។

«ខ្ញុំមិនដឹងដូចគ្នា អាចមកពីគេគ្រាន់តែមនុស្សធម្មតា មិនមែនពួកអភិជនទេដឹងអ្នកប្រុស»
ខេម ចេះតែស្មានព្រោះតែគេស៉ើបមិនបានពីរបស់ដែលចាហ្វាយរបស់គេចង់បានឡើយ។តែនាយកម្លោះនិយាយមិនសមហេតុផលទាល់តែសោះ មនុស្សម្នាក់ៗទោះអ្នកមិនល្បីក៏មានប្រវត្តិរូបដែល តែខ្លាចតែមានបិតបានស៉ើបមិនបាន។

«តែយ៉ាងណាក៏គួរតែមានខ្លះដែល»
ហ្កាវីន ដកដង្ហើមធំបន្តិច។នាយតូចម៉ួម៉ៅអារម្មណ៍មិនល្អព្រោះតែមិនបានដូចចិត្ត ហេតុអីក៏ពិបាកក្នុងការចូលទៅក្បែរមនុស្សសំខាន់របស់ ថេយ៉ុង ម្លេះ។

«អ្នកប្រុស តើត្រូវការអោយខ្ញុំទៅស៉ើបបន្តទេទាន»
ខេម

«មិនបាច់ទេ យើងលែងចង់ដឹងហើយ»
ហ្កាវីន



@សម្ព័ន អេឡេចសានឌើ

នៅក្នុងបន្ទប់ប្រជុំទាំងមូលពេលនេះកំពុងតែដំណើរការយ៉ាងរលូន។គម្រោងការត្រូវបានបង្ហាញទៅលើអេក្រង់ធំដែលនៅខាងក្រោយខ្នងរបស់ ថេយ៉ុង នាយមើលយ៉ាងយោកចិត្តទុកដាក់ព្រោះថាលើកនេះជាគម្រោងដែលធំគួរសមនឹងចំណាយលុយច្រើនសន្ធឹក។ ហ្កាវីន ញញឹមពេលឃើញថា ថេយ៉ុង មើលទៅហាក់ពេញចិត្តនឹងគម្រោងរបស់ខ្លួនបែបនេះ ធ្វើអោយកម្លោះតូចគិតថាខ្លួនឯងអាចមានឪកាសបានក្បែរនាយព្រោះតែគម្រោងនេះហើយមើលទៅ។

«យ៉ាងម៉េចដែលអ្នកទាំងអស់គ្នា សម្រាប់គម្រោងថ្មីរបស់ខ្ញុំ»
ហ្កាវីន ងើបឡើងសួរទៅកាន់អ្នកដែលមានវត្តមាននៅក្នុងបន្ទប់ប្រជុំទាំងអស់គ្នា។កម្លោះតូចកូនកាត់ញញឹមស្រស់ស្អាតដាក់គ្រប់គ្នា ជាពិសេសគេបានផ្ដល់ស្នាមញញឹមរាយមន្តស្នេហ៍ដាក់ម្ចាស់សម្ព័នទៀតផង។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ