ភាគ៩

1.5K 116 1
                                        


​      ហូស៊ុក​ ចូលក្នុងបន្ទប់ឈុតដេីម្បីយកឈុតគេងមួយឈុតចេញមក​ សម្រាប់រាងក្រាស់​ស្លៀកពេលដែលគេងូតទឹករួច​ រាងតូចឈរមេីល​ការរៀបចំនៅក្នុងបន្ទប់នោះយ៉ាងយកចិត្តទុកដាក់​ ព្រោះថាចាប់ពីស្អែកទៅ​ គេនឹងមិនអោយអ្នកបម្រេីធ្វេីនោះទេ​ គេនឹងធ្វេីវាដោយខ្លួនឯង​ ព្រោះតែខ្លួនមិនចង់នៅផ្ទះរបស់គេទទេរដោយមិនធ្វេីការងារអ្វីបែបនឹងទេ​ ។

«អូន​មេីលអីនឹង»ថេយ៉ុង​ ចេញមកដោយពាក់តែកន្សែងតែប៉ុណ្ណោះ​ ហេីយព្រលែងរាងកាយហាប់ណែនសុតតែសាច់ដុំកង់ៗចំពោះមុខរបស់រាងតូចតែម្ដង​ ប្រហែលជាចង់ធ្វេីអោយអ្នកខាង​នោះឈាមច្រមុះហេីយមេីលទៅ។

«អាយ៎​ ម៉េចក៏បងស្លៀកតែកន្សែងអញ្ចឹង»ហូស៊ុក​ ស្រែកចាចពេលដែលងាកទៅក៏ឃេីញ
រូបរាងស្រស់សង្ហារពេញៗភ្នែកបែបនេះ​ ទេីបរាងតូចរហ័សលេីកដៃបុតភ្នែកយ៉ាងលឿននឹងងាកមុខចេញព្រោះតែមិនហ៊ានមេីល​ ដោយរឹតពាបែបនេះធ្វេីអោយអ្នកខ្លះបានចិត្តយ៉ាងខ្លាំង។

«បងគ្មានខោអាវពាក់ទេ»ថេយ៉ុង​ ចូលទៅអោប​រាងកាយតូចពីក្រោយណែន​ នឹងអោនទៅខ្សឹបដាក់រាងតូចដោយធ្វេីអោយខ្យល់ដង្ហេីមក្ដៅ
ឧណ្ឌៗប៉ះនឹងកញ្ចឹង​ ក​ របស់រាងតូច​ ធ្វេីអោយ​ម្ចាស់កាយតូចព្រឺសម្បុរខ្ញាក។

«អូន....ចាំអូនរៀបចំអោយ»ហូស៊ុក​ តបតិចៗទាំង​រួញ​ ក​ ព្រោះតែមាត់របស់រាងក្រាស់​ កំពុងតែអូសថេីរៗលេីកស្មារនឹងក​ របស់គេ​ ធ្វេីអោយគេពិតជាមានអារម្មណ៍ថាមិនស្រួលយ៉ាងម៉េចមិនដឹង​ ព្រោះតាំងពីដេីមមកមិនដែលមានអ្នកណាធ្វេីបែបនឹងដាក់គេឡេីយ។

«បានចាប់ផ្ដេីមទៅ»ថេយ៉ុង​ ប្រលែងកាយតូចវិញ​ នឹងទាញអោយបែបមករកខ្លួននឹងញញឹមយ៉ាងស្រស់ដាក់រាងតូច។

«ដឹង.....ដឹងហេីយ»រាងតូចងាកមុខចេញ​ រហ័សដេីរទៅលេីខោអាវដែលខ្លួនបានរៀបចំដាក់នៅលេីពូកដែលមានក្នុងបន្ទប់ឈុតនោះ​ យកមកពាក់អោយរាងក្រាស់​ ។

​      ហូស៊ុក​ លេីកអាវយកមកពាក់អោយរាងក្រាស់​ នឹងបិតឡេវអាវអោយនាយយ៉ាងយកចិត្តទុកដាក់​ ថេយ៉ុង​ សម្លឹងមេីលកាយវិការទន់ភ្លន់របស់រាងតូចទាំងញញឹម​ ចិត្តកំពុងគិតថាហេតុអីរាងតូចម្នាក់នេះខុសពីអ្នកដទៃបែបនេះ​ ហេីយគេនេះក៏អញ្ចឹងទៀត​ ហេតុអីក៏ចាប់អារម្មណ៍មនុស្សប្រុសទៅវិញ​ ទាំងដែលគេមិនដែលចេះមានអារម្មណ៍បែបនេះលេីកអ្នកណាសោះ​ ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now