@ភូមិគ្រឹះ អេឡេចសានឌេី
«ល្ងាចនេះមានភ្ញៀវមកណា កុំភ្លេចតែងខ្លួនអោយស្អាតលឺទេ»ថេយ៉ុង និយាយទៅកាន់រាងតូចដែលកំពុងតែអោបខ្លួន ថ្ងៃនេះគេមានណាត់ញាំបាយជាមួយនឹងអ្នកជំនួញប៉ុន្មាននាក់ ហេីយគេក៏យកឪកាសនេះដេីម្បីណែនាំរាងតូចអោយគ្រប់គ្នាស្គាល់ដែល។
«តែងអូនគិតថាកម្មពិធីរបស់ពួកបង អូនមិនគួរមករញេរញៃទេ»ហូស៊ុក តបទៅនាងទាំងបេីភ្នែកម៉ក់ៗ ខ្លួនមិនហ៊ាននោះទេ ខ្លាចធ្វេីអ្វីមួយអោយរាងក្រាស់បាក់មុខ។
«ស្ដាប់តាមបង អូនគ្រាន់តែធ្វេីខ្លួនអោយស្អាតគឺបានហេីយ»ថេយ៉ុង ញញឹមថេីបថ្ពាល់រាងតូចបន្តិច ហេីយគេក៏ឡេីងឡានចេញទៅធ្វេីការ ។
«អ្នកចូលក្នុងទៅ ចាំនាងជួយរេីសឈុតដែល លោកម្ចាស់បានបញ្ជូនមកល្ងាចមិញអោយណា»មីណា នាងនិយាយទាំងញញឹមកាន់នាយតូច អីឡូវនាងមានតួនាទីជាអ្នកបម្រេីផ្ទាល់ខ្លួនរបស់ ហូស៊ុក ហេីយ ព្រោះ ថេយ៉ុង មិនទុកចិត្តអោយនៅម្នាក់ឯងទេ។
«បាទ»ហូស៊ុក មិនជំទាស់ ទាំងពីរអ្នកក៏ដេីរចូលទៅក្នុងផ្ទះវិញ ។
@ចន គ្រុប
ជីមីន យកអាហារអោយ ជុងហ្គុក នៅក្នុងក្រុមហ៊ុនរបស់គេ កម្លោះតូចដេីរកាន់កន្រ្តក់ដាក់អាហារដែលរាងក្រាសលបានកម្មង់ នាយតូចដេីរចូលជណ្តេីរយន្តនឹងចុចចូលទៅជាន់ដែកខ្លួនត្រូវទៅ តាមអ្វីដែល ជុងហ្គុក បានផ្ញេីរអោយខ្លួន ។
«សុំទោសខ្ញុំយកអាហារមកអោយលោក ចន ជុងហ្គុក»ជីមីន និយាយទាំងញញឹមទៅកាន់លេខាដែលកំពុងតែមេីលមកគេដូចគ្នា។
«ចាស៎អញ្ចេីញ»លេខា បង្ហាញទៅកាន់ទ្វាបន្ទប់ធ្វេីការរបស់រាងតូច។
«អរគុណ»ជីមីន
តុកៗ
«អញ្ចេីញចូល»ជុងហ្គុក
«សួស្ដី ខ្ញុំយកអាហារមកអោយ»ជីមីន និយាយទាំងញញឹមទៅកាន់នាយ ដែលនាយកំពុងតែញញឹមមកកាន់គេវិញដូចគ្នា ។
YOU ARE READING
💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅
General FictionKim Taehyung x Jung Hoseok ត្រឹមជាក្មេងប្រុសម្នាក់ដែលកំព្រា ធំឡេីងនៅក្នុងមណ្ឌលហេីយក៏ចាកចេញទៅរស់នៅម្នាក់ឯងនៅពិភពខាងក្រៅ។ ជីវិតដែលធ្លាប់តែលំបាករកបានមួយចាយៗសម្រាប់ជីវភាពប្រចាំថ្ងៃប្រែក្លាយទៅជាមនុស្សសំណព្វចិត្តរបស់ម៉ាហ្វៀប្រចាំប្រទេសម្នាក់។ «ចង់បាន...
