ភាគ១៧

1.2K 91 0
                                        

@ហាងកាហ្វេ

​       ហូស៊ុក​ ជីមីន​ រួមទាំង​ ថេយ៉ុង​ កំពុងអង្គុយហាងកាហ្វេរ​ មួយកន្លែង​ ។ ថេយ៉ុង​ អង្គុយ
ស្ងៀមៗក្បែរ​ ហូស៊ុក​ ស្ដាប់ការសន្ទនារវាងពួកគេទាំងពីរ​ តែនាយមិនបានរំខានអ្វីនោះទេ​ គឺអង្គុយស្ដាប់ស្ងៀម​ តែភ្នែកចេះតែសម្លឹងមេីលទៅ​ ជីមីន​ មិនដាក់ភ្នែក​ ដោយមិនដឹងថាមេីល​ក្នុងន័យអ្វីនោះទេ។

«យ៉ាងម៉េចហេីយ​ ការសិក្សារបស់ឯង»ហូស៊ុក​ សួរទៅកាន់មិត្តទាំងញញឹម​ ។

«ក៏ល្អតេី​ ព្រោះយេីងខំប្រឹងខ្លាំងណាស់​ លោក​នាយកនិយាយថាបេីយេីងប្រឡងជាប់​ យេីងនឹងអាចដាក់ឈ្មោះប្រឡងយកអាហាររូបករណ៍ទៀតផងណាឯង»ជីមីន​ និយាយទាំងញញឹម​ ចំណែក​ ហូស៊ុក​ លឺបែបនេះគេក៏ញញឹមតាមដូចគ្នា​ គេសប្បាយចិត្តដែលឃេីញមិត្តបែបនេះ​ ។

«យេីងសប្បាយចិត្តណាស់​ លឺថាឯងនឹងបានទៅរៀនបែបនេះ​ ជូនពរអោយឯងប្រឡងជាប់នឹងបានឪកាសនេះណា»ហូស៊ុក​ ចាប់ដៃរបស់មិត្ត​ នឹងនិយាយទាំងស្នាមញញឹម​ ដែលស្នាមញញឹមនេះ​ គឺស្រស់ស្អាតខ្លាំងណាស់សម្រាប់​ ជីមីន​ រួមទាំង​ ថេយ៉ុង​ ដែល​ បានឃេីញ
មិត្ត​សម្លាញ់បានល្អគេសប្បាយចិត្តណាស់​ តែក៏តូចចិត្តខ្លួនឯងដែលមិនបានរៀនសូត្រច្រេីនដូចគេ។

«ហេតុអី​ឯងមិនសុំគាត់រៀនបន្តទៅ​ ជេហូប​ កាលពីនៅរៀនងពូកែខ្លាំងណាស់ណា»ជីមីន​ ដៀលភ្នែកមេីលទៅ​ ថេយ៉ុង​ ដែលកំពុងអង្គុយចុចទូរស័ព្ទក្បែរមិត្តរបស់គេ​ ហូស៊ុក​ រៀនពូកែណាស់តែមកពីគេខ្វះខាតទេីបមិនបានរៀនបន្ត​ ទេីបមានគំនិតចង់អោយមិត្តរបស់គេសុំអ្នកដែលចិញ្ចឹមគេទៅរៀនទៅ។

«ស៊ូចកុំនិយាយរឿងនឹងអី»ហូស៊ុក​ ប្រញាប់ឃាត់កុំអោយ​ ជីមីន​ និយាយ​ កម្លោះតូចមិនហ៊ាន​ដល់ថ្នាក់នឹងទេ​ រៀនត្រូវចំណាយច្រេីនណាស់​ ហេីយវាច្រេីនឆ្នាំទៀតផង។

«គាត់ស្រឡាញ់ឯងថ្នាក់នេះ​ យេីងថាគាត់នឹងអោយឯងរៀនមិនខានទេណា»ជីមីន​ នៅតែនិយាយមិនព្រមឈប់​ ហេីយនៅឆ្លៀតសេីចដាក់​ ថេយ៉ុង​ ទៀតផង​ ចំណែកនាយក៏លេីកដៃអង្អែលសក់របស់រាងតូចថ្នមៗ​ ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now