«...»Taehyungមិនតបស្តី កែវភ្នែកទម្លាក់មកមើល
មុខនាងវិញ ហើយក៏ក្រឡេកទៅSusuទាំងមុខស្មើ
បញ្ជាក់ច្បាស់ណាស់ថាគេកំពុងតែច្រណែន តែគេ
មិននិយាយ
«ឬមួយមកពីSusu បងច្រណែនវាមែនទេ?»
នាងនៅមិនសុខពេលឃើញគេធ្វើមុខស្អុយប៉ែដាក់
បែបនេះ
«អត់ទេ!!!»Taehyungងាកមុខទៅរកកុំព្យូទ័រវិញ
«ខិខិ!!!បាច់កុហកទេ គេដឹងហើយទៅ»ស្រីស្រម៉ក់
ទម្លាក់Susuទៅលើឥដ្ឋ ហើយប្តូរជាក្រសោបឱបរឹត
រាងកាយមាំខ្លាំងៗ ពិតក្បាលលើទ្រូងគេទាំងទឹកមុខ
ច្រលើមក្បាលខូចត្បុលឈ្មុលលើSusuទៀត><
«ឈប់ងបានទេ អូនឈប់លេងSusuហើយ ChouមកឱបបងវិញណាTae!!!»
ស្តាប់នាងលួងគេចុះឱ្យផ្អែមរលួយសួរថាអ្នកណាទ្រាំ
មិនគ្រឺតបាន!!!Taehyungកួចមាត់ញញឹមគាប់ចិត្ត
ឈោងដៃបិទកុំព្យូទ័រមុននឹងបែរមកទ្រក្រសោបមុខ
នាងតូចមកអឹបថើបបបូរមាត់ផ្កាឈូកមួយខ្សឺត...!!!

«លេងក៏លេងចុះបងមិនថាអីទេតែកុំវក់នឹងវាខ្លាំងពេក
បងខ្លាចអូនមិននឹកនាប្តី»Taehyungឱនមុខសម្លក់
ទាំងគ្រឺតខ្នាញ់ នាងក៏ឆ្មក់ក្តិចខ្ទង់ច្រមុះគេបន្តិច
«អូននៅក្បែរបងគ្រប់ពេលហើយតា៎»
«ចុះពេលបងទៅធ្វើការប្រហែលជាមិននឹកមិនចង់
ជួបបងទេមើលទៅ»ស្របសម្តីក៏ប្រែទឹកមុខ
មួយរំពេច ស្នាមញញឹមប្រែជាស្នាមរាបស្មើ
«ដឹប!!!»នាងក្តាប់ដៃតប់ទ្រូងគេមួយដៃហើយខាំមាត់សម្លក់គេសឹងជ្រុះគ្រាប់ភ្នែកដល់ដី!!!
«K'taeចេះនិយាយពាក្យនឹងចេញមកកើតដែរ បង
ទៅកាស៊ីណូទៅនៅជាមួយស្រី មិនឱ្យអូននឹកមិចកើត ខ្លាចK'taeទៅឱបថើបស្រីផ្សេងភ្លេចប្រពន្ធ
ចាំមើលថ្ងៃស្អែកអូននឹងទៅកាស៊ីណូជាមួយបង ទៅមើលថាពួកស្រីៗទាំងនោះធ្វើស្អីដាក់ប្តីK'Chou
ខ្លះ!!!»នាងស្តីឱ្យគេ ១០០ៗ មិនលាក់មាត់
Taehyungផ្ទៀងស្តាប់ចំហមាត់ធ្លុង ធ្វើភ្នែកភ្លឹះៗ
ដាក់នាងថែមទាំងលេបទឹកមាត់ចូលពោះផ្អឺតៗ

«បើកាលមុនមានស្រីមែន...ស្អាតៗហើយច្រើនដល់
រាប់ម្រាមដៃ...អូយ៎»Taehyungស្រែកថ្ងូរយកដៃខ្ទប់
ត្រចៀកដែលChouninកំពុងតែក្តិចមួលទាំងដែលគេនិយាយមិនទាន់ចប់សេចក្តីផង
«រាប់ម្រាមដៃអញ្ចឹងហ្អេស៎??ហាស៎?»រាងតូចញេញមុខសង្រ្គាតធ្មេញឮក្រេតក្រត ដៃមិនព្រមព្រលែង
សោះរឹតមួលឱ្យស្អិតរមួតជាប់ឆ្អឹងត្រចៀកគេ
«ហ៊ឹកៗ...K'Chou...បងនិយាយមិនទាន់ចប់ទេ»
គេថ្ងូររទាំដាក់នាង នាងក៏រាងបន្ធូរដៃបន្តិចរួចសួរ
«មានស្អីទៀតបញ្ចេញឱ្យអស់មក»
«បងគ្មានអ្នកណាទៀតទេ មានតែកូនខ្លាមួយកំពុង
តែព្យាយាមធ្វើអត្តឃាតបង!!!»ថេយ៉ុងនិយាយផង
សើចផង សើចបែបឈឺក្រហាយតែធ្វើដូចមិនអីចឹង
«ឆឺស!!!»Chouninព្រលែងដៃហើយក្រោកចេញ
រួចទៅងូតទឹកបាត់
«លេងមួលស្លឹកត្រចៀក...ចាំមើលចេញពីងូតទឹក
វិញបងវ៉ៃគូថទាល់តែទក់!!!K'Chou!!!!»គេអង្គុយរអ៊ូរសម្លក់ទៅទ្វាបន្ទប់ទឹកទាំងទឹកមុខមានល្បិច!!!

The Millionaire's Wife (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ