ភាគ33

3.6K 111 4
                                    

ដឹប....ដឹប...ដឹបៗៗ...

«ឈប់ទៅហឹក..ហឹក...Taehyung ម៉េចបងគ្មានហេតុផលបែបនេះ?»នាង
តូចស្រែកយំខ្លាំងៗពេលដែលឃើញ
Tae ឡើងជិះពីលើ Jackson ហើយ
ដាល់មុខរបស់ Jackson មិនប្រណីដៃ

«Kim Taehyung»Moonie ស្រែក
ហៅឈ្មោះ Tae ខ្លាំងៗ

«Moonie បង...»Taehyung ក៏ងើប
ចេញពី Jackson ហើយដើរតម្រង់ទៅ
រកនាងតូចដែលកំពុងតែយំឡើងញ័រ
ខ្លួនតតាត់ព្រោះភ័យខ្លាចពេលដែល
Tae គេឃោរឃៅបែបនេះ។

«បងសុំទោស»Tae ទាញរាងតូចមកក្រសោបជាប់ទ្រូងហើយថើបសក់
នាងតិចៗ នាងតូចក៏លើកដៃឱបចង្កេះគេជាប់មិនលែងព្រមទាំងយំដង្ហក់ដង្ហើម
មិនឈប់

«Moonie ខ្ញុំលាសិនហើយខ្លាចខកជើងយន្តហោះ»Jackson ងើបទាំង
ត្រដាប់ត្រដួសបែកមុខបែកមាត់ខៀវ
ភ្នែក គេសម្លក់ Tae បន្តិចមុននឹងដើរ
ចេញទៅ

«គេមកឱបលាអូនមែនទេ Moon?»
អ្នកកម្លោះអង្អែលក្បាលនាងតិចៗតែ
នាងមិនព្រមហើបមាត់និយាយជាមួយ
គេនោះទេមិនត្រឹមតែប៉ុណ្ណឹងមុខក៏នាង
មិនខ្ចីមើលផង ក្តៅក្រហាយណាស់មក
ដល់ភ្លាមដាល់យកៗគ្មានចេះសួរហេតុ
ផលស្អីទេ យល់តែចិត្តខ្លួនឯង សំណាង
ហើយដែល Jackson មិនតដៃព្រោះ
បើគេត Taehyung ដេកពេទ្យមួយ
អាទិត្យក៏មិនទាន់ជាផង។

«Moonie ហ្អាបងសុំទោស»Tae រំអុកនាងតូចឱ្យលើកទោសឱ្យគេដែលហ៊ានលើកដៃដាល់ Jackson មិត្តសំណព្វចិត្តរបស់នាង

«.......»នាងតូចនៅតែមិនតបនឹងគេ

«បងដឹងថាបងខុសដែលបងហ៊ានវៃអាចេកសិនស្ទីវិនសួយស្អីនោះតែមកពីបងប្រ័ណ្ឌបងម៉េចនឹងដឹងថាគេមកឱបលាអូននោះ»Taehyung អង្អែលដៃនាងតិចៗ

«.........»Moonie

«បងប្រុសគាត់ប្រច័ណ្ឌទើបគាត់ដាល់នាយចេកសួយស្អីនោះនាងឯងអត់ទោសឱ្យគាត់ទៅថី?»Yura ចូលមកដល់ក្នុងបន្ទប់ភ្លាមស្រែកឱ្យ Moonie ភ្លាមក្នុងបំណងយកចិត្ត Taehyung តែ...

«នាងកើតឆ្កួតស្អីបានជាមកជេ Moon បែបនេះហ្អាស?ខ្ញុំកំពុងលួងប្រពន្ធរបស់ខ្ញុំកុំនៅទើសមុខទៅណាឱ្យបាត់ៗទៅ»Taehyung ងាកមកស្រែកដាក់ Yura ទាំងកម្រោល

Hell Relationship.✔Where stories live. Discover now