ភាគ25

2.8K 101 3
                                    

ទម្រាំតែ Taehyung មកដល់វាពាក់កណ្តាលយប់យប់បាត់ទៅហើយ។ រាងសង្ហារកញ្ឆក់ទ្វារឡានហើយរត់តម្រង់ចូលទៅខាងក្នុងផ្ទះ ក្នុងសភាពផ្ទះពេលនេះគឺងងឹតសូន្យឈឹង រាងក្រាស់ចាប់ផ្តើមភ័យបេះដូងឈឺអួនផ្សាៗ តើនាងនៅទីណាម៉េចមិនឃើញបែបនេះឬ
មួយនាងទៅ Seoulវិញហើយតែម៉េច
នឹងអាចទៅបើទីនេះវាដាច់ស្រយ៉ាល
យ៉ាងនឹងកម្រណាស់នឹងមានឡានឆ្លងកាត់ រាងក្រាស់ដើរទៅបើកភ្លើងជុំវិញផ្ទះ ក្តុក បេះដូងរាងសង្ហារប្រៀបបាននឹងជ្រុះទៅ
ដល់ដីពេលឃើញមនុស្សស្រីដែលគេ
ស្រឡាញ់ដេកដួលទៅលើកម្រាលឥដ្ឋ គេក៏ប្រញាប់រត់ទៅត្រកងនាងមកដាក់លើភ្លៅហើយទះមុខនាងតិចៗ

" Moonie អូនដឹងខ្លួនឡើង Moon ឮបងហៅទេ Moon" Taehyung ព្យាយាមដាសនាងឲក្រោកតែមិនបានផលគេក៏
សម្រេចចិត្តលើកបីនាងឡើងទៅជាន់លើ។

គេដាក់រាងតូចទៅលើពូកថ្នមៗហើយរត់ទៅយកទឹកមកជូតខ្លួនឲនាង បន្ទាប់
ពីជូតរួចហើយគេក៏យកទឹកទៅទុកវិញ
ហើយមកអង្គុយមើលមុខរបស់នាង

"បងសុំទោស បងមិនគួរទៅចោលអូន
ទេតែបងគ្រាន់តែមិនចង់ឲអូនក្លាយជា
មនុស្សអាត្មានិយម"Taehyung អង្អែលក្បាលនាងតិចៗរួចទាញប្រអប់ដៃតូចមកថើបគេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ត្រឹមមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ម្នាក់
សោះគេមើលថែនាងមិនបានល្អដែរគេ
បណ្តោយឲនាងមករងទុក្ខបែបនេះទៅកើតតើគេសមនឹងធ្វើជាប្តីល្អក្នុងថ្ងៃអនាគតបាន
ដែរទេបើគ្រាន់តែពេលនេះគេធ្វើឲនាង
ពិបាកបាត់ទៅហើយនឹង ឲតែគិតដល់
រឿងនឹងពេលណាគេចង់តែដាល់ខ្លួន
ឯងឲបែកមុខបែកមាត់នោះទេ ស្អប់ខ្លួន
ឯងខ្លាំងណាស់។

រាងសង្ហារសម្លឹងមុខនាងបន្តិចរួចក៏ចុះទៅក្រោមផ្ទះដើម្បីដាំបបរឲនាងញាំ ។

20 នាទីក្រោយរាងសង្ហារឡើងមកលើវិញ
ជាមួយនឹងថាសបបរថ្នាំនឹងទឹកមួយកែវ គេ
ដាក់ថាសអាហារលើតុក្បែរនោះហើយក៏
ដើរមកដាសនាងឲក្រោកឡើងដើម្បីញាំ
បបរលេបថ្នាំ។

"Moonie Moon ហ្អា ភ្ញាក់ឡើងញាំបបរ"
Taehyung កេះដៃនាងតិចៗ

"ហុឹក...ហុឹក..Tae ហ្អាបងនៅឯណាអូនខ្លាចងងឹតណាស់ Tae ហុឹក...ហុឹក..."
Moonie ស្រាប់តែមមើរហើយយំយកៗឃើញនាងបែបនេះគេរឹតតែខូចចិត្តបេះដូងអួលណែន គេរឹតតែស្អប់ ខ្លួនឯង បន្ទោសខ្លួនឯងកាន់តែខ្លាំងដែលបណ្តោយឲនាង
នៅតែឯងទាំងដែលនាងខ្លាចងងឹតហើយ
មិនចេះធ្វើម្ហូបញាំខ្លួនឯងទៀត។ ប្រអប់ដៃធំៗក៏ស្រវេស្រវ៉ាទាញរាងតូចមកឱបជាប់ទ្រូងទាំងអង្អែលក្បាលនាងតិចៗ។

Hell Relationship.✔Where stories live. Discover now